កែង
នាម
អត្ថន័យ (3)
-
1
នាម
ប្រដាប់ជាងឈើសម្រាប់ផ្ទៀងឱ្យត្រឹមត្រង់ជ្រុង
ឧទាហរណ៍ ត្រូវដាក់កែងមើលសិនក្រែងល្អៀង។
-
2
នាម
ញោចដៃឬជើង
ឧទាហរណ៍ កែងដៃ, កែងជើង។
-
3
នាម
ឈ្មោះសម្លម្ជូរគ្រឿងមួយប្រភេទដែលមានដាក់ម្ទេសក្រៀមនិងខ្ទិះដូង
ឧទាហរណ៍ កែងសាច់ជ្រូក, កែងត្រីសណ្ដាយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)