វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 87 / 169
-
អមិត្តភាព នាម
ភាពនៃបុគ្គលមិនមែនជាមិត្ត, ភាពនៃជនជាសត្រូវ, ការដែលជាខ្មាំងសត្រូវនឹងគ្នា, ទោសសត្រូវ។
-
អមិត្រ នាម
( ម . ព . អមិត្ត )។
-
អមិស្សសព្ទ នាម
( ម . ព . ពាក្យទោល )។
-
អមូត្រ នាម
អាការៈគ្មានទឹកនោមក្នុងប្លោកនោម។
-
អមូល គុណនាម
ដែលឥតមូល, ឥតហេតុ, ឥតដើមទង
-
អមូលក គុណនាម
( ម . ព . អមូល )។
-
អមូលកភាព នាម
ភាពមិនសមហេតុសមផលដំណើរខ្វះមូលហេតុមិនត្រូវទំនងគ្មានសំអាង។
-
អមូលកែ គុណនាម
ខ្មែរច្រើនប្រើជាពាក្យសាមញ្ញថាអមូលកែ
-
អមូលកៈ កិរិយាសព្ទ
គ្មានមូលដ្ឋានគ្មានគ្រឹះគ្មានសំអាងគ្មានហេតុផល។
-
អមោក្ស នាម
អ្នកដែលស្ទុះពុំរួចឬគេមិនផុតពីកណ្ដាប់ដៃគេ; អ្នកដែលជាប់ទោសឃុំខាំងអស់មួយជីវិត។
-
អមោក្សា នាម
( ម . ព . អមោក្ស )។
-
អមោឃ គុណនាម
ដែលមិនមែនទទេ, មិនសោះសូន្យ, មិនឥតប្រយោជន៍, មិនឥតអំពើ, មិនឃែតគឺកើតការ, បានការ, មានប្រយោជន៍។ ( ព . ផ្ទ .) មោឃ។
-
អមោឃកម្ម នាម
អំពើមានប្រយោជន៍។
-
អមោឃជីវិត នាម
ជីវិតមិនឥតអំពើ, ការរស់នៅប្រកបដោយសុចរិត។
-
អមោឃបថ នាម
ផ្លូវមានប្រយោជន៍, ផ្លូវត្រូវ។
-
អមោឃបរិច្ចាគ នាម
ការចំណាយទ្រព្យដើម្បីអំពើមានប្រយោជន៍។
-
អមោឃប្រតិបត្តិ
ប្រតិបត្តិត្រូវទំនង។
-
អមោឃប្រតិប័ទ
( ម . ព . អមោឃប្រតិបត្តិ )។
-
អមោឃពាក្យ នាម
ពាក្យមានប្រយោជន៍, សម្ដីបានការ។
-
អមោឃមគ្គ នាម
( ម . ព . អមោឃបថ )។
-
អមោឃវាចា នាម
( ម . ព . អមោឃពាក្យ )។
-
អមោឃវាទ នាម
( ម . ព . អមោឃពាក្យ )។
-
អមោឃវាទិន នាម
អ្នកដែលច្រើនតែនិយាយសម្ដីមានប្រយោជន៍ឬសម្ដីបានការ។
-
អមោឃវាទិនី នាម
( ម . ព . អមោឃវាទិន )។
-
អមោឃវាទី នាម
( ម . ព . អមោឃវាទិន )។
-
អមោឃសព្ទ នាម
សព្ទមានប្រយោជន៍; អមោឃពាក្យ។
-
អមោហោ នាម
( ម . ព . អមោហៈ )។
-
អមោហៈ នាម
ការមិនវង្វេងស្មារតី, ការមិនភ័ន្តច្រឡំ, សេចក្ដីដឹង; ការស្គាល់ខុសត្រូវ; ប្រីជា, ប្រាជ្ញា
-
អម្ចត់ គុណនាម
( ព . បុ .) ( ម . ព . ម្ចត់ )។
-
អម្ចាស់ នាម
( ព . បុ .) ( ម . ព . ម្ចាស់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។