វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឯ ពាក្យដែលផ្ដើមដោយ "ឯ" មាន 168 ពាក្យ
ទំព័រ 1 / 6
-
ឯ ធ.
ខាង; ចំណែកខាង; នា, ឰដ៏; ត្រង់
-
ឯ.ឧ នាម
អក្សរសង្ខេបបំប្រួញអំពីឯកឧត្តម, ពាក្យខ្ពស់ជាឋានន្តរស័ក្ដិនៃនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី, ឯកអគ្គរាជទូតឬរដ្ឋមន្ត្រីដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសព្រះរាជទាន
-
ឯក គុណនាមនាម
ប្រដាប់មួយប្រភេទមានដងសណ្ឋានស្រដៀងនឹងដងធ្នូប៉ុន្តែតូចរៀវមានស្លាបតែមួយមានសាយ, សម្រាប់ដាក់ស៊កភ្ជាប់នៅក្បាលខ្លែងព្នង, លាន់ឮសូរសព្ទឆ្លើយរងំដោយកម្លាំងខ្យល់ប៉ះត្រូវ
-
ឯកកោលាហល
ដំណើរជ្រួលជ្រើមព្រមគ្នា។
-
ឯកកោសិកា គុណនាម
ដែលមានកោសិកាតែមួយ។
-
ឯកក្ខរា នាម
លេខចំនួនដែលប្រតិស្ឋឡើងដោយយកតែអក្សរដើមមកផ្សំ ( ម . ព . អក្សរកាត់ )។
-
ឯកគ្គតា
ដំណើរតាំងនៅមូលស្លុងក្នុងអារម្មណ៍តែមួយ, ដំណើរមូលចិត្តស្លុងក្នុងអារម្មណ៍តែមួយ ( ហៅឯកគ្គតាចិត្តក៏បាន )។
-
ឯកង៉ាវ
ឈ្មោះឯកខ្លែងមួយប្រភេទមានតែស្លាបភ្ជាប់ឥតសាយធ្វើដោយស្លឹករឹតសកឱ្យស្ដើងចងភ្ជាប់នឹងចុងដងឮសូររនង៉ាវៗ។
-
ឯកចក្ខុ
ភ្នែកតែម្ខាង; អ្នកដែលមានភ្នែកតែម្ខាង ( ខ្វាក់ម្ខាង )។
-
ឯកចក្សុ
( ម . ព . ឯកចក្ខុ )។
-
ឯកចរ
ការត្រាច់ឬដើរម្នាក់ឯង។
-
ឯកចារិណី
( ម . ព . ឯកចារិន )។
-
ឯកចារិន
អ្នកដែលត្រាច់ឬដើរតែម្នាក់ឯង។
-
ឯកចារិនី
( ម . ព . ឯកចារិន )។
-
ឯកចារី
( ម . ព . ឯកចារិន )។
-
ឯកចិត្ត
ចិត្តមួយ; គំនិតតែមួយ; គំនិតត្រូវគ្នាតែមួយ; អ្នកដែលមានគំនិតត្រូវគ្នាតែមួយ
-
ឯកច្ឆត្រ
ដែលមានស្វេតច្ឆត្រតែមួយគឺមានក្សត្រិយ៍ទ្រង់រាជ្យតែមួយព្រះអង្គមានរាជានុភាពពេញទី
-
ឯកច្ឆន្ទ នាម
ចំណង់តែមួយ; បំណងតែមួយ; បំណងត្រូវគ្នាតែមួយ; ដែលមានបំណងត្រូវគ្នាតែមួយ, ដែលព្រមចិត្តគ្នា
-
ឯកជន គុណនាម
ជនម្នាក់, មនុស្សម្នាក់។ចំពោះតែខ្លួនមួយ
-
ឯកជនភាព នាម
( ប . ព .) លក្ខខណ្ឌដែលបុគ្គលឬស្ថាប័នមានសម្រាប់ត្រួតពិនិត្យដំណើរការផ្សេងៗទៅកាន់ទិន្នន័យរបស់ខ្លួននៅក្នុងកុំព្យូទ័រឬបណ្ដាញកុំព្យូទ័រ។
-
ឯកជាតិ
ជាតិមួយ, មួយជាតិ ( កំណើតមួយ )។
-
ឯកជ្ឈាស័យ
( ម . ព . ឯកធ្យាស្រ័យ )។
-
ឯកតា នាម
ខ្នាតសម្រាប់រាប់វាស់វាល់ឬថ្លឹងជាដើម
-
ឯកតោ គុណនាម
ខាងម្ខាង, តែម្ខាង, ខាងម្នាក់; ជាមួយ, ជាមួយគ្នា, ដំណាលគ្នា។
-
ឯកតោគមនាគមន៍
ដំណើរទៅមកជាមួយគ្នាឬដំណាលគ្នា។
-
ឯកតោគមន៍
ដំណើរទៅជាមួយគ្នា។
-
ឯកតោធារ
ដែលមានមុខតែម្ខាង
-
ឯកតោភាគី គុណនាម
ដែលធ្វើឡើងឬដែលមានផលប៉ះពាល់ទៅលើក្រុមតែម្ខាង ( ក្នុងចំណោមក្រុមដទៃទៀតដែលមានការពាក់ព័ន្ធគ្នា )
-
ឯកតោសុទ្ធិ
បរិសុទ្ធិតែខាងម្ខាង, បរិសុទ្ធិតែអ្នកម្ខាង
-
ឯកត្តជន នាម
ជនឬបុគ្គលម្នាក់ៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។