វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 8 / 27
-
ឧត្តរប័ដ នាម
សំពត់សម្រាប់ពានាឬសំពត់បង់ក, សំពត់ដណ្ដប់ ( ហៅឧត្តរពស្ត្រឬឧត្តរព័ស្ត្រក៏បាន )។
-
ឧត្តរមានជ័យ នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ១៩៦៤ហើយមានក្រុងសំរោងជាទីរួមខេត្ត។
-
ឧត្តរលុប កិរិយាសព្ទ
( ព . វ .) លុបអក្សរឬបទខាងចុង, ដូចជាអាដានាដិយៈ > អាដានា; ឪពុក > ឪជាដើម។
-
ឧត្តរលោប កិរិយាសព្ទ
( ម . ព . ឧត្តរលុប )។
-
ឧត្តរា គុណនាមនាម
( ម . ព . ឧត្តរ )។
-
ឧត្តរានុទិស នាម
អនុទិសជាចន្លោះនៃទិសឧត្តរនិងទិសបូព៌គឺទិសឦសាន។
-
ឧត្តរាព័ត៌ នាម
ដំណើរវិលទៅខាងធ្វេងដើរជាឧត្តរាព័ត៌ដើរវិលទៅខាងឆ្វេងជុំវិញទីណាមួយ
-
ឧត្តរាភិមុខ គុណនាម
ដែលមានមុខបែរចំទៅខាងជើង។
-
ឧត្តរាវដ្ដ នាម
( ម . ព . ឧត្តរាព័ត៌ )។
-
ឧត្តរាសង្គ នាម
សំពត់ពានា, សំពត់បង់ក។
-
ឧត្តរាសាឍ នាម
ឈ្មោះនក្សត្រទី២១; ខែអាសាឍក្រោយ; ខ្មែរធ្លាប់ប្រើតែទុតិយាសាឍ។
-
ឧត្តរិ គុណនាមគុណកិរិយា
ក្រៃលែង, លើសលែង, លើសទៅទៀត; ច្រើនលើសទៅទៀត; ដែលជាងគេ; តទៅ, តទៅទៀត; ទៀត; ខាងលើ។
-
ឧត្តរិគមនាគម នាម
ការទៅមកបន្តគ្នាមិនដាច់។
-
ឧត្តរិត្រីមាស នាម
លើសពីបីខែ, ជាងបីខែ។
-
ឧត្តរិទ្វិរត្ត នាម
លើសពីពីរយប់, ជាងពីរយប់។
-
ឧត្តរិភង្គ នាម
ឈ្មោះសម្លខាប់មួយប្រភេទ ( លោកអ្នកចេះបាលីខ្លះយល់ថាសម្លការីប៉ុន្តែតាមសេចក្ដីពន្យល់ក្នុងវិន័យថាឧត្តរិភង្គនេះជាព្យញ្ជនាហារគឺជាម្ហូបខាប់ឬម្ហូបគោកបែបដូចជាម្ហូបភ្លាទេដឹង?)។
-
ឧត្តរិមគ្គ នាម
( ព . ពុ .) មគ្គថ្នាក់លើ។
-
ឧត្តរិមនុស្ស នាម
មនុស្សអ្នកមានគុណវិសេសលើសលែងជាងមនុស្សធម្មតាគឺមនុស្សអ្នកបានសម្រេចធម្មវិសេសមានឈានជាដើមរហូតដល់មគ្គផលនិញ្វន
-
ឧត្តរិមនុស្សធម្ម នាម
ធម៌របស់ឧត្តរិមនុស្ស។
-
ឧត្តរិលាភ នាម
លាភដ៏លើសលប់; លាភដែលចេះតែបានច្រើនៗមិនដាច់; លាភសម្រាប់ឧត្តរិមនុស្ស; លាភដែលមនុស្សសាមញ្ញមិនអាចនឹងបាន។
-
ឧត្តរោ គុណនាមនាម
( ម . ព . ឧត្តរ )។
-
ឧត្តរំ គុណនាមនាម
( ម . ព . ឧត្តរ )។
-
ឧត្តរៈ គុណនាមនាម
( ម . ព . ឧត្តរ )។
-
ឧត្តល នាម
ពាក្យប្រើក្លាយមកពីឧត្តរ, ឧត្តរា, ឧត្តរោដោយផ្លាស់រជាល។
-
ឧត្តលា នាម
( ម . ព . ឧត្តល )។
-
ឧត្តលោ នាម
( ម . ព . ឧត្តល )។
-
ឧត្តាន គុណនាម
រាក់; ផ្ងារ; ងាយ។សម្រាប់ប្រើក្នុងកាព្យតាមដោយកវីជ្រើសរើសប្រើ, ដូចជាកាព្យថា
-
ឧត្តានកថា នាម
ពាក្យងាយយល់។
-
ឧត្តានការណ៍ នាម
ហេតុឬដំណើរងាយ។
-
ឧត្តានចិន្តា នាម
គំនិតរាក់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។