វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 14 / 76
-
កន្ធុច គុណនាម
ថ្លោសគ្រហុច
-
កន្ធុល គុណនាម
កន្ធុក, កន្ធួក
-
កន្ធួក គុណនាម
កន្ធុក, កន្ធុល
-
កន្ធែក កិរិយាសព្ទគុណនាម
ធ្វើឱ្យញែកឃ្លាតពីគ្នា
-
កន្ធំថេត នាម
( ម . ព . ក្ទម្ពទេស )។
-
កន្យា នាម
ស្រីក្រមុំ, ស្រីជំទង់។
-
កន្រ្ទឹប គុណនាម
ដែលកំពិត, ដែលកំពៀច ( ចំពោះច្រមុះ )
-
កន្លង កិរិយាសព្ទគុណកិរិយា
រំលង, រំលងហួសទៅហើយ
-
កន្លងខ្នប់ នាម
ទោសកំហុសសម្រាប់តុលាការធ្វើទណ្ឌកម្មពិន័យបុរសស្ត្រីដែលប្រពន្ធឬប្ដីស្លាប់ចោលទៅហើយបើពុំទាន់បានលើកខ្មោចស្រោចឆ្អឹងគឺពុំទាន់បានរំលាយសពខ្មោចប្រពន្ធឬប្ដីនោះនៅឡើយទេហើយបុរសពោះម៉ាយឬស្ត្រីមេម៉ាយនោះមានប្រពន្ធឬមានប្ដីថ្មីទៀត, យ៉ាងនេះច្បាប់បញ្ញត្តិឱ្យអាជ្ញាពិន័យបុរសឬស្ត្រីនោះជាប្រាក់៨ដេញគឺ១២រៀល, ទោសកំហុសនោះហៅថាទោសកន្លងខ្នប់ ( ប្រើតែក្នុងសម័យពីដើម )។
-
កន្លងភ្នំ នាម
ឈ្មោះវល្លិមួយប្រភេទគល់ដើមថ្លោសៗស្លឹកធំៗមានផ្កាពណ៌ដំបូងសរួចចេញជាព័ណ៌ស្វាយគេអាចកាត់ដាំរស់លូតលាស់ងាយអាចវារឡើងទ្រើងវារឡើងឈើរស់បានលូតលាស់ទ្រុបទ្រុល, គេច្រើនដាំឱ្យឡើងទ្រើងធ្វើជាម្លប់ត្រជាក់ស្រួលណាស់, ប៉ុន្តែយូរៗមានដង្កូវថ្លោសៗស៊ីស្លឹកបើលុះតែថែទាំប្រដិតប្រជីទើបបានស្អាតល្អ : ជួនកាលមានពស់ពួកខ្លះមកជ្រកអាស្រ័យ, ត្រូវឧស្សាហ៍រំពៃមើលពុំគួរធ្វេសប្រហែសឡើយ
-
កន្លងអរុណ កិរិយាសព្ទ
ដាច់អរុណកន្លងរាត្រី។
-
កន្លង់ នាម
ឈ្មោះសត្វល្អិតមួយប្រភេទចោះឈើឬឫស្សីឱ្យមានជារន្ធល្មមនៅបានហើយនៅអាស្រ័យក្នុងរន្ធនោះ, ចេះត្រឹបកេសរផ្កាដូចឃ្មុំ, ហើរឮសូរងូងៗ។
-
កន្លាញ់ គុណកិរិយាគុណនាម
ដែលសស្រាញ់ឥតស្រាក, រញីវឥតស្រាក
-
កន្លាត គុណនាមនាម
ឈ្មោះសត្វល្អិតមួយប្រភេទមានក្លិនឆ្អេះអាក្រក់ច្រើនកើតនៅនឹងទីកៀនកោះក្នុងផ្ទះលំនៅជាសត្វឱ្យទុក្ខម្នេញដល់មនុស្សដោយហេតុកាត់សំពត់អាវនិងក្រដាសជាដើម។កន្លាតមួយយ៉ាងទៀតមានស្លាបហៅថាកន្លាតស្លាប។
-
កន្លាស់ នាម
ប្រដាប់មានមុខតូចស្រួចសម្រាប់ក្លាស់, ខ្ទាស់
-
កន្លុក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យកន្លៀត
-
កន្លុះ នាម
ខ្សែសម្រាប់ខ្លុះច្រមុះសត្វ
-
កន្លើត នាម
អវយវៈនៅត្រង់គល់អណ្ដាតគឺគន្លឹះអណ្ដាត
-
កន្លើតចក នាម
ឈ្មោះវល្លិមួយប្រភេទដើមរឹងមានសម្បុរស
-
កន្លៀត នាម
កៀនកំបាំង, ទីចង្អៀតកៀនកោះ។
-
កន្លេង គុណនាម
សង្រេងចិត្ត, មានទុក្ខធ្ងន់អន្ទះអន្ទែងក្នុងចិត្ត
-
កន្លេងកន្លាញ់ គុណនាម
អន្ទះអន្ទែងចិត្ត។
-
កន្លែង នាម
ស្ថាន, ទី, តំបន់
-
កន្លោង គុណនាមនាម
ម្ដាយ; ដែលជាធំ, ដែលជាមេខ្លោង, ជាចម្បងលើគេ
-
កន្លះ គុណនាម
ដែលមានខ្លះ, ដែលមិនពេញ, នៅរវាងពាក់កណ្ដាល
-
កន្លះប្លង់ នាម
សំណុំរងមួយដែលខណ្ឌដោយបន្ទាត់មួយហើយអាចមានកន្លះបន្ទាត់នៅក្នុងបន្ទាត់ព្រំដែននៃលំហវិមាត្រពីរ។
-
កន្សុំ នាម
សំណុំមែកឈើឬស្មៅជាដើមដែលចងក្រសោបគ្នាសម្រាប់ដាក់យកត្រីតូចៗ។
-
កន្សែង កិរិយាសព្ទនាម
សំពត់សម្រាប់ជូតមុខ, ជូតដៃ, ជូតមាត់, ជូតច្រមុះ
-
កន្សែងដៃ នាម
ក្រណាត់ស្ដើងតូចរាងបួនជ្រុងស្មើបត់ដាក់ក្នុងហោប៉ៅបានជាទូទៅសម្រាប់សម្អាតរង្វង់មុខ។
-
កន្សែងពោះគោ នាម
កន្សែងមួយប្រភេទមានសាច់លោតកន្ទួលៗស្រដៀងនឹងពោះគោ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។