កន្លងភ្នំ
អត្ថន័យ
-
1
នាម
ឈ្មោះវល្លិមួយប្រភេទគល់ដើមថ្លោសៗស្លឹកធំៗមានផ្កាពណ៌ដំបូងសរួចចេញជាព័ណ៌ស្វាយគេអាចកាត់ដាំរស់លូតលាស់ងាយអាចវារឡើងទ្រើងវារឡើងឈើរស់បានលូតលាស់ទ្រុបទ្រុល, គេច្រើនដាំឱ្យឡើងទ្រើងធ្វើជាម្លប់ត្រជាក់ស្រួលណាស់, ប៉ុន្តែយូរៗមានដង្កូវថ្លោសៗស៊ីស្លឹកបើលុះតែថែទាំប្រដិតប្រជីទើបបានស្អាតល្អ : ជួនកាលមានពស់ពួកខ្លះមកជ្រកអាស្រ័យ, ត្រូវឧស្សាហ៍រំពៃមើលពុំគួរធ្វេសប្រហែសឡើយ
ឧទាហរណ៍ វល្លិកន្លងភ្នំ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)