ខ្នារ
អត្ថន័យ (3)
-
1
នាម
ប្រដាប់សម្រាប់ការសូត្រ, ការអំបោះធ្វើដោយឫស្សីបិតឬត្រែងដែលហៅថាត្រែងខ្នារកាំជាដើម។
-
2
នាម
ឈ្មោះគ្រឿងប្រហារមួយយ៉ាងមានសណ្ឋានដូចស្នាសម្រាប់បាញ់ឯង។
-
3
នាម
( ព . បុ .) ទីដីជាទួលខ្ពស់ព័ទ្ធជុំវិញត្រពាំងឬជាតស្រះគឺស្រះដែលកើតឯងដោយឥតអ្នកណាជីក, ជួនកាលគេកភូមិឬកវត្តលើទួលនោះគេហៅថាភូមិខ្នារ, វត្តខ្នារតាមឈ្មោះដើម។ត្រពាំងឬជាតស្រះនោះក៏គេហៅតាមឈ្មោះទួលនោះដែរ
ឧទាហរណ៍ ត្រពាំងខ្នារ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)