វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 70 / 169
-
អបលោភ គុណនាមនាម
ដែលឥតលោភ; អ្នកដែលឥតលោភ
-
អបលោភា នាម
( ម . ព . អបលោភ )។
-
អបវាទ នាម
ពាក្យតិះដៀល; ដំណៀល; ការស្ដីបន្ទោស, ការស្ដីប្រដៅដោយបន្ទោសដៀលត្មះខ្លាំងៗ
-
អបសក្ដិ គុណនាម
ដែលឥតស័ក្ដិ ( ឥតអំណាច )។
-
អបស័ក្ដិ នាម
( ម . ព . អបសក្ដិ )។
-
អបស្ទប កិរិយាសព្ទ
ប៉ះប៉ុនឱ្យខាងតែបានស្រួល, សម្រួលឱ្យខាងតែបានកើតការ។
-
អបហារ នាម
សេចក្ដីវិនាស, ដំណើរលាញ; ការប្លន់គេ។
-
អបហារកម្ម
ការបំផ្លាញ; ការធ្វើអំពើប្លន់គេ។
-
អបហាស នាម
ការសើចឥតទំនង, ឥតមូលហេតុគឺការគ្មានទំនងឱ្យចង់សើចសោះទៅជាសើច, ការសើចស្ងួត។
-
អបហាសភាព នាម
ភាពឬភាវៈនៃអបហាស
-
អបអង កិរិយាសព្ទ
អបទប់។
-
អបអម កិរិយាសព្ទ
ដើរអម; ចាក់បណ្ដោយតាម។
-
អបអរ កិរិយាសព្ទ
ទទួលរាប់អានដោយមានអំណរឬទទួលរាប់អានរាក់ទាក់ដោយសេចក្ដីរីករាយស្រស់ស្រាយព្រមទាំងមានសេចក្ដីគោរពផង។
-
អបអរសាទរ កិរិយាសព្ទ
( ម . ព . អបអរ )។
-
អបាករណ៍ នាម
ការជម្រះបញ្ជីបំណុល, ការជម្រះបំណុល
-
អបាចី នាម
ទិសខាងត្បូង ( ហៅអបាចីនទិសឬអបាចីនទិសាក៏បាន )។
-
អបាចីន នាម
( ម . ព . អបាចី )។
-
អបាទក នាម
សត្វឥតជើង ( ហៅអបាទកសត្តឬសត្វក៏បាន, អ . ថ . ទៈកៈ )
-
អបាទកៈ នាម
( ម . ព . អបាទក )។
-
អបាយ នាម
ទីដែលប្រាសចាកសេចក្ដីចម្រើន, ទីរងទុក្ខ ( មានឋាននរកជាដើម ); សេចក្ដីសាបសូន្យ, សេចក្ដីវិនាស; ដំណើរលិចលង់ក្នុងសេចក្ដីវិនាស ( ខ្មែរច្រើនប្រើសំដៅអបាយភូមិបួននិងសេចក្ដីវិនាស )
-
អបាយគាមិន នាម
អ្នកដែលតែងតែឬដែលបម្រុងតែនឹងទៅកើតក្នុងអបាយភូមិ។
-
អបាយគាមិនី នាម
( ម . ព . អបាយគាមិន )។
-
អបាយគាមី នាម
( ម . ព . អបាយគាមិន )។
-
អបាយទុក្ខ នាម
ទុក្ខក្នុងអបាយ។
-
អបាយទ្វារ នាម
ទ្វារនៃអបាយ, ផ្លូវចូលទៅកាន់អបាយ ( ព . ប្រ .)។
-
អបាយបរាយនកម្ម នាម
អំពើដែលបម្រុងនឹងនាំអ្នកធ្វើឱ្យទៅកើតក្នុងអបាយឬឱ្យបានសេចក្ដីវិនាសទៅខាងមុខ។
-
អបាយបរាយនា នាម
( ម . ព . អបាយបរាយនៈ )។
-
អបាយបរាយនៈ នាម
អ្នកដែលបម្រុងនឹងទៅកើតក្នុងអបាយឬដែលបម្រុងនឹងបានសេចក្ដីវិនាសទៅខាងមុខ។
-
អបាយប្បដិសន្ធិ នាម
ការចាប់កំណើតក្នុងអបាយ។
-
អបាយភព នាម
ឋានអបាយ, អបាយភូមិ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។