វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 6 / 27
-
ឧតុមតី នាម
( ម . ព . ឧតុនី )។
-
ឧតុមុខ នាម
ដើមរដូវ។
-
ឧតុរាជ នាម
ស្តេចរដូវគឺវសន្តរដូវ ( រដូវឈើជម្រុះស្លឹកហើយបញ្ចេញត្រួយបញ្ចេញផ្កា។
-
ឧតុវិបរិត នាម
ដំណើរផ្លាស់ប្រែអាកាសធាតុក្នុងរដូវនីមួយ ( ដូចជារដូវក្ដៅប្រែទៅជាត្រជាក់ជាដើម )។
-
ឧតុវិបល្លាស នាម
( ម . ព . ឧតុវិបរិត )។
-
ឧតុសន្ធិ នាម
តំណរដូវ។
-
ឧតុសន្និបាត នាម
សម័យដែលរដូវមួយទល់គ្នានឹងរដូវមួយ។
-
ឧតុសមុដ្ឋាន នាម
សមុដ្ឋាននៃរដូវ ( មានក្ដៅ, រងាជាដើម )
-
ឧត្តម គុណនាម
ខ្ពស់, ខ្ពង់ខ្ពស់; កន្លង; ល្អ; ប្រសើរ; ថ្លៃថ្លា; បរិបូណ៌; សម្បូណ៌។
-
ឧត្តមគតិ នាម
គតិឧត្តមគឺដំណើរកើតល្អ; ចិត្តគំនិតខ្ពង់ខ្ពស់អធ្យាស្រ័យដែលដុះដាលចេញមកដើម្បីរិះរកសេចក្ដីសុខចម្រើន, គោលបំណងចង់ឱ្យបានល្អប្រពៃ, ...
-
ឧត្តមគតិរឿង នាម
( អ . សិ .) តម្លៃអប់រំនៃស្នាដៃដែលជាគំនិតទស្សនៈជំហរសតិអារម្មណ៍របស់អ្នកនិពន្ធដែលស្ដែងឡើងតាមរយៈសកម្មភាពរបស់តួអង្គដំណើររឿងឬវគ្គណាមួយនៃស្នាដៃ។
-
ឧត្តមគន្ធ នាម
ក្លិនប្រសើរ។
-
ឧត្តមគោត្ត នាម
( ម . ព . ឧត្តមគោត្រ )។
-
ឧត្តមគោត្រ នាម
គោត្រខ្ពស់។
-
ឧត្តមគ្រឹហា នាម
ផ្ទះល្អ, មានតម្លៃ។
-
ឧត្តមគ្រឹះ នាម
( ម . ព . ឧត្តមគ្រឹហា )។
-
ឧត្តមង្គ នាម
ក្បាល, ត្បូង។
-
ឧត្តមជាតិ នាម
ជាតិខ្ពស់។
-
ឧត្តមដ្ឋាន នាម
ថ្នាក់ទី៧ជំនាន់មុនគឺឆ្នាំទី៦នៃកម្រិតបឋមសិក្សា។
-
ឧត្តមនាវី នាម
ឋានន្តរសក្ដិនាយទាហានជាន់ខ្ពស់ជាមេបញ្ជាការកងទ័ពជើងទឹកចាប់ពីឧត្តមនាវីត្រីដល់ឧត្តមនាវីឯក។
-
ឧត្តមនាវីត្រី នាម
ឧត្តមនាវីដែលមានឋានន្តរសក្ដិក្រោមឧត្តមនាវីទោ ( ផ្កាយមួយ )។
-
ឧត្តមនាវីទោ នាម
ឧត្តមនាវីជាចន្លោះឧត្តមនាវីត្រីនិងឧត្តមនាវីឯក ( ផ្កាយពីរ )។
-
ឧត្តមនាវីឯក នាម
ឧត្តមនាវីមានឋានន្តរសក្ដិខ្ពស់ជាងឧត្តមនាវីទោនិងឧត្តមនាវីត្រី ( ផ្កាយបី )។
-
ឧត្តមបុរស នាម
បុរសខ្ពង់ខ្ពស់។
-
ឧត្តមបុរិសៈ នាម
( ម . ព . ឧត្តមបុរស )។
-
ឧត្តមប្រយោជន៍ នាម
ប្រយោជន៍ដ៏ខ្ពង់ខ្ពស់, ប្រយោជន៍យ៉ាងធំធេង, ប្រយោជន៍ដ៏ប្រពៃ
-
ឧត្តមពង្ស នាម
( ម . ព . ឧត្តមវង្ស )។
-
ឧត្តមភាព នាម
ភាពឧត្តម។
-
ឧត្តមភូមិ នាម
ថ្នាក់ខ្ពស់, ជាន់ខ្ពស់។
-
ឧត្តមភេទ នាម
ភេទឧត្តម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។