វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 5 / 27
-
ឧណ្ហដ្ឋាន នាម
ទីឬកន្លែងក្ដៅ។
-
ឧណ្ហតិកិច្ឆា នាម
ការព្យាបាលរោគដោយប្រើកម្ដៅ។
-
ឧណ្ហប្បទេស នាម
ប្រទេសក្ដៅ។
-
ឧណ្ហភាព នាម
ភាវៈក្ដៅ, កម្ដៅ។
-
ឧណ្ហភិត នាម
អ្នកខ្លាចក្ដៅ, អ្នកដែលចាញ់ក្ដៅ។
-
ឧណ្ហភ័យ នាម
ការខ្លាចក្ដៅ។
-
ឧណ្ហមាត្រ នាម
ប្រដាប់សម្រាប់ស្ទង់មើលធាតុអាកាសដើម្បីឱ្យដឹងក្ដៅត្រជាក់; កែវស្ទង់របស់ពេទ្យសម្រាប់ស្ទង់មើលនូវអាការក្ដៅត្រជាក់ក្នុងរូបកាយអ្នកជំងឺ។
-
ឧណ្ហរង្សី នាម
ព្រះអាទិត្យ។
-
ឧណ្ហរោគ នាម
ជំងឺក្ដៅ។
-
ឧណ្ហវាត នាម
ខ្យល់ដែលបក់ដោយទាំងចំហាយក្ដៅមកផង។
-
ឧណ្ហវេលា នាម
វេលាក្ដៅ, ពេលកំពុងក្ដៅ។
-
ឧណ្ហសម័យ នាម
( ម . ព . ឧណ្ហកាល )។
-
ឧណ្ហហទ័យ នាម
( ម . ព . ឧណ្ហចិត្ត )។
-
ឧណ្ហាការ នាម
អាការក្ដៅ។
-
ឧណ្ហាពាធ នាម
( ម . ព . ឧណ្ហរោគ )។
-
ឧណ្ហាលុ គុណនាម
ដែលមានក្ដៅច្រើន; ដែលចាញ់ក្ដៅ
-
ឧណ្ហីស នាម
គ្រឿងប្រដាប់សីសៈ; មកុដ; ឈ្នួតក្បាល; ក្បាំងមុខ; របៃ; ក្បាលជណ្ដើរ; មង្គល។
-
ឧណ្ហោទក នាម
ទឹកក្ដៅ។
-
ឧណ្ហ៍ គុណនាម
( ម . ព . ឧណ្ហ២)។
-
ឧណ្ហ៍ចិត្ត កិរិយាសព្ទ
កក់ក្ដៅក្នុងចិត្ត, នឹកសង្ឃឹម។
-
ឧតុ នាម
រដូវ។
-
ឧតុកាល នាម
កាលរដូវគឺកាលដែលគួរតាមរដូវ
-
ឧតុនិយម នាម
ដំណើរកំណត់រដូវ; រដូវមួយៗដែលមានកាលកំណត់ផ្សេងពីគ្នា; កាលអនុលោមតាមរដូវ
-
ឧតុនិយាម នាម
( ម . ព . ឧតុនិយម )។
-
ឧតុនី នាម
ស្ត្រីមានរដូវ។
-
ឧតុបរិណាម នាម
ដំណើរផ្លាស់រដូវឬប្រែប្រួលរដូវ។
-
ឧតុបរិណាមជាពាធ នាម
( ម . ព . ឫតុបរិណាមជាពាធក្នុងឫតុ )។
-
ឧតុបរិយោសាន នាម
ចុងរដូវ។
-
ឧតុភូត នាម
( ភូមិ .) បាតុភូតទាំងអស់ដែលកើតមាននៅក្នុងបរិយាកាស។
-
ឧតុភូតវិទ្យា នាម
( ភូមិ .) ( ម . ព . ឧតុនិយម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។