វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 89 / 169
-
អម្ពុចរ នាម
សត្វទឹក។
-
អម្ពុចារិន នាម
( ម . ព . អម្ពុចរ )។
-
អម្ពុចារី នាម
( ម . ព . អម្ពុចរ )។
-
អម្ពុជ នាម
មច្ឆជាតិ; វារិជជាតិ; បទុមជាតិ។
-
អម្ពុជាករ នាម
ស្រះ; ត្រពាំង; បឹង។
-
អម្ពុជាសនា នាម
ស្ត្រីមានផ្កាឈូកជាអាសនៈ ( នាងលក្ស្មី )។
-
អម្ពុជិនី នាម
ស្រះឬត្រពាំងមានឈូក។
-
អម្ពុទ នាម
( ម . ព . អម្ពុគ័ភ៌ )។
-
អម្ពុធរ នាម
( ម . ព . អម្ពុគ័ភ៌ )។
-
អម្ពុធារ នាម
( ម . ព . អម្ពុគ័ភ៌ )។
-
អម្ពុធិ នាម
សមុទ្រ, មហាសមុទ្រ។
-
អម្ពុនាថ នាម
( ម . ព . អម្ពុធិ )។
-
អម្ពុនិធិ នាម
( ម . ព . អម្ពុធិ )។
-
អម្ពុបក្សី នាម
បក្សីទឹកគឺសត្វស្លាបដែលរកស៊ីក្នុងទឹក។
-
អម្ពុបតី នាម
( ម . ព . អម្ពុធិ )។
-
អម្ពុពាហ៍ នាម
( ម . ព . អម្ពុគ័ភ៌ )។
-
អម្ពុរាសី នាម
( ម . ព . អម្ពុធិ )។
-
អម្ពុវាហៈ នាម
( ម . ព . អម្ពុគ័ភ៌ )។
-
អម្ពុះ នាម
ស្របក់ឬវេលាដែលទឹកពុះម្ដងៗ
-
អម្ភោ ឧទានសព្ទ
ពាក្យសម្រាប់ស្រែកហៅមនុស្សក្នុងទីចំពោះមុខប៉ុន្តែពុំចេញចំឈ្មោះ, មានសេចក្ដីថា " អ្នកអើយ!, អ្នកទាំងឡាយអើយ!"
-
អម្ភោជិនី នាម
ត្រពាំងមានឈូក; ស្រះឈូក
-
អម្ភោទ នាម
មេឃ, ពពក, ពពកខាប់។
-
អម្ភោធរ នាម
( ម . ព . អម្ភោទ )។
-
អម្ភោធិ នាម
សមុទ្រ។
-
អម្ភោរាសី នាម
( ម . ព . អម្ភោធិ )។
-
អម្ភ័ស នាម
ទឹក
-
អម្មា នាម
មាតា, ម្ដាយ, ម៉ែ។
-
អម្រ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យអម្រស់ថាអម្រស់អម្ររបររាយរង, របររប៉ិចរប៉ី ( សម្រាប់ចិញ្ចឹមជីវិត )
-
អម្រស់ នាម
របរ, មុខការរបរ ( សម្រាប់ចិញ្ចឹមជីវិត )
-
អម្រស់អម្រ
( ម . ព . អម្រ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។