វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឧ ពាក្យដែលផ្ដើមដោយ "ឧ" មាន 805 ពាក្យ
ទំព័រ 11 / 27
-
ឧទយប្បទេស
ប្រទេសថ្ងៃរះគឺប្រទេសដែលនៅខាងកើតគេបំផុត។
-
ឧទយប្រទេស
( ម . ព . ឧទយប្បទេស )។
-
ឧទយភាព
ភាពនៃថ្ងៃរះ; ដំណើរចំណេញ; ភាពនៃសេចក្ដីចម្រើន។
-
ឧទយលាភ
ការបានចំណេញ; ការបានសេចក្ដីចម្រើន។
-
ឧទយវេលា
( ម . ព . ឧទយកាល )។
-
ឧទយសម័យ
( ម . ព . ឧទយកាល )។
-
ឧទរ នាម
ពោះ, ផ្ទៃ។ ( រ . ស .) ព្រះឧទរ។
-
ឧទរការណ៍ នាម
ហេតុនៃពោះគឺដំណើរគ្រាន់តែចម្អែតពោះ
-
ឧទរបាត្រ នាម
ក្រពះ។
-
ឧទរបាទ នាម
ពពួកសត្វដែលយកពោះនិងមាត់ជាជើងពពួកសត្វខ្យង។
-
ឧទរប្បមាណ នាម
ការស្មានឬស្ទង់ឱ្យល្មមតែមួយឆ្អែត
-
ឧទរប្រមាណ នាម
( ម . ព . ឧទរប្បមាណ )។
-
ឧទររោគ នាម
រោគឈឺពោះ, ជំងឺពោះ។
-
ឧទរាពាធ នាម
( ម . ព . ឧទររោគ )។
-
ឧទរិយសមុដ្ឋាន នាម
រោគដែលកើតបណ្ដាលពីអាហារថ្មី ( មានអាហារមិនរលាយជាដើម )។
-
ឧទរិយំ នាម
( ម . ព . ឧទរិយៈ )។
-
ឧទរិយៈ នាម
អាហារថ្មី។ ( រ . ស .) ព្រះឧទរិយៈឬព្រះឧទរិយំ។
-
ឧទាន នាម
ការបន្លឺ, ការកម្ទរគឺការបន្លឺឬកម្ទរសម្ដីឮខ្លាំងៗដោយមានអំណរឬទុក្ខព្រួយ, ដោយមានសេចក្ដីអស្ចារ្យ, ដោយមានកំហឹងជាដើម
-
ឧទានកថា នាម
សម្ដីជាឧទាន។
-
ឧទានវាចា នាម
( ម . ព . ឧទានកថា )។
-
ឧទានសញ្ញា នាម
គ្រឿងសម្គាល់របស់ឧទានឬរបស់វិម្ហយៈ, ជាពាក្យសន្មតហៅវណ្ណយុត្តមួយយ៉ាងរបស់អ្នកប្រទេសអឺរ៉ុប (!) នេះសម្រាប់ប្រើដាក់ពីខាងចុងពាក្យឧទានអស្ចារ្យជាដើម, ដូចជា
-
ឧទានសព្ទ នាម
សព្ទជាឧទាន; សូរសំឡេងឧទាន
-
ឧទាបទ នាម
ភាពនៃវត្ថុដែលលេចឡើងឬផុសឡើងដូចជាទឹកជាដើម។
-
ឧទាហរណកថា នាម
កថាមានឧទាហរណ៍ជាអាងឬកថាជាឧទាហរណ៍។
-
ឧទាហរណនិទស្សន៍ នាម
ការចង្អុលឧទាហរណ៍ឱ្យឃើញ, ការទាញយកបែបយ៉ាងមកជាអាង។
-
ឧទាហរណនិទាន នាម
និទានឬរឿងជាតួយ៉ាង។
-
ឧទាហរណវត្ថុ នាម
( ម . ព . ឧទាហរណនិទាន )។
-
ឧទាហរណ៍ នាម
ការលើកឡើងឱ្យឃើញ, ការនាំមកពន្យល់ឬចង្អុលឱ្យឃើញ; ព័ស្ដុតាង, បែបយ៉ាង, តួយ៉ាង; គ្រឿងអាង, សំអាង
-
ឧទាហរណ៍គំរូ
ឧទាហរណ៍ជាបែបយ៉ាងជាក់ស្ដែងចង្អុលឱ្យឃើញច្បាស់ក្រឡែត។
-
ឧទាហរណ៍បរិយាយ
បរិយាយដោយមានឧទាហរណ៍ផង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។