វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 60 / 76
-
ក្រចក នាម
អវយវៈរឹងដូចស្នែងដុះចេញពីសាច់ម្រាមដៃម្រាមជើងកំណើតកើតដូចសក់ដូចរោម
-
ក្រចកចាប នាម
ឈ្មោះស្រូវខ្សាយមួយប្រភេទដែលមានគ្រាប់ល្អិតជាងគ្រាប់ស្រូវឯទៀត
-
ក្រចកអណ្ដើក នាម
ឈ្មោះចេកនួនមួយប្រភេទផ្លែតូចរៀវសំបកក្រាស់ពណ៌បៃតង
-
ក្រចាប់ នាម
ឈ្មោះសេវាលជាតិមួយប្រភេទដុះក្នុងទឹកមានដើមវារដូចកញ្ឆែតស្លឹកមូលដូចស្លឹកស្គន់តែមានឆែកៗជុំវិញផ្កាសផ្លែមានបន្លា៤ស្រួចដូចស្នែងបរិភោគជាអាហារបាន។ផ្លែក្រចាប់ប្រទេសចិនមានបន្លា២។
-
ក្រចាស នាម
ជាលតូចឥតកណ្ដាប់, ឥតត្រចៀក
-
ក្រចេ នាម
( ពាក្យស្ទៀង ) ក្របី
-
ក្រចេះ នាម
ឈ្មោះម្សៅក្រអូប
-
ក្រចៅ កិរិយាសព្ទនាម
ខ្វារដោយក្រចក
-
ក្រជាំ គុណនាម
( ព . ទ្រ .) អាប់អួដោយរបស់មិនស្អាត។
-
ក្រជីង នាម
ចែវសម្រាប់ចែវថយក្រោយ
-
ក្រញង់ គុណនាម
ជាប់ខ្វេរខ្វង់លាមិនរួច, ក្រទាំង
-
ក្រញរ គុណនាម
ក្រញង់លាមិនរួច ( និយាយបានតែពីម្រាមដៃ, ម្រាមជើង )
-
ក្រញាង គុណនាមគុណកិរិយា
ដែលមិនរៀបរយ
-
ក្រញាញ់ គុណនាម
រួញរេញ
-
ក្រញាស គុណនាម
ច្រាងច្រាញមិនរាបទាប
-
ក្រញាំ នាម
កញ្ចុំម្រាមជើងម្រឹគឬបក្សី
-
ក្រញាំង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រញើត
-
ក្រញិកក្រញុក គុណនាម
ខ្ញីខ្ញុកដោយឈ្លីឈ្លក់។
-
ក្រញី កិរិយាសព្ទ
ញីញក់ដោយកំហឹង
-
ក្រញឹង គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យខឹងឱ្យឃើញប្លែកឡើង
-
ក្រញឹប គុណនាម
តូចណាស់
-
ក្រញឹម គុណនាម
តូចទាបស្អាតល្អហើយសមរម្យ
-
ក្រញុកក្រញី កិរិយាសព្ទ
ញីញក់ក្ដិចខ្ញាំវីវក់ដោយសេចក្ដីខ្នាញ់ដោយក្ដីស្រឡាញ់
-
ក្រញុកក្រញូវ គុណនាម
ដែលជ្រួញរួញ, ជំពាក់ខ្ញុកខ្ញូវ
-
ក្រញុច គុណនាម
ដែលទាបឬខ្លីក្រអុច
-
ក្រញុញ គុណនាម
ដែលទាបខ្លីកន្តុញ
-
ក្រញុល គុណនាម
រួញជាសំណុំ
-
ក្រញុះ គុណនាម
ទញ់ទាល់
-
ក្រញូវ គុណនាម
ដែលមិនរីករាយ; មិនស្លូតបូត
-
ក្រញូវដាក់ កិរិយាសព្ទ
ធ្វើមុខក្រញូវទៅរក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។