វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 95 / 169
-
អរិយវង្ស នាម
វង្សនៃអរយបុគ្គល។ខ្មែរប្រើជាឋានន្តរនៃសមណសក្ដិទីរាជាគណៈសម្រាប់ទោក្នុងសម័យបុរាណ, សម័យបច្ចុប្បន្នប្រើជាសម្រាប់ត្រី
-
អរិយវិន័យ នាម
ច្បាប់របស់អរិយជន។
-
អរិយសង្ឃ នាម
សង្ឃជាអរិយបុគ្គល ( ព . ពុ .)។
-
អរិយសច្ច នាម
សេចក្ដីពិតរបស់អរិយបុគ្គល, សេចក្ដីពិតឥតមានល្អៀង។អរិយសច្ចមាន៤យ៉ាងគឺទុក្ខៈសេចក្ដីព្រួយលំបាក; សមុទយៈកំណើតទុក្ខឬហេតុដែលនាំឱ្យកើតទុក្ខ; និរោធៈសេចក្ដីរលត់ទុក្ខឬធម៌សម្រាប់រម្លត់ទុក្ខ; មគ្គៈផ្លូវឬឧបាយនៃសេចក្ដីរលត់ទុក្ខ ( ហៅដោយរួបរួមថាចតុរារិយសច្ច ( ព . ពុ .)។
-
អរិយសាវិកា នាម
( ម . ព . អរិយសាវ័ក )។
-
អរិយសាវ័ក នាម
អរិយបុគ្គលអ្នកបានស្ដាប់ពុទ្ធោវាទ។
-
អរិយុបវាទ នាម
ការពោលតិះដៀលអរិយបុគ្គល ( ព . ពុ .)។
-
អរិយុបវាទិនី នាម
( ម . ព . អរិយុបវាទី )។
-
អរិយុបវាទី នាម
អ្នកពោលតិះដៀលអរិយបុគ្គល។
-
អរិយៈ គុណនាម
( ម . ព . អរិយ )។
-
អរុណ នាម
ព្រះអាទិត្យដែលទើបភ្លឺច្រាលពីទិសបូព៌, ពេលក្រហមឯកើត, ពេលព្រឹកព្រាង
-
អរុណកមល នាម
ឈូកក្រហម។
-
អរុណករ នាម
ព្រះអាទិត្យ។
-
អរុណប្បភា នាម
ពន្លឺអរុណ។
-
អរុណប្រភា នាម
( ម . ព . អរុណប្បភា )។
-
អរុណព័ណ៌ នាម
ព័ណ៌អរុណ, ព័ណ៌លឿងទុំ, ព័ណ៌មាស។
-
អរុណរង្សី នាម
រស្មីព័ណ៌មាស។
-
អរុណរស្មី នាម
( ម . ព . អរុណរង្សី )។
-
អរុណវណ្ណ នាម
( ម . ព . អរុណព័ណ៌ )។
-
អរុណសារថិ នាម
( ម . ព . អរុណករ )។
-
អរុណសុវត្ថិ
( ម . ព . អរុណសួស្ដី!)។
-
អរុណសួស្ដី
សួស្ដីក្នុងវេលាព្រឹក, ពាក្យសម្រាប់ឱ្យពរគ្នាឬគំនាប់គ្នាក្នុងវេលាតាំងពីព្រហាមរហូតដល់ថ្ងៃត្រង់ ( ប្រើតាមសម័យនិយម ), បានសេចក្ដីថាសូមឱ្យមានសួស្ដីក្នុងវេលាព្រឹក!។
-
អរុណាភា នាម
( ម . ព . អរុណប្បភា )។
-
អរុណោទ័យ នាម
ការរះឡើងនៃអរុណ, ពេលអរុណរះ, វេលាថ្ងៃរះ។
-
អរុណោភាស នាម
ពន្លឺអរុណ។
-
អរូប គុណនាម
ដែលឥតរូប, ដែលមានតែនាមគឺដែលមានពាក្យហៅប៉ុន្តែឥតរូប។
-
អរូបកម្ម នាម
ការស្រមើស្រមៃ។
-
អរូបទ្រព្យ នាម
( ច្ប .) ទ្រព្យដែលគ្មានរូបជាក់ស្ដែងតែត្រូវទទួលស្គាល់ថាជាទ្រព្យដែរ
-
អរូបធម៌ នាម
អ្វីៗដែលមានតែនាមឥតរូប ( នាមធម៌ )។
-
អរូបនាម នាម
( ព . វ .) នាមសព្ទដែលឥតរូប។ចិត្ត, វិញ្ញាណ, វេទនា, សញ្ញា, សភាព, សេចក្ដី, ចំណង់, បំណង, ... ជាអរូបនាម ( ព . ផ្ទ .) រូបនាម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។