វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 44 / 76
-
កែ កិរិយាសព្ទ
រើធ្វើឡើងទៀតឱ្យខុសអំពីភាពដើម
-
កែក គុណនាម
ដែលមានលំនាំមិនស្មើពីកំណើត
-
កែកុន កិរិយាសព្ទ
ជួសជុលកែប្រែឬកែច្នៃបន្តិចបន្តួចឱ្យដំណើរការឡើងវិញឬឱ្យប្រសើរជាងមុន
-
កែក្រឡាស់ កិរិយាសព្ទ
ធ្វើឱ្យខុសពីខ្លឹមសារដើម
-
កែក្រាយ កិរិយាសព្ទ
ដើរយាងយាសទៅមកដូចដំណើរល្ខោនរាំ
-
កែខៃ កិរិយាសព្ទ
លៃលក, ដោះស្រាយពាក្យសម្ដី
-
កែខ្លួន កិរិយាសព្ទ
ត្រឡប់មកប្រព្រឹត្តអំពើតាមទម្លាប់ឬច្បាប់សង្គមដែលបានកំណត់ថាត្រឹមត្រូវវិញ
-
កែង នាម
ប្រដាប់ជាងឈើសម្រាប់ផ្ទៀងឱ្យត្រឹមត្រង់ជ្រុង
-
កែងកោង គុណនាម
ដែលមានអាការព្រហើនក្រអឺតក្រឱង។
-
កែងចោត នាម
ឈ្មោះស្បែកជើងឬទ្រនាប់ជើងមួយប្រភេទរបស់ស្ត្រីដែលមានកែងខ្ពស់ចោតខ្លាំង
-
កែច្នៃ កិរិយាសព្ទ
ជួសជុលអ្វីមួយឱ្យអាចប្រើបានវិញឬធ្វើឬបង្កើតពីវត្ថុដែលបានប្រើប្រាស់ហើយឱ្យបានជាអ្វីមួយផ្សេងទៀត
-
កែតម្រូវ កិរិយាសព្ទ
ធ្វើឱ្យត្រូវ, ធ្វើឱ្យត្រូវឡើងវិញ
-
កែទម្រង់ កិរិយាសព្ទ
ប្ដូររបៀបរបបធ្វើការឬរចនាសម្ព័ន្ធការងារដើម្បីឱ្យទទួលបានលទ្ធផលកាន់តែប្រសើរ
-
កែន កិរិយាសព្ទ
បង្គាប់, ប្រមូលហៅរកដោយអាជ្ញា
-
កែនពល កិរិយាសព្ទ
កែនប្រជាជនប្រមូលជាកងទ័ពឬប្រមូលមកបង្ហាត់ជាទាហាន។
-
កែនពិរុណសាស្ត្រ កិរិយាសព្ទ
កំណត់សម្គាល់នូវទឹកភ្លៀងឬទាយទឹកភ្លៀង។
-
កែប នាម
ឈ្មោះប្រដាប់កើយមួយយ៉ាងក្នុងពួកខ្នើយតែរាងទាបហើយធំជាងខ្នើយ
-
កែប្រែ កិរិយាសព្ទ
ផ្លាស់ប្ដូរដូរសភាព
-
កែម កិរិយាសព្ទ
ស៊ែម, ថែមឱ្យបានមាំមួនឬឱ្យសមរម្យឡើង។
-
កែលម្អ កិរិយាសព្ទ
ធ្វើឱ្យប្រសើរឡើងធ្វើឱ្យមានសោភណភាពឡើងធ្វើឱ្យកាន់តែល្អឡើង
-
កែវ នាម
រតនវត្ថុសាច់រឹងហើយស្រួយធ្វើពីខ្សាច់និងសំណលាយដោយថ្នាំស្លឱ្យរលាយឬកើតឯងអំពីថ្មមានរស្មីភ្លឺឆ្លុះ។
-
កែវពង្រីក នាម
កែវមួយប្រភេទសម្រាប់ឆ្លុះមើលរបស់តូចពង្រីកឱ្យឃើញធំហើយច្បាស់។
-
កែវពិសី
( ម . ព . មាសពិសី )។
-
កែវយឹត នាម
ឧបករណ៍កែវពង្រីកឬកែវឆ្លុះមួយប្រភេទដែលអាចទាញរូបភាពនៅឆ្ងាយឱ្យមើលឃើញជិត
-
កែវស្ទង់ នាម
ឧបករណ៍ប្រើសម្រាប់វាស់ស្ទង់ភាពដេកឬភាពឈរនៃផ្ទៃណាមួយ
-
កែស នាម
ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងឈើក្រាមរមាសតែធំជាង។
-
កែសទ្រឱន កិរិយាសព្ទ
( ព . ប្រ .) ថាសសោះអន្ទងឬបញ្ជោរលើកជើង។
-
កែសម្ផស្ស នាម
កែរាងកាយមុខមាត់ជាដើមឱ្យស្អាតជាងមុនដោយគ្រូពេទ្យឯកទេស។
-
កែសម្រួល កិរិយាសព្ទ
ធ្វើឱ្យកាន់តែងាយស្រួលឬឱ្យកាន់តែប្រសើរឡើង
-
កែអផ្សុក កិរិយាសព្ទ
បំបាត់អផ្សុកបំបាត់ការធុញទ្រាន់ធ្វើឱ្យបាត់អផ្សុក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។