វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 90 / 169
-
អម្រាម នាម
( ព . បុ .) ( ដូចគ្នានឹងម្រាម )
-
អម្រឹត គុណនាម
( ម . ព . អមត )។
-
អម្រឹតបុស្ប
( ម . ព . អមតបុប្ផ )។
-
អម្រឹតផល
( ម . ព . អមតផល )។
-
អម្រឹតមហានិព្វាន នាម
( ម . ព . អមតមហានិព្វាន )។
-
អម្រឹតរស នាម
( ម . ព . អមតរស )។
-
អម្រែក នាម
បន្ទុកសម្រាប់រែក
-
អម្ឫត គុណនាម
( ម . ព . អម្រឹត )។
-
អយនកាល នាម
សុរិយគតិកាលក្នុងរដូវដែលមានវេលាថ្ងៃនិងយប់ស្មើគ្នាចំណែកថ្ងៃនិងយប់ស្មើគ្នានោះហៅថាអយនភាគអ . ថ . អៈយ៉ៈណៈភាក
-
អយនភាគ នាម
( ម . ព . អយនកាល )។
-
អយបថ នាម
ផ្លូវដែកផ្លូវរត់ភ្លើងធ្វើដំណើរ។
-
អយរថអគ្គិសនី នាម
យានដែលរត់នៅលើផ្លូវដែកនៅលើផ្លូវធម្មតាឬថ្ពក់លើខ្សែអគ្គិសនីលើអាកាសដោយប្រើអង់តែន។យានខ្លះជារថភ្លើងខ្លីៗមានតែមួយទូឬពីរទូរត់លើផ្លូវដែកឬប្រើខ្សែភ្លើងខាងលើដែរ។ប្រទេសខ្លះគេប្រើម៉ាស៊ីនម៉ាស៊ូតវិញហើយវារត់តែក្នុងទីក្រុងទេ។
-
អយសង្ខលិក នាម
( ម . ព . អយោ )។
-
អយស្កាន្ត នាម
ដែលសម្រាប់កាត់ដែក; មេដែក។
-
អយស្ការ នាម
អ្នកធ្វើដែកគឺជាងរម្លាយដែកឬសិតដែក, ដំដែក; ជាងដែក។
-
អយស្កុម្ភ នាម
( ម . ព . អយោ )។
-
អយស្ម័យ នាម
ដែលគេធ្វើដោយដែក, ដែលគេយកដែកធ្វើ, ដែលហើយដោយដែក, ដែលជាវិការនៃដែក, ដែលជាដែក
-
អយស្ម័យយាន នាម
យានដែលលឿនដោយរអិលតាមផ្លូវដែក ( ព . សា .)
-
អយីដា នាម
( ម . ព . អមិតាភៈ )។
-
អយុត្ត គុណនាម
ដែលមិនគួរ, មិនទំនង, ពុំសមគួរ, ពុំសមប្រកប, មិនត្រឹមត្រូវ។
-
អយុត្តកម្ម នាម
អំពើឬកិច្ចពុំសមគួរ, ពុំត្រឹមត្រូវ។
-
អយុត្តកិច្ច នាម
( ម . ព . អយុត្តកម្ម )។
-
អយុត្តធម៌ នាម
ធម៌ពុំសមគួរ, ធម៌ដែលពុំគួរប្រកប។
-
អយុត្តភាព នាម
ភាពពុំសមគួរ; ដំណើរខុសច្បាប់។
-
អយុត្តរូប
ដែលមានសភាពពុំសមគួរ; សភាពពុំត្រឹមត្រូវ។
-
អយុត្តវាចា នាម
សម្ដីពុំសមគួរ, សម្ដីដែលពុំគួរនិយាយ។
-
អយុត្តវាទ នាម
( ម . ព . អយុត្តវាចា )។
-
អយុត្តវាទិនី នាម
( ម . ព . អយុត្តវាទី )។
-
អយុត្តវាទី នាម
អ្នកដែលច្រើនតែនិយាយសម្ដីពុំសមគួរ។
-
អយុត្តសន្និដ្ឋាន នាម
ការចូលចិត្តខុស, ការយល់ខុសផ្លូវខុសទំនង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។