វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 83 / 169
-
អភិរូបា នាម
( ម . ព . អភិរូប )។
-
អភិរូហ៍ នាម
ការលូតលាស់ចម្រើន, សេចក្ដីចម្រុងចម្រើន
-
អភិរោត នាម
( ម . ព . អភិរោធ )។
-
អភិរោធ នាម
ក្រោធខ្លាំង។
-
អភិរំ នាម
( ម . ព . អភិរម២)។
-
អភិរ័តិ នាម
( ម . ព . អភិរតិ )។
-
អភិលក្ខិតកាល នាម
កាលឬសម័យដែលកំណត់ទុក ( ដូចយ៉ាងថ្ងៃមាឃបូជា, វិសាខបូជា, ថ្ងៃត្រូវធ្វើទក្ខិណានុប្បទានចំពោះបុព្វបុរស, ថ្ងៃរំឭកគុណឬរំឭកដល់ហេតុណាមួយជាដើមដែលត្រូវធ្វើរៀងរាល់ឆ្នាំ )
-
អភិលក្ខិតសម័យ នាម
( ម . ព . អភិលក្ខិតកាល )។
-
អភិលាប នាម
ពាក្យ, ពាក្យពេចន៍; សត្យាធិស្ឋាន។
-
អភិលាស នាម
សេចក្ដីប្រាថ្នា; អភិជ្ឈា។
-
អភិលាសក នាម
អ្នកដែលមានអភិលាស។
-
អភិលាសិកា នាម
( ម . ព . អភិលាសក )។
-
អភិវឌ្ឍ កិរិយាសព្ទ
ចម្រើនក្រៃលែង, លូតលាស់ចម្រើន។
-
អភិវឌ្ឍន នាម
សេចក្ដីចម្រើនក្រៃលែង។
-
អភិវឌ្ឍនភាព នាម
ភាពនៃសេចក្ដីចម្រើន។
-
អភិវឌ្ឍនាការ នាម
អាការនៃអភិវឌ្ឍន៍។
-
អភិវឌ្ឍន៍ នាម
( ម . ព . អភិវឌ្ឍន )។
-
អភិវន្ទ កិរិយាសព្ទ
ថ្វាយបង្គំ, គំនប់, សំពះ, ក្រាបសំពះដោយគោរព ( ច្រើនប្រើក្នុងកាព្យ )
-
អភិវន្ទនាការ នាម
អាការនៃអភិវន្ទន៍ឬអភិវាទន៍។
-
អភិវន្ទន៍ នាម
កិរិយាថ្វាយបង្គំ, ការគំនាប់, ការសំពះឬការក្រាបសំពះដោយគោរព ( ច្រើនប្រើក្នុងកាព្យ )។
-
អភិវាទ កិរិយាសព្ទ
( ម . ព . អភិវន្ទ )។
-
អភិវាទនាការ នាម
( ម . ព . អភិវន្ទនាការ )។
-
អភិវាទន៍ នាម
( ម . ព . អភិវន្ទន៍ )។
-
អភិវុឌ្ឍករណ៍ នាម
ហេតុដែលនាំឱ្យមានសេចក្ដីចម្រើនក្រៃលែង, ហេតុនាំឱ្យមានមង្គលដ៏ឧត្តម។
-
អភិសន្តាប នាម
កម្ដៅខ្លាំង; សេចក្ដីក្ដៅក្រហាយខ្លាំង; សេចក្ដីនឿយពន់ពេក; ការច្បាំងគ្នា, សង្គ្រាម។
-
អភិសមាចារ នាម
សមាចារដ៏ក្រៃលែងគឺមារយាទល្អក្រៃពេកឬការប្រព្រឹត្តរៀបរយគួរឱ្យពេញចិត្ត, គួរឱ្យជ្រះថ្លា
-
អភិសមាចារិកវត្ត នាម
( ព . វិ .) វត្តប្រតិបត្តិដែលប្រព្រឹត្តទៅក្នុងអភិសមាចារឬវត្តប្រតិបត្តិរបស់អ្នកប្រកបដោយអភិសមាចារគឺវត្តប្រតិបត្តិរៀបរយត្រឹមត្រូវសំដៅសមណសារូបមានការស្លៀកដណ្ដប់រៀបរយនិងការសង្រួមឥរិយាបថទាំង៤ជាដើមរបស់បព្វជិតហៅថាអភិសមាចារិកវត្ត។
-
អភិសម័យ នាម
ការត្រាស់ដឹង, ការបានសម្រេចមគ្គផល; ការដឹងឬយល់ច្បាស់; សេចក្ដីចូលចិត្តស៊ប់ឥតសង្ស័យ។
-
អភិសម្ពោធិ នាម
ការត្រាស់ដឹងចំពោះគឺការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ។
-
អភិសាប នាម
ការស្បថបំពាន; ការដាក់សម្បថគឺការពោលពាក្យសច្ចាប្រណិធានដាក់សម្បថឱ្យធ្លាក់ទុក្ខទោសទៅលើគេ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។