ងារ
នាមប.
អត្ថន័យ (3)
-
1
នាម
មុខការ, ទីតំណែងរាជការតាមបណ្ដាស័ក្ដិ, តាមក្រសួង, បណ្ដាស័ក្ដិ, យសស័ក្ដិ, ឋានន្តរ
ឧទាហរណ៍ លោកហ្នឹងមានងារជាអ្វី? មានងារជាហ្លួងពិភក្ដិអក្សរ។
-
2
នាម
ភាគដីល្មមកម្លាំងបុរសធ្វើមួយពេលហើយការ
ឧទាហរណ៍ ដីមួយងារ, ភ្ជួរស្រែមួយព្រឹកបានពីរងារ។
-
3
ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យការ
ឧទាហរណ៍ ការងារគឺកិច្ចការដែលត្រូវធ្វើដោយមុខ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)