វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 74 / 169
-
អប្បិច្ឆបុគ្គល នាម
បុគ្គលមានសេចក្ដីប្រាថ្នាតិច។
-
អប្បិច្ឆភាព នាម
( ម . ព . អប្បិច្ឆតា )។
-
អប្បិច្ឆា នាម
សេចក្ដីប្រាថ្នាតិច; ការមិនរវះរវាម, មិនវាតអាទិ៍; ស្ត្រីឬបុរសទាំងឡាយអ្នកមានសេចក្ដីប្រាថ្នាតិច ( ព . កា .)។
-
អប្បិច្ឆោ នាម
( ម . ព . អប្បិច្ឆ )។
-
អប្បិយ គុណនាម
ដែលមិនជាទីស្រឡាញ់, ដែលពុំគួរស្រឡាញ់។
-
អប្បិយជន នាម
ជនមិនជាទីស្រឡាញ់។
-
អប្បិយជំនឿ នាម
ជំនឿពុំសមហេតុផល
-
អប្បិយបុត្ត នាម
បុត្រដែលមាតាបិតាស្អប់, កូនសម្អប់។
-
អប្បិយភណ្ឌ នាម
របស់ដែលពុំគួរស្រឡាញ់, របស់សម្អប់។
-
អប្បិយភាព នាម
ភាពអប្រិយ។
-
អប្បិយវត្ថុ នាម
( ម . ព . អប្បិយភណ្ឌ )។
-
អប្បិយវាចា នាម
សម្ដីដែលមិនជាទីស្រឡាញ់។
-
អប្បិយវាទ នាម
( ម . ព . អប្បិយវាចា )។
-
អប្បិយវាទិនី នាម
( ម . ព . អប្បិយវាទី )។
-
អប្បិយវាទី នាម
អ្នកដែលច្រើនតែនិយាយសម្ដីឱ្យគេស្អប់។
-
អប្បិយស័ព្ទ នាម
( ម . ព . អប្រិយសព្ទ )។
-
អប្បេសក្ខ គុណនាម
ដែលមានអំណាចតិច, ដែលខ្សោយអំណាចជាងគេ, ដែលតូចជាងគេ
-
អប្បេសក្ខទេវតា នាម
ទេវតាមានស័ក្ដិតូចឬមានអំណាចតិច។
-
អប្បេសក្ខទេវបុត្ត នាម
ទេវបុត្តមានស័ក្ដិតូចឬមានអំណាចតិច។
-
អប្បេសក្ខទេវរាជ នាម
ទេវរាជមានស័ក្ដិតូចឬមានអំណាចតិច។
-
អប្បេសក្ខា គុណនាម
( ម . ព . អប្បេសក្ខ )។
-
អប្បេសក្ខោ គុណនាម
( ម . ព . អប្បេសក្ខ )។
-
អប្បេស័ក្ខ គុណនាម
( ម . ព . អប្បេសក្ខ )។
-
អប្បោទក គុណនាមនាម
ដែលមានទឹកតិច; ទឹកតិច; អ្វីៗឬម្ហូបចំណីដែលមិនសូវមានទឹក, ដែលខាប់
-
អប្បោទកបាយាស នាម
បាយាសតិចទឹក, បាយាសខាប់។
-
អប្បោទកយាគូ នាម
បបរខាប់។
-
អប្បោទកសូប នាម
សម្លតិចទឹក។
-
អប្ផោដនសព្ទ នាម
សូរទះដៃ; សូរទះដៃទទួលអំណរឬឱ្យពរ
-
អប្ផោដនស័ព្ទ នាម
( ម . ព . អប្ផោដនសព្ទ )។
-
អប្រការ គុណនាម
( ម . ព . អប្បការ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។