វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 71 / 169
-
អបាយភូមិ នាម
ជាន់ឬឋានអបាយ, កំណើតសត្វដែលប្រាសចាកសេចក្ដីចម្រើន
-
អបាយភ័យ នាម
ការខ្លាចក្រែងទៅកើតក្នុងអបាយភូមិឬខ្លាចក្រែងមានសេចក្ដីវិនាស។
-
អបាយមាគ៌ា នាម
ផ្លូវទៅកាន់អបាយ ( ព . ប្រ .)។
-
អបាយមុខ នាម
ហេតុឬអំពើឬផ្លូវជាប្រធាននៃសេចក្ដីវិនាស
-
អបាយមុខុម្មត្តកៈ នាម
ឆ្កួតអបាយមុខ។
-
អបាយលោក នាម
( ម . ព . យមលោក )។
-
អបាយសត្ត នាម
សត្វដែលកើតក្នុងអបាយភូមិ។
-
អបាយសត្វ នាម
( ម . ព . អបាយសត្ត )។
-
អបាយសមុទ្ទ នាម
អបាយភូមិដែលទុកដូចជាមហាសមុទ្រ។
-
អបាយសមុទ្រ នាម
( ម . ព . អបាយសមុទ្ទ )។
-
អបាយសំវត្តនិក
អំពើដែលនាំឱ្យអ្នកធ្វើទៅកើតក្នុងអបាយឬនាំឱ្យដល់នូវសេចក្ដីវិនាស ( ហៅអបាយសំវត្តនិកកម្មក៏បាន )។
-
អបុគ្គលិកភាព នាម
ភាពដែលខ្វះបុគ្គលិកលក្ខណៈ។
-
អបុញ្ញលាភ នាម
ការបានបាប; ការជួបប្រទះអកុសល; ការប្រទះលើគ្រោះកាច
-
អបុញ្ញាភិសង្ខារ នាម
អ្វីៗដែលបាបអកុសលរបស់សត្វលោកតាក់តែងឬបង្កើតឱ្យមានឡើង
-
អបុត្តក គុណនាមនាម
ដែលគ្មានកូន; អ្នកដែលឥតកូន ( ព . កា .) ប្រុសប្រើជាអបុត្តកោក៏បាន; ស្រីជាអបុត្តិកា )
-
អបុត្តកោ នាម
( ម . ព . អបុត្តក )។
-
អបុត្តកៈ គុណនាមនាម
( ម . ព . អបុត្តក )។
-
អបុត្តិកា នាម
( ម . ព . អបុត្តក )។
-
អបុនប្បុនក្កម្ម នាម
ខន្ធនិញ្វនដែលឥតកម្មដដែលៗ។
-
អបុព្វកិច្ច នាម
សមិទ្ធផលឬស្នាដៃដែលសម្រេចបានដោយកម្រស្នាដៃល្អ។
-
អបេក្ខា នាម
ការសម្លឹងរំពឹងគិត, ការគិតជញ្ជឹង, ការទ្រឹងរំពឹងមើល; បំណង; ដំណើរដែលត្រូវតែ, ការខានពុំបាន។
-
អបេក្ខាវុទ្ធិ នាម
សេចក្ដីចម្រើនគំនិត; ការយល់ជាក់។
-
អបេក្សា នាម
( ម . ព . អបេក្ខា )។
-
អបេតវិញ្ញាណ គុណនាមនាម
ដែលប្រាសចាកវិញ្ញាណគឺដែលអស់ខ្យល់អស់វិញ្ញាណហើយ ( ដែលស្លាប់ហើយ ); រូបកាយដែលស្លាប់ដេកស្ដូកស្ដឹង
-
អបោគណ្ឌ គុណនាម
ដែលវិកលឬពិការរាងកាយ; ដែលជាអ្នកខ្លាចច្រើន ( កម្លាច )
-
អប់ កិរិយាសព្ទ
បង្ហប់យកក្លិនឬឱ្យចាប់ក្លិន
-
អប់រំ កិរិយាសព្ទនាម
អប់បង្ហប់ផ្សែងឬបង្ហប់ចំហាយ។
-
អប់រំកាយ នាម
( ម . ព . កាយសិក្សា )។
-
អប្ប គុណនាម
តិច; តូច; ស្ដួចស្ដើងឬស្ដើងស្ដួច។
-
អប្បការ គុណនាម
ដែលមានរូបប្រែប្លែកខុសពីប្រក្រតីដើម; ដែលប្រែរូបប្រែទ្រង់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។