វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឥ ពាក្យដែលផ្ដើមដោយ "ឥ" មាន 211 ពាក្យ
ទំព័រ 2 / 8
-
ឥណវតី នាម
( ម . ព . ឥណវន្ត )។
-
ឥណវន្ត នាម
អ្នកជាប់បំណុលគឺអ្នកជំពាក់បំណុលគេ។
-
ឥណវន្តី នាម
( ម . ព . ឥណវន្ត )។
-
ឥណស្សាមិក នាម
ម្ចាស់បំណុល។
-
ឥណស្សាមិកា នាម
( ម . ព . ឥណស្សាមិក )។
-
ឥណស្សាមិនី នាម
( ម . ព . ឥណស្សាមិក )។
-
ឥណស្សាមី នាម
( ម . ព . ឥណស្សាមិក )។
-
ឥណាយិក នាម
អ្នកជាប់បំណុល, កូនបំណុល ( ឥណវន្ត )។
-
ឥណាយិកា នាម
( ម . ព . ឥណាយិក )។
-
ឥណ្ឌា នាម
ឈ្មោះភូមិប្រទេសមួយប៉ែកធំទូលាយក្នុងទ្វីបអាស៊ី, មានទន្លេឥណ្ឌុល ( សិន្ធុ ) ឱបពីខាងលិច, ដែលក្នុងបុរាណសម័យហៅថាប្រទេសសិន្ធវៈឬសិន្ធព, ហៅអ្នកប្រទេសនោះថាសិន្ធវៈឬសិន្ធពដែរឬហៅសិន្ធូក៏មាន, លុះចំណេរកាលតមកហៅក្លាយជាហិណ្ឌូ, តមកទៀតហៅឥណ្ឌូ; អង់គ្លេសហៅប្រទេសនោះថាឥណ្ឌា, បារាំងសែសហៅអ័ងដឺ, ហៅរួមទាំងភូមិប្រទេសដែលក្នុងសម័យបុរាណហៅជម្ពូទ្វីប, ត្រង់ភាគកណ្ដាលហៅមជ្ឈិមប្បទេសឬមធ្យមប្រទេសនោះផង, ជាប់ជាពាក្យប្រើក្នុងភូមិសាស្ត្រនៃសាកលលោកសព្វថ្ងៃនេះជាក់ប្រាកដថាប្រទេសឥណ្ឌា។
-
ឥណ្ឌុស នាម
( ម . ព . សិន្ធុ )។
-
ឥណ្ឌូ នាម
មនុស្សអ្នកប្រទេសឥណ្ឌា ( ហិណ្ឌូ )
-
ឥណ្ឌូចិន នាម
( ម . ព . ឥណ្ឌូស៊ីន )។
-
ឥណ្ឌូស៊ីន នាម
ឈ្មោះភូមិប្រទេសមួយប៉ែកធំក្នុងទ្វីបអាស៊ីនៅត្រង់ចន្លោះប្រទេសឥណ្ឌានិងប្រទេសចិនគឺប្រទេសឥណ្ឌូស៊ីន, សម័យពីមុនមាន៨អន្លើគឺប្រទេសភូមា, ម៉ាលក្កា, សៀម, ខ្មែរ, កូស័ងស៊ីន, អណ្ណាម, តុងក័ង, លាវ។បើតាមកំណើតពាក្យនេះគួរប្រើជាឥណ្ឌូចិន, ប៉ុន្តែខ្មែរធ្លាប់ប្រើជាឥណ្ឌូស៊ីនថ្នឹកមកយូរហើយ។សម័យតមកកូស័ងស៊ីនប្រែឈ្មោះជាវៀតណាមខាងត្បូង, អណ្ណាមជាវៀតណាមកណ្ដាល, តុងក័ងជាវៀតណាមខាងជើង។ក្នុងសម័យបុរាណព្រេងនាយហៅប្រទេសឥណ្ឌូស៊ីននេះ, ត្រង់ប៉ែកខាងលិចនិងប៉ែកកណ្ដាល, ថាសុវណ្ណភូមិ " ផែនដីមាស, ប្រទេសមាស " ឬ " ជ្រោយមាស "។ក្នុងសតវត្សរ៍ទី៣នៃពុទ្ធសករាជ, ព្រះអរហន្តពីរអង្គគឺសោណត្ថេរនិងឧត្តរត្ថេរបានមកប្រកាសពុទ្ធសាសនានៅសុវណ្ណភូមិតាមព្រះរាជនិមន្តនៃព្រះបាទធម្មាសោកនិងថេរបញ្ជានៃព្រះមហាមោគ្គល្លីបុត្តតិស្សត្ថេរ ( មានសេចក្ដីពិស្តារនៅក្នុងពុទ្ធសាសនប្បវត្តិ )។
-
ឥណ្ឌៀ នាម
( ម . ព . ឥណ្ឌា )។
-
ឥត គុណនាម
ដែលមិនមាន
-
ឥតកំណើត គុណនាម
ដែលធ្វើអ្វីពុំកើត; ដែលគ្មានសេចក្ដីចម្រើន
-
ឥតខ្នងបង្អែក គុណនាម
( ម . ព . ឥតបង្អែក )។
-
ឥតគិតថ្លៃ គុណកិរិយា
ដោយមិនយកលុយឬអ្វីៗទាំងអស់
-
ឥតបង្អែក គុណនាម
( ព . ប្រ .) ឥតមានពំនឹង។
-
ឥតបានការ គុណនាម
( សំនួន .) ដែលគ្មានប្រយោជន៍ឬដែលចោលម្សៀត
-
ឥតបី គុណកិរិយា
ពុំមានអ្វី
-
ឥតបើ គុណកិរិយា
ពុំសមបើ, ពុំគួរបើ, មិនសមបីបើ; អត់បើអត់
-
ឥតបើគិត គុណនាម
ដែលមានគំនិតខ្លីៗឬឥតគំនិត
-
ឥតព្រឺ គុណកិរិយា
ឥតញញើត។
-
ឥតសព្ទឥតសារ គុណនាម
ដែលឥតផលប្រយោជន៍, មិនបានការ
-
ឥតសារ គុណនាម
ដែលឥតខ្លឹម; ឥតតម្លៃ; ឥតប្រយោជន៍។
-
ឥតអង្គឺមាន គុណកិរិយា
( ម . ព . អង្គឺមាន )។សេចក្ដីនៅជាបដិសេធដដែល
-
ឥតអាក់ គុណនាមគុណកិរិយា
មិនដែលរអាក់រអួល, មិនដែលអាក់ខាន
-
ឥតអារ គុណនាម
( វេជ្ជ .) ដែលបង្កកំណើតបាន ( មនុស្សសត្វនិងរុក្ខជាតិ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។