វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 10 / 19
-
ខ្ទែត គុណនាម
កាងក្រទា
-
ខ្ទោកៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យញាក់, ពាក្យចាប់, ពាក្យពើតឱ្យវិសេសឡើង
-
ខ្ទះ នាម
ឆ្នាំងធ្វើដោយដែក, ដោយស្ពាន់, ដោយទង់ដែងមានមាត់កំផាសសម្រាប់ចម្អិនអាហារមានបែបផ្សេងៗខុសគ្នា
-
ខ្ទះត្នោត នាម
ខ្ទះធំៗសម្រាប់រំងាស់ទឹកត្នោតធ្វើស្ករ។
-
ខ្ទ័រ កិរិយាសព្ទគុណកិរិយា
ញ័រលាន់រំពងសង្កៀរត្រចៀក។
-
ខ្នង នាម
ចំណែករាងកាយមនុស្សនិងសត្វត្រង់ប៉ែកខាងក្រោយពីត្រឹមស្មាទាំងពីរចុះទៅដល់ចង្កេះ
-
ខ្នងគម នាម
ខ្នងកំពកកំពូលដែលស្រដៀងនឹងបូកគោ
-
ខ្នន់ គុណនាម
ដែលមានផ្នត់អង្កាញ់
-
ខ្នប់ នាម
អ្វីៗនៅក្នុងកប់នៅឡើយ
-
ខ្នល់ នាម
ឈ្មោះរបស់សម្រាប់កល់
-
ខ្នល់ជើង នាម
( ព . បុ .) ខ្នើយជើង, កែបជើង
-
ខ្នាច នាម
ថ្លុកកន្លែងជ្រូកស្រុក, ជ្រូកព្រៃ, ក្របី, រមាសដេក
-
ខ្នាច់ នាម
កំណាច់ឈើឬឫស្សីផ្ដៅដែលកាច់មិនឱ្យដាច់ពីគ្នាទុកចំណាំចំនួនដែលរាប់
-
ខ្នាត នាម
កំណត់រង្វាស់
-
ខ្នាន នាម
របស់ដែលផ្គូ, ដែលតម្កើងដោយគ្រឿងរចនាផ្សេងៗឬដោយសន្មតិនាម
-
ខ្នាន់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខ្នាប់
-
ខ្នាន់ខ្នាប់ គុណនាម
ពាសពេញ, ណែនណាន់, ដេរដាស
-
ខ្នាប គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យរត់ឱ្យប្លែកឡើង
-
ខ្នាយ នាម
ចង្កូមស្រួចជាគ្រឿងការពាររបស់ជ្រូក
-
ខ្នាយជុំក្រឡង់ នាម
ខ្នាយជ្រូកព្រៃដែលដុះវែងរហូតមានរាងជារង្វង់ដែលគេសន្មតជាគ្រឿងពូកែស័ក្ដិសិទ្ធិ
-
ខ្នាយតាន់ នាម
ខ្នាយដែលជ្រូកព្រៃកាច់បំបាក់ដោយចាក់ចូលដើមឈើដែលគេសន្មតជាគ្រឿងពូកែស័ក្ដិសិទ្ធិ
-
ខ្នារ នាម
ប្រដាប់សម្រាប់ការសូត្រ, ការអំបោះធ្វើដោយឫស្សីបិតឬត្រែងដែលហៅថាត្រែងខ្នារកាំជាដើម។
-
ខ្និច កិរិយាសព្ទ
ធ្វើអំពើដោយកិច្ចកលមាយា។
-
ខ្និត នាម
ឈើសម្រាប់កិតលាមក
-
ខ្នឺប គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យសម្របត្រចៀកឱ្យរឹងប្រឹងរាបទៅក្រោយឱ្យប្លែកឡើង
-
ខ្នុរ នាម
ឈ្មោះរោគបូសដែលច្រើនតែកើតនៅក្បាលកូនក្មេង
-
ខ្នុរណាំងរមៀត
ខ្នុរណាំងសាច់ក្លែបលឿងដូចសម្បុរសាច់មើមរមៀត។
-
ខ្នុរណាំងល្មុត
ខ្នុរណាំងសាច់ក្លែបជ្រាយបន្តិចប៉ុន្តែជ្រាយមិនដល់ខ្នុរបាយស្រាទេមានរសផ្អែមឈ្ងុយ។
-
ខ្នុរណាំងស្បែក
ខ្នុរណាំងសាច់ស្វិតបន្តិច។
-
ខ្នុរល្មុត
( ម . ព . ខ្នុរណាំងល្មុត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។