វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 14 / 27
-
ឧបការធម្ម នាម
ធម៌ជាឧបការៈ, ធម៌មានគុណប្រយោជន៍។
-
ឧបការិណី នាម
( ម . ព . ឧបការី )។
-
ឧបការិនី នាម
( ម . ព . ឧបការី )។
-
ឧបការី នាម
អ្នកទំនុកបម្រុង, អ្នកផ្គត់ផ្គង់ឬផ្ចុងផ្ដើម
-
ឧបការៈ នាម
( ម . ព . ឧបការ )។
-
ឧបកិច្ច នាម
កិច្ចដែលត្រូវធ្វើភ្លាមៗ; កិច្ចផ្ទាល់ខ្លួន។
-
ឧបក័ណ្ណ នាម
អាការៈសម្រាប់បញ្ចេញទឹកមាត់។
-
ឧបក័ណ្ណរោគ នាម
ជំងឺរលាកក្រពេញទឹកមាត់ក្រោមត្រចៀក។
-
ឧបក្កិលេស នាម
គ្រឿងសៅហ្មង, សេចក្ដីមិនបរិសុទ្ធ, មន្ទិល, មន្ទិលសៅហ្មង; គ្រឿងសៅហ្មងចិត្ត; គ្រឿងនាំឱ្យស្រអ័ព្ទ, ឱ្យអ័ព្ទពន្លឺ, ឱ្យអ័ព្ទអន់
-
ឧបក្រម នាម
ការផ្គងព្យាយាម, ព្យាយាមធ្វើ
-
ឧបក្រឹត្យ នាម
( ម . ព . ឧបកិច្ច )។
-
ឧបក្រោស នាម
ការពោលទោសគេ, ការតិះដៀលគេ, ដំណៀល; ការជេរប្រទេចគេ។
-
ឧបគុប្ដ នាម
ព្រះនាមរបស់ព្រះថេរមួយរូបនៅក្នុងសម័យពុទ្ធកាល។
-
ឧបឃាត នាម
ការបៀតបៀនគេដោយកាយ; ការប្រហារជីវិតគេ
-
ឧបឃាតក នាម
អ្នកបៀតបៀនគេដោយកាយ; អ្នកប្រហារជីវិតគេ។
-
ឧបឃាតកកម្ម នាម
អំពើប្រហារជីវិតគេ។
-
ឧបឃាតកៈ នាម
( ម . ព . ឧបឃាតក )។
-
ឧបឃាតិកា នាម
( ម . ព . ឧបឃាតក )។
-
ឧបចារ នាម
ការចូលជិត; ទីជិត; ព្រំ; ខេត្ត
-
ឧបចារកិរិយា នាម
ឫកពាឬសណ្ដាប់ធ្នាប់គួរសម, ត្រឹមត្រូវ។
-
ឧបចារក្រិយា នាម
( ម . ព . ឧបចារកិរិយា )។
-
ឧបចារបទ នាម
ពាក្យគួរសម, សម្ដីមានច្បាប់។
-
ឧបចារវត្ត នាម
ព្រំវត្ត ( អារាមូបចារ )
-
ឧបចារសមាធិ នាម
សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គបឋមជ្ឈានប៉ុន្តែមិនទាន់ពេញបរិបូរ ( ព . ពុ .)។
-
ឧបចារៈ នាម
( ម . ព . ឧបចារ )។
-
ឧបច្ឆេទ នាម
ការផ្ដាច់បង់, ការផ្ដាច់ផ្ដិល; ការដាច់ស្រឡះ។
-
ឧបច្ឆេទក នាម
អ្នកផ្ដាច់បង់, អ្នកផ្ដាច់ផ្ដិល; អ្នកធ្វើឱ្យដាច់ស្រឡះ។
-
ឧបច្ឆេទកកម្ម នាម
( ព . ពុ .) អកុសលកម្មពីព្រេងនាយដែលអន្ទោលជាប់តាមមកចេញមុខឱ្យផលផ្ដាច់ជីវិត
-
ឧបច្ឆេទមរណៈ នាម
សេចក្ដីស្លាប់មុនកំណត់អាយុគឺស្លាប់ដោយឧបច្ឆេទកកម្មមកផ្ដាច់អាយុ ( ព . ពុ .)។
-
ឧបជាតិច្ឆន្ទ នាម
ឆន្ទឬកាព្យមានលំនាំសូរសព្ទបទលាយគ្នាដោយឥន្ទវជីរនិងឧបេន្ទវជីរគឺត្រង់បាទទី១និងទី៤ដូចឧបេន្ទវជិរច្ឆន្ទត្រង់បាទទី២និងទី៣ដូចឥន្ទវជិរច្ឆន្ទ។ជាឈ្មោះឆន្ទឬគាថាមួយយ៉ាងសម្រាប់ប្រើខាងភាសាសំស្ក្រឹតនិងបាលីដោយងាយស្រួលឬប្រើជាភាសាខ្មែរក៏បានប៉ុន្តែពិបាកតែងណាស់; បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗមាន១១អក្សរ; ត្រង់បាទទី១និងទី៤ : អក្សរទី១, ២, ៣, ជាជគណៈគឺគណៈដែលមានអក្សរទី១និងទី៣ជាលហុទី២ជាគរុ, អក្សរទី៧, ៨, ៩ក៏ជាជគណៈដែរ ( អក្សរទី១, ៣, ៧, ៩ជាលហុទី២, ៨ជាគរុ ); អក្សរទី៤, ៥, ៦ជាតគណៈគឺគណៈដែលមានអក្សរទី១និងទី២ជាគរុទី៣ជាលហុ ( គរុដើមគរុកណ្ដាលលហុចុង ); ត្រង់បាទទី២និងទី៣ : អក្សរទី១, ២, ៣, ជាតគណៈ, អក្សរទី៤, ៥, ៦, ក៏ជាតគណៈដែរ; អក្សរទី៧, ៨, ៩ជាជគណៈ; អក្សរទី១០, ១១ជាគរុ; បាទទី១និងទី៤ដូចគ្នា, បាទទី២និងទី៣ដូចគ្នា ( ពាក្យប្រាប់មេឧបជាតិច្ឆន្ទនេះថាអនន្តរោទីរិតលក្ខណាចេ, បាទាវិមិស្សាឧបជាតិយោតា, ឯវំកិលញ្ញាសុបិមិស្សតាសុ, វទន្តិជាតីស្វិទមេវនាមំ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។