វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 94 / 169
-
អរហត្តមគ្គ នាម
ឈ្មោះលោកុត្តរមគ្គទី៤ឬលោកុត្តរធម៌ថ្នាក់ទី៧ ( ព . ពុ .)។
-
អរហទ្ធជ នាម
ទង់អរហន្តគឺសំពត់ជ្រលក់អម្ចត់សម្រាប់បព្វជិតស្លៀកដណ្ដប់ ( ចីវរ )។
-
អរហន្ត នាម
អ្នកឆ្ងាយចាកកិលេសគឺអ្នកដែលបានសម្រេចលោកុត្តរធម៌ផុតថ្នាក់
-
អរហន្តា នាម
( ម . ព . អរហន្ត )។
-
អរហន្តី នាម
( ម . ព . អរហន្តា )។
-
អរហន្តោ នាម
( ម . ព . អរហន្តា )។
-
អរហា នាម
( ម . ព . អរហំនិងអរហន្ត )។
-
អរហំ នាម
លោកអ្នកឆ្ងាយចាកកិលេសព្រមទាំងវាសនាគឺអច្ឆរិយមនុស្សដែលបានសម្រេចលោកុត្តរធម៌ផុតថ្នាក់ព្រមទាំងកាត់ផ្ដាច់បុព្វចរិយានៃកាយប្រយោគនិងវចីប្រយោគបានផង ( ប្លែកគ្នាអំពីខីណាសវបុគ្គលដទៃ )
-
អរអេក
អរខ្លាំងស្ទើរភ្លេចខ្លួន, អរឆ្លេឆ្លា។
-
អរាគ គុណនាម
ដែលឥតរាគ, ដែលឥតតម្រេក ( វីតរាគ )។
-
អរាគា នាម
( ម . ព . អរាគ )។
-
អរាជក គុណនាម
ដែលឥតស្ដេចគឺប្រទេសដែលមិនមានស្ដេចសោយរាជ្យ, ដែលមិនមានក្សត្រិយ៍គ្រប់គ្រង
-
អរាមិកជន នាម
ឧបាសកឧបាសិកាដែលទទួលភារៈទំនុកបម្រុងវត្តអារាម, អាចារ្យវត្ត។
-
អរិ នាម
សត្រូវ; អ្នកដែលជាសត្រូវ
-
អរិន្ទ នាម
មេសត្រូវ, ក្បាលសត្រូវ។
-
អរិន្ទម នាម
អ្នកប្រាបសត្រូវ ( ច្រើនប្រើជាព្រះបរមនាមាភិធេយ្យនៃក្សត្រិយ៍ទ្រង់រាជ្យឬជាឋានន្តរនៃមេទ័ព )។
-
អរិភាព នាម
ភាពឬដំណើរជាសត្រូវ។
-
អរិភូត គុណនាម
ដែលជាសត្រូវ។
-
អរិភូតា គុណនាម
( ម . ព . អរិភូត )។
-
អរិយ នាម
អ្នកប្រសើរ; អ្នកមានតម្លៃ, អ្នកដែលគួររាប់រក; អ្នកមានធម៌ឬទំនៀមទម្លាប់ល្អ ( នាំឱ្យមានសេចក្ដីចម្រើន ); អ្នកមានសភាពស្លូតត្រង់; អ្នកដែលមានបែបបទរៀបរយ; ...។
-
អរិយក នាម
ជនជាតិអរិយៈឬអារ្យៈគឺពួកជនដែលជាបុព្វបុរសឬជាដើមពូជពង្សនៃពួកហិណ្ឌូក្នុងបុរាណសម័យ ( ហៅអរិយជន, អរិយជាតិ, អរិយមនុស្សឬអារ្យកជន, អារ្យកមនុស្សក៏បាន; ក្នុងបច្ចុប្បន្នសម័យច្រើនហៅអាយ៌េនឬអាយ៌ែនអ . ថ . អារយែន )។
-
អរិយកប្បទេស នាម
ប្រទេសនៃអរិយជន ( ហិណ្ឌូស្ឋានឬឥណ្ឌា )។
-
អរិយកៈ នាម
( ម . ព . អរិយក )។
-
អរិយជន នាម
ជនពួកអារ្យៈគឺជនមានរបៀបបែបបទទំនៀមសណ្ដាប់ល្អនាំឲ្យមានសេចក្ដីចម្រើន។
-
អរិយជាតិ នាម
ជាតិអារ្យជន; ជាតិជនអ្នកមានអារ្យធម៌។
-
អរិយទ្រព្យ នាម
ទ្រព្យដ៏ប្រសើរ; ទ្រព្យរបស់អរិយជន ( ពុទ្ធសាសនាសំដៅយកធម៌៧យ៉ាងគឺសទ្ធា, សីលៈ, ហិរិ, ឱត្តប្បៈ, សុតៈ, ចាគៈ, បញ្ញាហៅថាអរិយទ្រព្យ )
-
អរិយធន នាម
( ម . ព . អរិយទ្រព្យ )។
-
អរិយធម៌ នាម
ធម៌ដែលនាំឱ្យកើតសេចក្ដីសុខចម្រើន; ធម៌របស់អរិយជន, ទំនៀមសណ្ដាប់ល្អ; សណ្ដាប់ធ្នាប់ឬបែបបទរៀបរយ។
-
អរិយបុគ្គល នាម
បុគ្គល៨ពួករាប់តាំងពីអ្នកដែលបានសម្រេចសោតាបត្តិមគ្គរៀងទៅដល់អ្នកដែលបានសម្រេចអរហត្តផល ( ព . ពុ .)។
-
អរិយភូមិ នាម
ថ្នាក់របស់អរិយបុគ្គល, ថ្នាក់អរិយធម៌។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។