វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 21 / 27
-
ឧបាទេសកម្ម នាម
ការតែងតាំងជំនួសការដាក់ជំនួស, ឋានៈមួយដែលបុគ្គលម្នាក់ទទួលជំនួសបុគ្គលម្នាក់ទៀតតាមផ្លូវច្បាប់។
-
ឧបាទេសករ នាម
អ្នកដែលជំនួស។
-
ឧបាទេសិក នាម
អ្នកមានកាតព្វកិច្ចមើលកិច្ចការជំនួស។
-
ឧបាធ្យាយ នាម
ឧបជ្ឈាយ៍ ( ព . ពុ .)។គ្រូបង្រៀនធម៌ឬគ្រូបង្រៀនច្បាប់។ខ្មែរលុបឧនៅត្រឹមតែបាធ្យាយក៏មាន
-
ឧបាយ នាម
ល្បិច, ល្បិចល្បង, កិច្ចកល; ផ្លូវគំនិត; កលមាយា
-
ឧបាយកល នាម
ល្បិចល្បងយ៉ាងល្អិត; ឧបាយបញ្ឆោត។
-
ឧបាយកលឧបលក្ខិត នាម
ឧបាយកលដែលបានកំណត់ទុករួចស្រេចហើយ ( ច្រើនសំដៅសេចក្ដីថា " ឧបាយកលក្រឡិចក្រលៀត "
-
ឧបាយកោសល្ល នាម
សេចក្ដីឈ្លាសវៃក្នុងការប្រើឧបាយ
-
ឧបាយបញ្ឆោត នាម
ការបញ្ឆោតដោយឧបាយ។
-
ឧបាយព្យូហ៍សឹក នាម
ព្យូហ៍សឹកដោយឧបាយ។
-
ឧបាយាស នាម
សេចក្ដីចង្អៀតចិត្ត, សេចក្ដីតឹងចិត្តខ្លាំង, សេចក្ដីតានតឹងចិត្ត
-
ឧបារម្ភកថា នាម
( អ . សិ .) ឧបទេសអក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធសរសេរអត្ថបទជាពាក្យរាយឬជាពាក្យកាព្យរិះគន់គុណវិបត្តិនៃសីលធម៌នយោបាយជាពិសេសរិះគន់បុគ្គលក្នុងសង្គមដូចជានៅក្នុងរឿងតាថេននិងចៅសនជាដើម។
-
ឧបាសក នាម
អ្នកអង្គុយជិតឱ្យប្រើប្រាស់, អ្នកបម្រើ, អ្នកប្រដិតប្រជីបម្រើបម្រាស់, សិស្សសាសនា។
-
ឧបាសកគុណ នាម
គុណធម៌សម្រាប់ឧបាសកឬរបស់ឧបាសក។សព្វថ្ងៃច្រើនអានក្លាយជាអ៊ុ - បា - សក់ - គុន។
-
ឧបាសកប្បដិបត្តិ នាម
ប្រតិបត្តិរបស់ឧបាសក។
-
ឧបាសកប្រតិបត្តិ នាម
( ម . ព . ឧបាសកប្បដិបត្តិ )។
-
ឧបាសកភាព នាម
ភាពជាឧបាសក។សព្វថ្ងៃច្រើនអានក្លាយជាអ៊ុ - បា - សក់ - ភាប។
-
ឧបាសកសម្បត្តិ នាម
ការបរិបូណ៌ដោយឧបាសកគុណ។សព្វថ្ងៃច្រើនអានក្លាយជាអ៊ុ - បា - សក់ - ស័ម - ប័ត។
-
ឧបាសកសម្បទា នាម
( ម . ព . ឧបាសកសម្បត្តិ ) សព្វថ្ងៃច្រើនអានក្លាយជាអ៊ុ - បា - សក់ - ស័ម - ប៉ៈ - ទា។
-
ឧបាសកសីល នាម
សីលសម្រាប់ឧបាសកគឺនិច្ចសីល, ឧបោសថសីលឬអតិរេកសីល ( សីល៥, សីល៨ឬសីល១០)
-
ឧបាសិកា នាម
( ម . ព . ឧបាសក )។
-
ឧបាស្រ័យ នាម
ថ្នាំកែរោគឱសថអ្វីៗដែលធ្វើឱ្យស្រាកទុក្ខអ្វីៗដែលកែបំបាត់ហេតុអាក្រក់។
-
ឧបាហន នាម
( ព . ខ្ព .) ឬ ( ព . កា ) ស្បែកជើងឬស្បែកជើងមួយសម្រាប់
-
ឧបាហនា នាម
( ម . ព . ឧបាហន )។
-
ឧបេក្ខា នាម
ការតាំងចិត្តជាកណ្ដាល, សេចក្ដីព្រងើយកន្តើយ, ដំណើរមិនលម្អៀងទៅខាងណា
-
ឧបេក្ខាបារមី នាម
បារមីមួយក្នុងចំណោមបារមីទាំង១០ដែលព្រះពោធិសត្វក្នុងជាតិជាព្រះនារទបានបំពេញដោយការតាំងចិត្តនៅជាកណ្ដាលមិនល្អៀងទៅខាងណា។
-
ឧបេក្ខាសម្បយុត្ត គុណនាម
ចិត្តជាឧបេក្ខា។
-
ឧបេក្ខាសហគត គុណនាម
( ម . ព . ឧបេក្ខាសម្បយុត្ត )។
-
ឧបេក្ខិន្ទ្រិយ នាម
ឥន្ទ្រិយគឺឧបេក្ខា។
-
ឧបេក្សា នាម
( ម . ព . ឧបេក្ខា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។