វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ង ពាក្យដែលផ្ដើមដោយ "ង" មាន 113 ពាក្យ
ទំព័រ 2 / 4
-
ងាករេ កិរិយាសព្ទ
បែរចេញងាកចុះឡើងមិននឹងធឹងមិនប្រកាន់ខ្ជាប់
-
ងាប់ កិរិយាសព្ទគុណនាម
ស្លាប់, គាំង; និយាយចំពោះតែអនុបាទិន្នករូបមានឈើនិងគ្រឿងចក្រជាដើម
-
ងាប់គំនិត កិរិយាសព្ទ
ផុត, ទាល់អស់ផ្លូវគិតតទៅទៀត។ ( ព . គ .) ថា
-
ងាយ គុណកិរិយាគុណនាម
ដែលមិនក្រ, មិនពិបាកគឺដែលស្រួល, ដែលស្រណុក, ធ្វើឆាប់កើត, រកឆាប់បានជាដើម
-
ងាយមាត់ គុណនាម
ដែលងាយស្ដីឱ្យគេ, ដែលងាយថាឥតបើគិតពីខុសពីត្រូវ
-
ងាយរងគ្រោះ គុណនាម
ដែលងាយប្រឈមទៅនឹងការវាយប្រហារឬការគំរាមកំហែងលើរាងកាយឬខាងផ្លូវចិត្តជាដើម
-
ងារ នាមប.
មុខការ, ទីតំណែងរាជការតាមបណ្ដាស័ក្ដិ, តាមក្រសួង, បណ្ដាស័ក្ដិ, យសស័ក្ដិ, ឋានន្តរ
-
ងាវ នាម
លៀសសមុទ្រមួយប្រភេទក្នុងពួកគ្រែង
-
ងាស កិរិយាសព្ទ
គ្រវាសចេញ
-
ងាស់ កិរិយាសព្ទគុណនាម
ទាស់សរសៃ, ស្លាក់ខ្យល់គាំងម្ដងៗ
-
ងាស់គំនិត កិរិយាសព្ទ
( ម . ព . គំនិតងាស់ )។
-
ងាស់មាត់ កិរិយាសព្ទ
ងាស់សម្ដី, គាំងរឹងមាត់ថាមិនកើត។
-
ងាស់សម្ដី កិរិយាសព្ទ
និយាយស្ដីគាំងៗមិនរាបសា។
-
ងាំង គុណនាមនាម
ដែលក្រហមចាស់
-
ងាំៗ គុណកិរិយា
ថាមិនច្បាស់
-
ងីក ប.
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យងាក
-
ងីងើ គុណកិរិយាគុណនាម
ដែលគ្រលៀសរេទៅរេមក
-
ងីវ នាម
របាំចិន, ល្ខោនចិន
-
ងីសងាស គុណនាម
ដែលមិនរៀបរយ, ដែលទទីសទទាសនាំឱ្យទើសទែងទាសទៅទាសមកច្រើនដងខុសផ្លូវខុសគន្លង
-
ងឹល ឧទានសព្ទ
សូរឮដោយឆ្កែគ្រហឹម
-
ងឺៗ ឧទានសព្ទ
សូរគ្រហឹមស្រាលៗ។
-
ងុមៗ ឧទានសព្ទ
( ម . ព . ង៉ុមៗ)។
-
ងុរងក់ គុណនាម
ចាស់ជរាគ្រាំគ្រាខ្លាំង, ដែលទ្រមខ្លាំងមានដំណើរជជ្រុលជជ្រក
-
ងូងៗ ឧទានសព្ទ
សូរគងធំ; សូរកន្លង់ហើរជាដើម។
-
ងូត កិរិយាសព្ទនាម
ស្រោចទឹកជម្រះកាយខ្លួនឯង
-
ងូសៗ ឧទានសព្ទ
សូរមនុស្សនិយាយគ្នាតិចៗ
-
ងើត កិរិយាសព្ទ
អើត
-
ងើប កិរិយាសព្ទ
ងើយបន្តិច
-
ងើយ កិរិយាសព្ទ
បែរមុខផ្ងារទៅលើ
-
ងឿ នាម
ក្ដារក្រាស់បន្ទះធំៗពីរឬបីសន្លឹកតម្រៀបភ្ជិតគ្នាលើជើងម៉ាទ្រ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។