ងឿង
កិរិយាសព្ទគុណនាមគុណកិរិយា
អត្ថន័យ (2)
-
1
កិ., គុ.
ងេងងោង, ទ្រឹង
ឧទាហរណ៍ កំពុងតែគិតស្រាប់តែងឿងគិតមិនលេច; កុំងឿងដោយខ្យល់គឺកុំងឿងព្រោះសម្ដីគេនិយាយព្យូហ៍ឱ្យភ័ន្តគំនិត។កុំងឿងដោយខ្យល់កុំឱនពាក្យពលកុំខ្វល់ដោយស្រីកុំកាន់ពិសយង់គប់នូវស្ត្រីសមណជនជីកុំឱ្យក្ដីត្រូវ (សាស្ត្រាច្បាប់រាជនេត្រជាព្រះរាជនិពន្ធនៃព្រះរាជសម្ភារ)។
-
2
គុណកិរិយា
ដែលធ្ងន់ក្នុងក្បាល, ដែលឈឺស្ទំក្នុងក្បាលឬក្នុងត្រចៀក
ឧទាហរណ៍ ឈឺក្បាលងឿង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)