វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឥ ពាក្យដែលផ្ដើមដោយ "ឥ" មាន 211 ពាក្យ
ទំព័រ 1 / 8
-
ឥក្ស្វាកុ នាម
( ម . ព . ឱកាក )។
-
ឥច្ឆា នាម
សេចក្ដីប្រាថ្នា; ការចង់បាន, ចំណង់; សេចក្ដីត្រូវការ; សេចក្ដីលោភ, អភិជ្ឈា
-
ឥច្ឆាចារ នាម
មារយាទឬការប្រព្រឹត្តចិត្តគំនិតប្រកបដោយឥច្ឆា។
-
ឥច្ឆាទោស នាម
ទោសនៃឥច្ឆា; អ្នកដែលមានឥច្ឆាជាទោស។
-
ឥច្ឆាបកតបុគ្គល នាម
បុគ្គលដែលត្រូវឥច្ឆាគ្របសង្កត់គឺបុគ្គលដែលលុះក្នុងអំណាចឥច្ឆាឬដែលល្មោភចង់បានឥតខ្មាស។
-
ឥច្ឆិតា នាម
សេចក្ដីប្រាថ្នាអ្វីៗដែលត្រូវរកឬដោះស្រាយ។
-
ឥដ្ឋ គុណនាមនាម
បន្ទះកម្រាលដែលធ្វើដោយស៊ីម៉ងត៍ឬដោយដីមានចានជាដើមមានព័ណ៌ផ្សេងៗក្នុងសម័យបច្ចុប្បន្ននេះក៏ហៅឥដ្ឋដែរ
-
ឥដ្ឋកម្ម នាម
អំពើឬកិច្ចការដែលត្រូវចិត្ត។
-
ឥដ្ឋការ៉ូ នាម
ឥដ្ឋកម្រាលធ្វើពីដីឥដ្ឋសដុតមានផ្ទៃរលោងប្រកបដោយពណ៌ផ្សេងៗប្រើក្រាលក្នុងទីលំនៅឬបិទភ្ជាប់ជញ្ជាំង។ជួនកាលគេហៅកាត់ខ្លីត្រឹមតែការ៉ូប៉ុណ្ណោះ
-
ឥដ្ឋតាន់ នាម
ប្រភេទឥដ្ឋម្យ៉ាងដែលមានរាងបួនជ្រុងទ្រវែងមានសាច់តាន់ឬមានប្រហោងតូចនិងមានកម្រាស់ស្តើងជាងឥដ្ឋប្រហោងពាក់កណ្ដាលជាទូទៅប្រើសម្រាប់រៀបជាជញ្ជាំងឬសំណង់ផ្សេងៗ
-
ឥដ្ឋប្រហោង នាម
ប្រភេទឥដ្ឋម្យ៉ាងមានរាងបួនជ្រុងទ្រវែងមានប្រហោងខាងក្នុងមានកម្រាស់ក្រាស់ជាងឥដ្ឋប្រហោងជាទូទៅប្រើសម្រាប់រៀបជាជញ្ជាំងឬសំណង់ផ្សេងៗ
-
ឥដ្ឋផល នាម
ផលជាទីពេញចិត្ត។
-
ឥដ្ឋមនុញ្ញផល នាម
ផលជាទីពេញចិត្តដែលបានសម្រេចដូចបំណង។
-
ឥដ្ឋានុកូល នាម
អនុកូលតាមការណ៍ដែលត្រូវចិត្ត។
-
ឥដ្ឋានុមោទនា នាម
សេចក្ដីរីករាយតាមការណ៍ដែលត្រូវចិត្ត។
-
ឥដ្ឋានុលោម នាម
អនុលោមតាមការណ៍ដែលត្រូវចិត្ត។
-
ឥដ្ឋានុស្សរណ៍ នាម
ការនឹកឃើញដល់អ្វីមួយដែលត្រូវចិត្ត។
-
ឥដ្ឋារម្មណ៍ នាម
អារម្មណ៍ដែលគួរប្រាថ្នា, អារម្មណ៍ដែលត្រូវចិត្តឬដែលចាប់ចិត្ត
-
ឥណ នាម
បំណុល។
-
ឥណទាតា នាម
អ្នកឱ្យខ្ចីគឺអ្នកដែលឱ្យគេខ្ចីប្រាក់ជាដើម។
-
ឥណទាន នាម
ការឱ្យខ្ចី
-
ឥណទាយក នាម
អ្នកឲ្យខ្ចីគឺអ្នកដែលឲ្យគេខ្ចីប្រាក់ជាដើម។
-
ឥណទាយិកា នាម
( ម . ព . ឥណទាយក )។
-
ឥណទេយ្យ នាម
ប្រាក់កម្ចី។
-
ឥណបរិភោគ នាម
បរិភោគដោយជាប់បំណុលគឺការប្រើប្រាស់ឬឆាន់ចតុប្បច្ច័យដោយពុំបានពិចារណាតាមលក្ខណប្បច្ចវេក្ខណៈ ( សម្រាប់បព្វជិតពុទ្ធសាសនិក )។
-
ឥណប្រតិទាន នាម
( សេ . ហិ .) ថ្ងៃដែលត្រូវសងបំណុល។
-
ឥណពន្ធ នាម
( សេ . ហិ .) កំណត់ត្រានៅខាងឆ្វេងដៃនៃចំនួនសាច់ប្រាក់ដែលបានចំណាយនៅក្នុងគណនី។
-
ឥណព័ន្ធ នាម
ការជំពាក់បំណុលគេ។
-
ឥណព័ន្ធន៍ នាម
ដូចពាក្យឥណព័ន្ធ។
-
ឥណមោក្ខ នាម
ការរួចចាកបំណុល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។