វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 68 / 169
-
អបចិត្ត នាម
( ព . ប្រ .) សម្រួលចិត្តឱ្យអនុលោមតាម, យកចិត្ត; បណ្ដោយតាមចិត្តមិនទទឹងទាស់
-
អបច័យ នាម
ការមិនសន្សំទុក, មិនសំច័យទុក; សេចក្ដីគោរព។
-
អបច្ឆាយ គុណនាម
ដែលមិនមានស្រមោល; ដែលឥតម្លប់។
-
អបច្ឆាយព្រឹក្ស នាម
ដើមឈើឥតម្លប់។
-
អបច្ឆាយា នាម
( ម . ព . អបច្ឆាយ )។
-
អបណ្ណកប្បដិបទា នាម
បដិបទាត្រូវ, ប្រតិបត្តិប្រពៃគឺប្រតិបត្តិត្រូវត្រង់តាមធម៌តាមច្បាប់ឬប្រតិបត្តិតាមគន្លងធម៌ដែលជាផ្លូវនៃមគ្គផលនិញ្វន
-
អបទាន គុណនាម
ដែលធ្វើរួចស្រេចហើយ; ការដែលសម្រេចហើយ។
-
អបទិស នាម
កន្លះទិស, ទីឬប៉ែកជាចន្លោះនៃទិស ( ដូចយ៉ាងប៉ែកក្នុងរវាងនៃទិសបូព៌និងទិសអាគ្នេយ៍ជាដើម ); ការធ្វើឱ្យឃ្លាតចេញ; ការបណ្ដេញចេញ។
-
អបទេវតា នាម
បិសាច។
-
អបទេស កិរិយាសព្ទ
បញ្ចៀស, បញ្ចេរឱ្យឃ្លាតចេញទៅ; បង្វែង; ពង្វាង
-
អបទ្រព្យ គុណនាម
ដែលវិនាសទ្រព្យឬដែលឥតទ្រព្យ; ទ្រព្យមិនល្អ; របស់ក្លែង ( ដូចយ៉ាងប្រាក់ក្លែងជាដើម )។
-
អបធន នាម
អបទ្រព្យ; អ្នកទ័លក្រ, អ្នកកម្សត់, ទុគ៌ត។
-
អបភាគ គុណនាម
ដែលឥតជោគ, ឥតបុណ្យ, ឥតសិរី
-
អបភាគ្យ គុណនាម
( ម . ព . អបភាគ )។
-
អបភាស នាម
ការតិះដៀល; ពាក្យតិះដៀល។
-
អបភោគ គុណនាម
ដែលឥតភោគ, ដែលខ្សត់ទ្រព្យ។
-
អបមង្គល គុណនាម
ដែលប្រាសចាកឬឃ្វាងចាកមង្គលគឺដែលឥតមង្គល, ឥតសេចក្ដីចម្រើន; ដែលមិនសមដល់ភ្នែកអ្នកផង; ដែលត្រូវចង្រៃរួបរឹត
-
អបមាន គុណនាមនាម
ដែលឥតគេរាប់, អបយស; មនុស្សឥតគេរាប់។
-
អបមារ នាម
រោគឆ្កួតជ្រូក ( ហៅអបមាររោគក៏បាន )។
-
អបមាររោគ នាម
( ម . ព . អបមារ )។
-
អបយស គុណនាម
ដែលប្រាសចាកយសគឺដែលខូចឈ្មោះ, ដែលឥតគេរាប់, ដែលអាប់មុខ
-
អបយ័ស នាម
( ម . ព . អបយស )។
-
អបរកាល នាម
កាលជាខាងក្រោយ, ពេលក្រោយ។
-
អបរគោយាន នាម
ឈ្មោះទ្វីបធំមួយក្នុងមហាទ្វីបទាំង៤ ( សរសេរជាអបរគោយានៈក៏បាន; ច្រើនហៅក្លាយជាអមរគោយាន; សរសេរជាអមរគោយានៈក៏បាន )។
-
អបរគោយានៈ នាម
( ម . ព . អបរគោយាន )។
-
អបរណ្ណជាតិ នាម
វត្ថុជាស្បៀងលៀងជីវិតដែលត្រូវបរិភោគខាងក្រោយ។
-
អបរន្ន នាម
របស់ដែលត្រូវស៊ីក្រោយ។
-
អបរន្នជាតិ នាម
( ម . ព . អបរណ្ណជាតិ )។
-
អបរភាគ នាម
កាលឬសម័យជាចំណេរតទៅខាងមុខ; ចំណេរកាលតមក
-
អបរលោក នាម
លោកដទៃឬលោកខាងនាយ ( ឋានសួគ៌ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។