វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 91 / 169
-
អយុត្តិធម៌ នាម
សភាពមានដំណើរខុសធម៌ឬខុសច្បាប់, ការប្រព្រឹត្តពុំត្រឹមត្រូវតាមគន្លងធម៌ឬគន្លងច្បាប់
-
អយុទ្ធ គុណនាម
ដែលឥតចម្បាំង; ឥតសង្គ្រាម។
-
អយុទ្ធប្បទេស នាម
ប្រទេសឥតចម្បាំង។
-
អយុទ្ធប្រទេស នាម
( ម . ព . អយុទ្ធប្បទេស )។
-
អយុទ្ធភាព នាម
ដំណើរឥតចម្បាំង, ឥតសង្គ្រាម។
-
អយុធ្យា នាម
នគរឥតចម្បាំង, ក្រុងឥតសង្គ្រាម។
-
អយុស្សាហកម្ម នាម
ឧស្សាហកម្មដែក, ការផលិតដែកឬដែកថែប។
-
អយោ នាម
ដែក។
-
អយោកុម្ភ នាម
ឆ្នាំងដែក ( ប្រើជាអយស្កុម្ភក៏បាន < សំ . អយស៑ + កុម្ភ > អយស្កុម្ភ )។
-
អយោគិន នាម
( ម . ព . អយោគី )។
-
អយោគិនី នាម
( ម . ព . អយោគិន )។
-
អយោគី នាម
អ្នកដែលមិនមែនជាយោគី។
-
អយោគុឌ នាម
ដុំដែក; ដុំដែកមូល។
-
អយោគុឡ នាម
( ម . ព . អយោគុឌ )។
-
អយោឃន នាម
អន្លូងដែក; ញញួរ ( ដែក )។
-
អយោធ នាម
អ្នកដែលមិនមែនជាយោធា, មនុស្សក្រៅពីទាហាន។
-
អយោធា នាម
( ម . ព . អយោធ )។
-
អយោធាតុ នាម
ធាតុដែក; ជាតិដែក។
-
អយោធិន នាម
( ម . ព . អយោធ )។
-
អយោធ្យា នាម
( ម . ព . អយុធ្យា )។
-
អយោនិសោមនសិការ នាម
ការមិនពិចារណាដោយឧបាយឬដោយគំនិតទៀងទាត់, ដោយគំនិតល្អិតល្អ; ដំណើរមិនយកចិត្តទុកដាក់, ការគិតខុសទំនង; ការឥតបើគិត
-
អយោព័ន្ធ គុណនាម
ដែលចងព័ទ្ធព័ន្ធ, រួតរឹត, ត្របែងដោយដែក។
-
អយោព័ន្ធន៍ នាម
ចំណងដែក។
-
អយោភណ្ឌ នាម
គ្រឿងដែក។
-
អយោមុខ គុណនាម
ដែលមានមុខជាដែកឬពាសដែក, ស្រោបដែក; ព្រួញមុខដែក; ផាល។
-
អយោម័យ គុណនាម
ដែលធ្វើដោយដែក, ដែលយកដែកធ្វើ, ដែលជាដែក
-
អយោសង្ខលិក នាម
ច្រវាក់ដែក; ច្រួលដែក ( បា . ប្រើជាអយសង្ខលិកក៏មាន )។
-
អយោហទ័យ នាម
ចិត្តរឹងដូចដែក ( ចិត្តដែក ); អ្នកដែលមានចិត្តរឹងដូចដែក ( មនុស្សចិត្តដែក )។
-
អយោហ្ឫទ័យ នាម
( ម . ព . អយោហទ័យ )។
-
អយ្យ នាម
អ្នកមានត្រកូលខ្ពង់ខ្ពស់; អ្នកដែលគេត្រូវគោរពកោតខ្លាច; ម្ចាស់; លោកឬអ្នកជាម្ចាស់; អ្នកប្រសើរដោយជាតិ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។