វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ង ពាក្យដែលផ្ដើមដោយ "ង" មាន 113 ពាក្យ
ទំព័រ 3 / 4
-
ងឿក កិរិយាសព្ទ
ក្លែងក្និចគេចមិនព្រម
-
ងឿកង៉ែ កិរិយាសព្ទ
ងឿកយំង៉ែៗ; ងឿកក្និចក្នក់។
-
ងឿង កិរិយាសព្ទគុណនាមគុណកិរិយា
ងេងងោង, ទ្រឹង
-
ងឿងគាំង កិរិយាសព្ទ
ងឿងត្រាតែគាំងគំនិតគិតអ្វីពុំឃើញ។
-
ងឿងឆ្ងល់ កិរិយាសព្ទ
ឆ្ងល់ងឿងគំនិតគិតមិនឃើញ។
-
ងឿងស្រឡាំងកាំង កិរិយាសព្ទ
ស្រឡាំងកាំងភាំងគំនិតប្រកបដោយការព្រួយផ្អុកៗផង។
-
ងៀង នាម
សន្លាក់, ក្ដៀង
-
ងៀត គុណកិរិយាគុណនាម
( ព . ប្រ .) នឿយស្រាំង, ស្រឹងដោយធ្វើការហាលថ្ងៃឥតមានសម្រាក
-
ងៀតប្រាអង្គរ នាម
( ម . ព . ត្រីងៀតអង្គរ )។
-
ងេកងោក គុណនាមគុណកិរិយា
ដែលគ្រលែងយោលៗ
-
ងេងងោង គុណនាម
ដែលច្រើនវង្វេង, ច្រើនភ័ន្តស្មារតី
-
ងេងើ គុណកិរិយាគុណនាម
( ម . ព . ងីងើ )។
-
ងោក កិរិយាសព្ទ
ជ្រប់ងក់ដោយងងុយដេក; ឱនចុះទាំងក្បាលទាំងខ្លួនពាក់កណ្ដាល
-
ងោង កិរិយាសព្ទគុណនាមនាម
សាច់ឆ្អើរដែលនៅទំពុលៗកំពុងក្ដៅហើយទម្លាក់ចុះក្នុងផេះដើម្បីយកជាតិប្រៃ, ខាងក្នុងនៅស្រស់សម្រាប់ទុកបរិភោគយូរថ្ងៃយូរខែបាន; ជួនកាលគេយកត្រីមកធ្វើដែរតែច្រើនយកត្រីប្រា; ច្រើននិយាយថាងៀតងោងគឺនិយាយភ្ជាប់ទាំងងៀតទាំងងោង។
-
ងោចៗ គុណកិរិយា
ដែលទទូចដដែលៗរឿយៗ
-
ងោះ នាម
ឈ្មោះរូបមួយក្នុងរឿងខ្យងស័ង្ខជារូបអាក្រក់ក្រងុះ
-
ងៅ គុណនាម
ពាក្យសម្រាប់ប្រើជាជំនួយពាក្យក្រហមឱ្យឃើញប្លែកជាងប្រក្រតី
-
ងំ គុណនាម
ក្ដៅសព្វ, ឆ្អិន
-
ង៉ក់ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យឈប់ទច់ឱ្យវិសេសឡើង
-
ង៉ក់ងរ កិរិយាសព្ទគុណនាម
( ម . ព . ងរង៉ក់ )។
-
ង៉ាង គុណកិរិយា
ពាក្យសម្រាប់ប្រើជាជំនួយពាក្យតឹងឱ្យប្លែកឡើងជាងប្រក្រតី
-
ង៉ាងៗ ឧទានសព្ទ
សូរឮដោយវាយ, ដោយគោះគ្រឿងវាយដំមានរគាំងឬឃ្មោះជាដើម។
-
ង៉ាញ់ៗ ឧទានសព្ទ
សូរឮដោយឆ្កែគ្រហឹមញេញធ្មេញដើម្បីការខ្លួនឬការមិនឱ្យឆ្កែឯទៀតដណ្ដើមអាហារចំណីដែលខ្លួនវាបានមក។
-
ង៉ាវ នាម
ដាវដងវែង; រាជសព្ទហៅថាព្រះសែងង៉ាវ។
-
ង៉ាវៗ ឧទានសព្ទ
សូរសម្រែកឆ្មា
-
ង៉ាំ នាម
គន្លាក់ឬងៀងក្បឿងបន្ទះធំសម្រាប់ដាក់ឱ្យកិបជាប់
-
ង៉ាំង ឧទានសព្ទ
សូរឮដោយឆ្កែកោះឬដោយកូនក្មេងតូចយំខ្លាំង
-
ង៉ាំង៉ូវ នាម
ក្រូចឆ្មារត្រាំទឹកអំបិលទាំងមូលប្រើជាគ្រឿងសម្លឬជាភេសជ្ជៈផ្អែមក៏បាន
-
ង៉ាំងៗ ឧទានសព្ទ
( ម . ព . ង៉ាំង )។
-
ង៉ាំៗ ឧទានសព្ទ
សូរឆ្កែប្រខាំគ្នាឮសូរស្រដៀងនឹងង៉ាញ់ៗដែរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។