វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 99 / 169
-
អវសានកថា នាម
ពាក្យជាទីបំផុត; ពាក្យបញ្ចប់។
-
អវសានកាល នាម
កាលជាទីបំផុត; មរណកាល។
-
អវសានកិច្ច នាម
កិច្ចជាខាងចុងបំផុត; កិច្ចដែលធ្វើរួចហើយដល់ពេលអស់ជីវិត។
-
អវសានក្រឹត្យ នាម
( ម . ព . អវសានកិច្ច )។
-
អវសានគាថា នាម
គាថាបញ្ចប់សេចក្ដី; គាថាជាខាងចុងបំផុតនៃគម្ពីរ។
-
អវសានបទ នាម
បទជាខាងចុងបំផុត។
-
អវសានប្បញ្ញត្តិ នាម
បទប្បញ្ញត្តិចុងក្រោយដែលមានពីរឬបីមាត្រា។
-
អវសានពង្ស នាម
( ម . ព . អវសានវង្ស )។
-
អវសានវង្ស នាម
វង្សចុងបំផុត។
-
អវសានសាសន៍ នាម
ពាក្យបណ្ដាំជាទីបំផុត; បណ្ដាំក្នុងពេលជិតអស់ជីវិត។
-
អវសានានុសាសនី នាម
ពាក្យប្រៀនប្រដៅជាទីបំផុតឬចុងក្រោយបំផុត។
-
អវសិដ្ឋ គុណនាម
ដែលសល់, ដែលនៅសល់; ដែលជាសំណល់
-
អវសិដ្ឋភោជន គុណនាម
( ម . ព . អវសិដ្ឋ )។
-
អវសិដ្ឋសោធន នាម
ប្រាក់អតីតភាពការងារផ្សេងៗបន្ថែមលើប្រាក់បៀវត្ស។
-
អវសិស្ត គុណនាម
( ម . ព . អវសិដ្ឋ )។
-
អវសេក នាម
ការប្រោះព្រំ
-
អវសេស គុណនាម
ដែលសល់, ដែលនៅសល់សេសសល់
-
អវស្រ័យ នាម
ទីអាស្រ័យ; ទីជ្រកអាស្រ័យ; ទីពំនាក់; ទីពឹងពាក់, ទីពឹងពាក់ពំនាក់អាស្រ័យ; អ្នកជួយទំនុកបម្រុង, អ្នកផ្ចុងផ្ដើម
-
អវស្ស័យ នាម
( ម . ព . អវស្រ័យ )។
-
អវហារ នាម
ការយកដោយថេយ្យចិត្ត, ការលួច ( ច្រ . ប្រ . ក្នុងវិស័យពុទ្ធសាសនា )។
-
អវាចី នាម
ទក្ខិណទិសឬទិសទក្សិណ ( ទិសខាងត្បូង )
-
អវាចីន នាម
( ម . ព . អវាចី )។
-
អវាដ នាម
រណ្ដៅ; រូង; អណ្ដូង ( បា . ជាអាវាដក៏បាន )។
-
អវាសែ គុណកិរិយាគុណនាម
( ម . ព . អាវាសែ )។
-
អវិចី នាម
( ម . ព . អវីចី )។
-
អវិជ្ជន្ធការ នាម
ងងឹតគឺអវិជ្ជា, អវិជ្ជាដែលជាងងឹតសូន្យសុង, សេចក្ដីល្ងង់ខ្លៅខ្លាំង
-
អវិជ្ជមាន គុណនាម
ដែលផ្ទុយគ្នាពីវិជ្ជមានគឺដែលកំពុងតែមិនមាន, ដែលឥតមានសោះឡើយ។
-
អវិជ្ជមានកម្ម នាម
( វេយ្យាករណ៍ ) យន្តការនៃការស្ថាបនាទម្រង់អវិជ្ជមានពោលគឺការប្រើអវិជ្ជមានបទនៅក្នុងឃ្លាណាមួយដើម្បីស្ថាបនាវិជ្ជមានន័យឬអវិជ្ជមានន័យ។
-
អវិជ្ជា នាម
ការមិនដឹងច្បាស់, សេចក្ដីល្ងង់, មោហៈឬមោហោ
-
អវិជ្ជានិយម នាម
អន្ធការនិយមការនិយមខាងភាពល្ងង់ខ្លៅ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។