វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 67 / 169
-
អន្វក្ខរៈ នាម
អក្ខរៈបន្ទាប់គឺអក្សរតួចុង, ដូចជារូប, តួបជាអន្វក្ខរៈ។
-
អន្វយវាចក នាម
ពាក្យសម្រាប់តសេចក្ដីអនុលោមតាមគ្នាប្រើពាក្យថា " និង, ទាំង, ផង ", ដូចជាអ្នកនិងខ្ញុំ, ទាំងប្រុសទាំងស្រី, នេះផងនុះផងសំ . បា . ប្រើចសព្ទ ( ព . វ .)។
-
អន្វយសន្ធាន នាម
( ម . ព . អន្វយវាចក )។
-
អន្វេស នាម
ការស្វះស្វែងតាមរក; ការខំប្រឹងរក
-
អន្វេសក នាម
អ្នកស្វែងរក។
-
អន្វេសនា នាម
( ម . ព . អន្វេស )។
-
អន្វេសន៍ នាម
( ម . ព . អន្វេស )។
-
អន្វេសិកា នាម
( ម . ព . អន្វេសក )។
-
អន្វ័ឌ្ឍមាស នាម
លំដាប់កន្លះខែខាងចន្ទគតិ។
-
អន្សម នាម
ឈ្មោះនំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ ( តាមធម្មតាច្រើនប្រើស្លឹកចេក ) មានរាងមូលរលស្មើចុងស្មើដើមចម្អិនដោយស្ងោរឬអាំងក៏មាន។អន្សមមានច្រើនប្រភេទ។
-
អន្សមចេក នាម
អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។
-
អន្សមជ្រូក នាម
អន្សមដាក់សាច់ជ្រូកជាស្នូល។
-
អន្សមដូង នាម
អន្សមដាក់ខ្ទិះដូងឬសាច់ដូងទុំកោសលាយផង។
-
អន្សមផ្អូម នាម
( ព . ប្រ .) ដែលប្រើការមិនកើត
-
អន្សមអាំង នាម
អន្សមដែលចម្អិនដោយអាំង។
-
អន្សា នាមគុណនាម
( ម . ព . អង្សា )។
-
អប កិរិយាសព្ទ
ធ្វើឱ្យមានរណប, ដាក់រណបទប់ឱ្យមាំឱ្យរឹងប៉ឹងឬឱ្យត្រង់
-
អបករណ៍ នាម
ដំណើរប្រាសចាកអំពើគឺការធ្វើមិនល្អ; ការឥតតម្លៃ; អំពើពុំប្រសើរ; ការធ្វើខុស, កំហុស។
-
អបការ
ទោស; កំហុស; អបករណ៍។
-
អបក្រម នាម
ដំណើរថយចេញ; ការរត់គេចចេញ, ដំណើរវេះចេញឬគេចវេះ; ការលាឈប់។
-
អបក្រិយា
( ម . ព . អបការ )។
-
អបគត គុណនាម
ដែលទៅឆ្ងាយហើយ; ដែលទៅបាត់ហើយ; ដែលកន្លងទៅហើយ; ដែល។
-
អបគតា
( ម . ព . អបគត )។
-
អបគមន៍ នាម
សេចក្ដីព្រាត់ប្រាសគ្នា; ការបែកចេញពីគ្នា។
-
អបចាយន នាម
សេចក្ដីគោរព, កោតក្រែង; ការបូជា, ការធ្វើសក្ការៈ; ការគោរពចំពោះបុគ្គលដែលគួរគោរព
-
អបចាយនកម្ម នាម
ការធ្វើអបចាយនៈ។
-
អបចាយនធម៌ នាម
ច្បាប់ប្រាប់សេចក្ដីគោរពកោតក្រែង។
-
អបចាយនៈ នាម
( ម . ព . អបចាយន )។
-
អបចាយិត គុណនាមនាម
ដែលគេត្រូវគោរពកោតក្រែងឬអ្នកដែលគេត្រូវគោរពកោតក្រែង។
-
អបចាយិតា នាម
( ម . ព . អបចាយិត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។