វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឯ ពាក្យដែលផ្ដើមដោយ "ឯ" មាន 168 ពាក្យ
ទំព័រ 3 / 6
-
ឯកប្រហារ
( ម . ព . ឯកប្បហារ )។
-
ឯកផ្សាយ នាម
( ប . ព .) ការបញ្ជូនទិន្នន័យពីឧបករណ៍បញ្ជូនមួយទៅឧបករណ៍ទទួលតែមួយគត់ក្នុងបណ្ដាញ។
-
ឯកពន្ធភាព នាម
ចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធតែម្នាក់ឯស្ត្រីក៏មានប្ដីតែម្នាក់ដែរ។
-
ឯកពីជបត្តជាតិ នាម
រុក្ខជាតិដែលមានកូទីលេដុងឬពីជបត្ត ( ត្របកនៅក្នុងគ្រាប់ ) តែមួយនៅក្នុងពន្លកបៀម ( ពន្លកដែលមិនទាន់ចេញពីគ្រាប់ឈើ ) និងស្លឹកមានទ្រនុងស្របគ្នាយ៉ាងញឹកនិងលូតវែង។
-
ឯកព័ណ៌ នាមគុណនាម
( ម . ព . ឯកវណ្ណ )។
-
ឯកភក្ដិ នាម
( ម . ព . ឯកភក្ដី )។
-
ឯកភក្ដី
សេចក្ដីស្រឡាញ់ស្មោះរួមចិត្តគំនិតគ្នាចំពោះទៅលើបុគ្គលម្នាក់; ដែលមានភក្ដីចំពោះទៅលើបុគ្គលម្នាក់
-
ឯកភត្តិក
អ្នកដែលបរិភោគភោជនាហារក្នុងមួយថ្ងៃ ( មួយថ្ងៃមួយយប់ ) តែម្ដង; ( ព . ពុ .) ចំពោះអ្នកដែលបរិភោគមួយថ្ងៃម្ដងក្នុងវេលាពីព្រឹកទល់នឹងថ្ងៃត្រង់ )។
-
ឯកភត្តិកា
( ម . ព . ឯកភត្តិក )។
-
ឯកភត្តិកៈ
( ម . ព . ឯកភត្តិក )។
-
ឯកភរិយា
ភរិយាទីមួយ, ភរិយាធំ, ប្រពន្ធដើម ( ហៅឯកបត្នីក៏បាន )។
-
ឯកភាគ
ចំណែកមួយ, មួយចំណែក។
-
ឯកភាព នាមគុណនាមកិរិយាសព្ទ
ភាពមួយ, ភាពត្រូវគ្នា; ដែលមានបែបបទ, សណ្ដាប់ធ្នាប់, សម្លៀកបំពាក់, ឫកពាត្រូវគ្នា
-
ឯកភាវូបនីយកម្ម នាម
ការប្រមូលផ្តុំតែមួយការធ្វើឱ្យមានឯកភាពឬឱ្យមូលត្រកូលការប្រមូលរួបរួមឱ្យមានតែមួយ។
-
ឯកភោជន នាម
ភោជនតែមួយមុខ។
-
ឯកភោជិន នាម
( ម . ព . ឯកភត្តិក )។
-
ឯកភោជិនី នាម
( ម . ព . ឯកភត្តិក។
-
ឯកភោជី នាម
( ម . ព . ឯកភត្តិក )។
-
ឯកភ័ក្ដិ នាម
( ម . ព . ឯកភក្ដី )។
-
ឯកមគ្គ នាម
ផ្លូវមួយ។
-
ឯកមតិ នាម
គំនិតតែមួយ; អ្នកដែលមានគំនិតត្រូវគ្នា។
-
ឯកមាគ៌ា នាម
( ម . ព . ឯកមគ្គ )។
-
ឯកមាស នាម
មួយខែ។
-
ឯកម័តិ នាម
( ម . ព . ឯកមតិ )។
-
ឯកម្ម័ទ នាម
( ម . ព . ឯកុម្មាទ )។
-
ឯករត្តិ នាម
( ម . ព . ឯករាត្រី )។
-
ឯករស នាម
រសតែមួយ; ដែលមានរសត្រូវគ្នា
-
ឯករាជ នាម
ស្តេចឯក; ដែលមានស្តេចសោយរាជ្យឬអ្នកគ្រប់គ្រងប្រទេសមួយមិនជាចំណុះប្រទេសណា។
-
ឯករាជ្យ នាម
រាជ្យឯក, រាជ្យនៃស្តេចឯក; ភាពនៃរដ្ឋឬប្រទេសដែលមានសិទ្ធិនិងសេរីភាពពេញបរិបូរក្នុងការគ្រប់គ្រងខ្លួនឯងមិនមែនជាចំណុះនៃប្រទេសដទៃ
-
ឯករាត្រី នាម
មួយយប់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។