វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឱ ពាក្យដែលផ្ដើមដោយ "ឱ" មាន 144 ពាក្យ
ទំព័រ 5 / 5
-
ឱឡារិករូប
រូបគ្រោតគ្រាត; រូបដែលច្បាស់លាស់។
-
ឱឡិគល្ល នាម
ប្រឡាយបង្ហូរទឹកសម្អុយឬរណ្ដៅទឹកសម្អុយ
-
ឱះ ឧទានសព្ទ
( ម . ព . អុះ!)។
-
ឱះឱ ឧទានសព្ទ
( ម . ព . អុះ!)។
-
ឱ្យ កិរិយាសព្ទ
អញ្ញត្រសព្ទដោយអនុវត្តតាមការពិភាក្សាហើយសម្រេចនៃគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងកាលព . ស . ២៤៥៩គ . ស . ១៩១៥ថាត្រូវប្រើជាឱ្យយ៉ាងនេះមិនយល់ព្រមឱ្យប្រើជាឱយឬអោយឡើយ )
-
ឱ្យកាន់ការ កិរិយាសព្ទ
ឱ្យទទួលកាន់មុខការ។
-
ឱ្យការ កិរិយាសព្ទ
ផ្តល់ព័ត៌មានតម្រុយឬដំណឹងដល់នរណាម្នាក់។
-
ឱ្យការណ៍ កិរិយាសព្ទ
ប្រាប់ដំណើរការណ៍, ប្រាប់រឿងហេតុ
-
ឱ្យកូនទៅនៅក្ដី
ឱ្យកូននៅវត្តដោយមានភិក្ខុសង្ឃជាគ្រូបង្រៀនឱ្យបានចេះដឹងសេចក្ដីខុសត្រូវរាក់ជ្រៅ។
-
ឱ្យឃើញសខ្មៅ
( សំនួន .) ( ម . ព . ឱ្យដឹងសខ្មៅ )
-
ឱ្យជើង កិរិយាសព្ទ
ហុចជើងម្ខាងឱ្យចាប់
-
ឱ្យឈ្មោះ កិរិយាសព្ទ
( ម . ព . ឱ្យនាម )។
-
ឱ្យដឹងសខ្មៅ កិរិយាសព្ទ
( សំនួន .) ឃើញជាក់ស្ដែង, ដឹងពិតប្រាកដ
-
ឱ្យដៃ កិរិយាសព្ទ
បើកដៃឱ្យហ៊ានធ្វើ
-
ឱ្យដំណឹង កិរិយាសព្ទ
ប្រាប់ដំណឹង។
-
ឱ្យតម្រួយ កិរិយាសព្ទ
ប្រាប់តម្រួយ។
-
ឱ្យទឹក កិរិយាសព្ទ
ពិនិត្យមើលអាការៈសុខភាពរបស់កីឡាករប្រដាល់ឬមាន់បញ្ជល់ជាដើមនៅពេលសម្រាកដើម្បីព្យាបាលឬលើកទឹកចិត្តឱ្យប្រយុទ្ធបន្ត។
-
ឱ្យនាម កិរិយាសព្ទ
សន្មតនាមឬតាំងឈ្មោះ។
-
ឱ្យនិស្ស័យ កិរិយាសព្ទ
ទទួលឱ្យនៅជ្រកអាស្រ័យ។
-
ឱ្យន័យ កិរិយាសព្ទ
ពន្យល់។
-
ឱ្យសួយ កិរិយាសព្ទ
( ព . ប្រ .) លះឬប្រគល់ខ្លួនឱ្យតាមតែគេត្រូវការ។
-
ឱ្យហេតុ កិរិយាសព្ទ
ឱ្យទំនង។
-
ឱ្យអំណាច កិរិយាសព្ទ
បើកអំណាច, ប្រគល់អំណាច។ល
-
ឱ្យឧបាយ កិរិយាសព្ទ
ប្រាប់ឧបាយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។