ក្រចាប់
អត្ថន័យ (3)
-
1
នាម
ឈ្មោះសេវាលជាតិមួយប្រភេទដុះក្នុងទឹកមានដើមវារដូចកញ្ឆែតស្លឹកមូលដូចស្លឹកស្គន់តែមានឆែកៗជុំវិញផ្កាសផ្លែមានបន្លា៤ស្រួចដូចស្នែងបរិភោគជាអាហារបាន។ផ្លែក្រចាប់ប្រទេសចិនមានបន្លា២។
-
2
នាម
បន្លាដែលធ្វើដោយមាសឬប្រាក់សម្រាប់ចាប់ត្បូង
ឧទាហរណ៍ ក្រចាប់ចិញ្ចៀន។
-
3
នាម
ឈ្មោះរោគរុក្ខជាតិមួយប្រភេទដែលកើតពីដង្កូវល្អិតៗស៊ីរុក្ខជាតិនិងដំណាំ
ឧទាហរណ៍ ក្រចាប់ស្រូវ, ក្រចាប់ស្វាយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)