វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 93 / 169
-
អរញ្ញប្បវេណី នាម
( ម . ព . អរញ្ញធម្ម )។
-
អរញ្ញវាស នាម
ការនៅក្នុងព្រៃ។
-
អរញ្ញវាសិនី នាម
( ម . ព . អរញ្ញវាសី )។
-
អរញ្ញវាសី នាម
អ្នកនៅក្នុងព្រៃ។
-
អរញ្ញាយតនៈ នាម
ព្រៃស្រោង; ព្រៃរំលោង។
-
អរញ្ញាវាស នាម
អាវាសក្នុងព្រៃ។
-
អរញ្ញិក គុណនាម
( ម . ព . អារញ្ញ )។
-
អរណី នាម
ពំនួតភ្លើង; ដែកភ្លើង; ថ្មដែកភ្លើង ( គ្រឿងមួយប្រអប់សម្រាប់ពួត, វាយ, ដំ, កេះ, ចុច, ទះ, គូសឱ្យកើតជាភ្លើងអុជចម្លងភ្លើងបាន, ទោះរបស់នោះមានប្រើតាំងពីក្នុងបុរាណសម័យរៀងមកក្ដីជារបស់ទំនើបក្ដី, ហៅអរណីបានដូចគ្នា )។
-
អរណ្យ នាម
( ម . ព . អរញ្ញ )។
-
អរណ្យគោចរ នាម
( ម . ព . អរញ្ញគោចរ )។
-
អរណ្យធម៌ នាម
( ម . ព . អរញ្ញធម្ម )។
-
អរណ្យធម៌អរញ្ញប្បវេណី នាម
( ម . ព . អរញ្ញធម្ម )។
-
អរណ្យបាល នាម
( ម . ព . អរញ្ញបាល )។
-
អរណ្យប្រទេស នាម
( ម . ព . អរញ្ញប្បទេស )។
-
អរណ្យប្រពៃណី នាម
( ម . ព . អរញ្ញធម្ម )។
-
អរណ្យវាស នាម
( ម . ព . អរញ្ញវាស )។
-
អរណ្យវាសិន នាម
( ម . ព . អរញ្ញវាសី )។
-
អរណ្យាវាស នាម
( ម . ព . អរញ្ញាវាស )។
-
អរពិន្ទ នាម
ផ្កាឈូក។
-
អរពិន្ទគន្ធ នាម
ក្លិនផ្កាឈូក។
-
អរព្រួច
( ម . ព . ភ័យព្រួច )។
-
អរភិតអរភ័យ
អរៗភ័យៗគឺអរខ្លះភ័យខ្លះម្ដងៗ។
-
អរវិន្ទ នាម
( ម . ព . អរពិន្ទ )។
-
អរវិន្ទគន្ធ នាម
( ម . ព . អរពិន្ទគន្ធ )។
-
អរសភាព នាម
ភាពឬភាវៈឥតរស; ភាពសោះកក្រោះ។
-
អរសរូប គុណនាម
ដែលមានសភាពជារបស់ឥតរស, ដែលឥតរសជាតិ; ដែលសោះកក្រោះ។
-
អរសាទរ កិរិយាសព្ទ
អររីករាយដោយសាទរ។
-
អរហត្ត នាម
លោកុត្តរធម៌ថ្នាក់ខ្ពស់បំផុតដែលព្រះអរហន្តបានសម្រេច; ភាពជាអរហន្ត
-
អរហត្តផ នាម
ឈ្មោះលោកុត្តរផលទី៤ឬលោកុត្តរធម៌ថ្នាក់ទី៨។
-
អរហត្តផល នាម
ឈ្មោះលោកុត្តរផលទី៤ឬលោកុត្តរធម៌ថ្នាក់ទី៨។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។