វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 3 / 27
-
ឧច្ឆត្តកូល នាម
ត្រកូលខ្ពង់ខ្ពស់ឬត្រកូលឧត្តុង្គឧត្តម។
-
ឧច្ឆត្តជាតិ នាម
ជាតិខ្ពង់ខ្ពស់
-
ឧច្ឆត្តបុស្ប នាម
ផ្កាឈើមានរាងកញ្ឆាញដូចជាឆត្រ។
-
ឧច្ឆិដ្ឋ គុណនាម
ដែលជាកាកសំណល់ដែលជារបស់សល់។
-
ឧច្ឆេទ នាម
ការកាត់ផ្ដាច់; ដំណើរដាច់សូន្យ។
-
ឧច្ឆេទទិដ្ឋិ នាម
ការយល់ឃើញថាមនុស្សសត្វទាំងអស់សុទ្ធតែស្លាប់ទៅហើយសូន្យលែងកើតទៀត ( ព . ពុ .) រាប់ចូលក្នុងពួកមិច្ឆាទិដ្ឋិមានទោសធ្ងន់ )។
-
ឧច្ឆេទវាទ នាម
សម្ដីនិយាយផ្ដាច់ឬនិយាយដាច់ស្រេច, សំដីមិនពាំត្រណោត។ ( ព . ពុ .) សម្ដីនិយាយប្រកាន់ឧច្ឆេទទិដ្ឋិ។
-
ឧច្ឆេទវាទិន នាម
អ្នកដែលនិយាយមិនពាំត្រណោត។ ( ព . ពុ .) អ្នកដែលនិយាយប្រកាន់ឧច្ឆេទទិដ្ឋិ។
-
ឧច្ឆេទវាទិនី នាម
( ម . ព . ឧច្ឆេទវាទិន )។
-
ឧច្ឆេទវាទី នាម
( ម . ព . ឧច្ឆេទវាទិន )។
-
ឧច្ឆេទសម្មាន នាម
អ្នកដែលដាច់សេចក្ដីរាប់អានគ្នាគឺអ្នកដែលធ្លាប់តែរាប់អានគ្នាហើយបែរជាលែងរាប់អានគ្នាទៅវិញ។
-
ឧច្ឆេទសម្មានភាព នាម
ដំណើរដាច់សេចក្ដីរាប់អានគ្នា។
-
ឧច្ឆេទសម្មានា នាម
( ម . ព . ឧច្ឆេទសម្មាន )។
-
ឧជុ គុណនាម
ត្រង់; ទៀងត្រង់; ស្លូតត្រង់។
-
ឧជុកថា នាម
( ម . ព . ឧជុវាចា )។
-
ឧជុការណ៍ នាម
ហេតុឬដំណើរត្រង់។
-
ឧជុចិត្ត នាម
ចិត្តត្រង់, ចិត្តស្លូតត្រង់, ចិត្តសុចរិត។
-
ឧជុជន នាម
ជនស្លូតត្រង់។
-
ឧជុបត្តសត្វ នាម
ពពួកបាណកសត្វសន្តានកណ្ដូបចង្រិត …។
-
ឧជុបុគ្គល នាម
បុគ្គលស្លូតត្រង់។
-
ឧជុប្បដិបត្តិ នាម
ប្រតិបត្តិត្រង់គឺការប្រព្រឹត្តឬកាន់ត្រឹមត្រង់តាមគន្លងធម៌, តាមលំអានច្បាប់។
-
ឧជុប្បដិបន្ន នាម
អ្នកប្រតិបត្តិត្រឹមត្រង់តាមគន្លងធម៌តាមលំអានច្បាប់។
-
ឧជុប្បដិបន្នា នាម
( ម . ព . ឧជុប្បដិបន្ន )។
-
ឧជុភាព នាម
ភាពត្រង់; ភាវៈឬសេចក្ដីស្លូតត្រង់។
-
ឧជុមគ្គ នាម
ផ្លូវត្រង់។
-
ឧជុវាចា នាម
សម្ដីត្រង់។
-
ឧជុវាទ នាម
( ម . ព . ឧជុវាចា )។
-
ឧជុវាទិនី នាម
( ម . ព . ឧជុវាទី )។
-
ឧជុវាទី នាម
អ្នកដែលតែងតែនិយាយត្រង់។
-
ឧជុសណ្ឋាន នាម
សណ្ឋានត្រង់; អ្វីៗដែលមានសណ្ឋានត្រង់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។