វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 79 / 169
-
អភព្វដ្ឋាន នាម
( ម . ព . អភព្វជាតិ )។
-
អភព្វបុគ្គល នាម
បុគ្គលអភ័ព្វ។
-
អភព្វរូប នាម
សភាពពុំសមគួរ; ដែលមានសភាពពុំសមគួរ; ការឃ្វាងចាកប្រយោជន៍ឬចាកលាភ; សេចក្ដីទុក្ខ។
-
អភព្វា គុណនាម
( ម . ព . អភ័ព្វ )។
-
អភព្វាគមនា នាម
( ម . ព . អភព្វាគមន៍ )។
-
អភព្វាគមន៍ នាម
អ្នកដែលមានឧបនិស្ស័យស្ដើងស្ដួចឬដែលមានសំណាងតិចពុំអាចនឹងសម្រេចមគ្គផលបាន។
-
អភព្វោ គុណនាម
( ម . ព . អភ័ព្វ )។
-
អភយដ្ឋាន នាម
ឋានដែលឥតភ័យ
-
អភយទាន នាម
ការឱ្យអភ័យ; ការឱ្យជីវិត ( ជីវិតទាន )។
-
អភយន្តរាយ គុណនាម
ដែលឥតភ័យនិងអន្តរាយ។
-
អភយប្រទេស នាម
ប្រទេសដែលឥតភ័យ។
-
អភយវ័ន នាម
ព្រៃដែលឥតភ័យ, ដែលពុំគួរខ្លាច។
-
អភយូបទ្រព នាម
ដែលឥតភ័យឥតឧបទ្រព។
-
អភយូបសគ្គ នាម
ដែលឥតភ័យឥតឧបស័គ្គ។
-
អភយូបស័គ្គ នាម
( ម . ព . អភយូបសគ្គ )។
-
អភវនីយ កិរិយាសព្ទ
មិនគួរមានឬមិនគួរជឿ។
-
អភវនីយភាព នាម
ភាពមិនគួរមានឬមិនគួរជឿ។
-
អភាព នាម
ការឥតភាព; ការមិនមាន; សេចក្ដីស្លាប់។
-
អភិ គុណនាម
ក្រៃ, ក្រៃលែង, ក្រៃពេក, ពេកក្រៃ, ណាស់, លើសលែង, ឆ្ពោះ, ចំពោះ, ឆ្ពោះត្រង់; សង្កត់; គ្របពីលើ; ...។កាលបើរៀងភ្ជាប់ជាមួយនឹងសព្ទណាអាចបង្វែរសព្ទនោះឱ្យងាកសេចក្ដីប្លែកពីប្រក្រតីដើមក៏មានដូចជាភូ " កើត; មាន ", អភិភូ " គ្របសង្កត់ " ជាដើម។
-
អភិក្កន្តព័ណ៌ នាមគុណនាម
ព័ណ៌ឬសម្បុរល្អ; ដែលមានព័ណ៌ឬសម្បុរល្អ។
-
អភិក្កន្តវណ្ណ នាម
( ម . ព . អភិក្កន្តព័ណ៌ )។
-
អភិក្កាន្តព័ណ៌ នាម
( ម . ព . អភិក្កន្តព័ណ៌ )។
-
អភិក្រម នាម
ការឈានចូល, ការចូលជិត; ការរុករានចូល, ការបុករុកចូល, ដំណើររឹតឡើងៗ
-
អភិក្រោធ កិរិយាសព្ទ
ក្រោធខ្លំាង។
-
អភិខ្យា នាម
ឈ្មោះ; ការឱ្យឈ្មោះ។
-
អភិគម នាម
ការប្រសព្វចូល; ការប្រសព្វមុខគ្នា; ការចួបគ្នា; ការរួបរួមគ្នា; ការភប់ប្រសព្វ
-
អភិគមន៍ នាម
( ម . ព . អភិគម )។
-
អភិគោត្ត នាម
ឧត្តមគោត្រ, ត្រកូលខ្ពស់។
-
អភិគោត្រ នាម
( ម . ព . អភិគោត្ត )។
-
អភិឃាត នាម
ការចោមវាយ; ការរុករានចូលវាយ; ការវាយសំពង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។