វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 27 / 27
-
ឧស្សាហករ
អ្នកធ្វើឧស្សាហកម្ម, ជាងឧស្សាហកម្ម
-
ឧស្សាហការ
( ម . ព . ឧស្សាហករ )។
-
ឧស្សាហការិកា
( ម . ព . ឧស្សាហករ )។
-
ឧស្សាហកិច្ច
ការរវល់ដោយឧស្សាហកម្ម។
-
ឧស្សាហជន
ជនអ្នកមានឧស្សាហៈ។
-
ឧស្សាហនិស្សារណកម្ម នាម
( កសិ .) ដំណើរការដករូបធាតុចេញពីវត្ថុអ្វីមួយជាលក្ខណៈឧស្សាហកម្ម
-
ឧស្សាហពល
កម្លាំងនៃឧស្សាហៈ។
-
ឧស្សាហភាព
ភាពឬដំណើរនៃឧស្សាហៈ, ភាពជាអ្នកមានឧស្សាហៈ។
-
ឧស្សាហូបនីយកម្ម
ការលៃលកកែខៃធ្វើឱ្យបានកើតទៅជាឧស្សាហកម្ម។
-
ឧស្សាហៈ នាម
សេចក្ដីឱហាត, សេចក្ដីខ្មីឃ្មាតឬសង្វាត, ការខំប្រឹងមិនខ្ជិល, មិនច្រអូស
-
ឧស្សាហ៍ គុណកិរិយានាម
ញឹកញយរឿយៗ
-
ឧឡារ គុណនាម
ខ្ពស់, ខ្ពង់ខ្ពស់; ថ្លៃ, មានតម្លៃ; ថ្លៃថ្លា; ថ្កើង, ថ្កើងថ្កាន, ថ្កុំថ្កើង; រុងរឿង; ឧត្តម, ប្រសើរ; អធិកអធម; លើសលន់; បរិបូណ៌, ច្រើន។
-
ឧឡារកម្ម
អំពើឬកិច្ចការខ្ពង់ខ្ពស់។
-
ឧឡារចរិត
អ្នកដែលមានឫកខ្ពស់ឬមានឫកថ្លៃ។
-
ឧឡារចរិតា
( ម . ព . ឧឡារចរិត )។
-
ឧឡារបូជា
ការបូជាដ៏លើសលន់។
-
ឧឡារពលី
ពលីការដ៏លើសលុប។
-
ឧឡារភណ្ឌ
របស់មានតម្លៃ។
-
ឧឡារភាព
ភាពខ្ពស់, ភាពឧត្តម។
-
ឧឡារមេធា
ប្រាជ្ញាខ្ពស់, ប្រាជ្ញាឆើត។
-
ឧឡារមេធិនី
( ម . ព . ឧឡារមេធី )។
-
ឧឡារមេធី
អ្នកមានប្រាជ្ញាខ្ពស់។
-
ឧឡារវត្ថុ
( ម . ព . ឧឡារភណ្ឌ )។
-
ឧឡារសត្ត
សត្វឧត្តម ( មនុស្សខ្ពង់ខ្ពស់ )។
-
ឧឡុរាជ នាម
ព្រះចន្ទ្រ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។