វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 63 / 169
-
អន្តេវាសី នាម
( ម . ព . អន្តេវាសិក )។
-
អន្តែងអន្តៃ គុណកិរិយាគុណនាម
រ៉ាំរ៉ៃ, តត្រំតត្រើយ, ត្រាំត្រែង, យូរ; មិនចេះដាច់ស្រេច
-
អន្តោ គុណនាម
ខាងក្នុង, ឯក្នុង។
-
អន្តោគ្រាម
ខាងក្នុងស្រុក។
-
អន្តោគ្រឹះ
ខាងក្នុងផ្ទះ។
-
អន្តោជន
ជនខាងក្នុងគឺមនុស្សក្នុងផ្ទះមួយ, ក្នុងគ្រួសារមួយឬក្នុងត្រកូលមួយ។
-
អន្តោជាត
ទាសៈដែលកើតក្នុងផ្ទះ, ក្នុងគ្រួសារឬក្នុងត្រកូល។
-
អន្តោជាតា
( ម . ព . អន្តោជាត )។
-
អន្តោនគរ
ខាងក្នុងក្រុង។
-
អន្តោប្រវេសន៍ នាម
ការចូលមកខាងក្នុង។ការចូលមកក្នុងប្រទេសណាមួយដើម្បីតាំងលំនៅជាប្រាកដនៅទីនោះដោយឥតត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ, ដំណើរដែលជនបរទេសចូលមកតាំងលំនៅក្នុងប្រទេស
-
អន្តោប្រវេសន្ត នាម
ជនអន្តោប្រវេសន៍, អ្នកធ្វើអន្តោប្រវេសន៍
-
អន្តោប្រាសាទ
ខាងក្នុងប្រាសាទ។
-
អន្តោពាណិជ្ជ នាម
ការធ្វើជំនួញជួញដូរក្នុងប្រទេស។
-
អន្តោភិបាល នាម
កិច្ចត្រួតត្រាខាងក្នុងប្រទេសការគ្រប់គ្រងនាផ្ទៃប្រទេស។
-
អន្តោសារ
ឈើដែលមានខ្លឹមខាងក្នុង ( ឈើខ្លឹម ); ហៅអន្តោសារជាតិឬអន្តោសារព្រឹក្សក៏បាន។
-
អន្តោសារជាតិ
( ម . ព . អន្តោសារ )។
-
អន្តោសារព្រឹក្ស
( ម . ព . អន្តោសារ )។
-
អន្តំ នាម
( ម . ព . អន្តៈ )។
-
អន្តៈ នាម
ពោះវៀនធំ ( រ . ស .) ព្រះអន្តៈឬព្រះអន្តំ។
-
អន្ត្រត គុណកិរិយា
ត្រតៗឬត្រែតត្រតៗ
-
អន្ត្រាក់ គុណកិរិយា
ត្រាក់ៗឥតឈប់
-
អន្ត្រឹក គុណកិរិយា
ត្រឹកៗឬតត្រឹកមិនឈប់
-
អន្ត្រុក គុណកិរិយា
ត្រុកៗមិនឈប់
-
អន្ត្រើក គុណកិរិយា
ត្រើកៗពីនេះទៅនោះឥតឈប់ឥតសម្រាក
-
អន្ត្រោក គុណកិរិយា
តត្រោកឥតឈប់; រខោកចុះរខោកឡើង; ដែលដើរដោយអាការសោកប៉ត្រោក
-
អន្ថការស្ថាន
( ម . ព . អន្ធការដ្ឋាន )។
-
អន្ថម គុណកិរិយាគុណនាម
ដែលមានលំនាំដំណើរឱនខ្លួនចុះងើបងក់ៗញើបៗ
-
អន្ថឺម គុណកិរិយាគុណនាម
ដែលមានលំនាំដំណើរឱនៗងើបៗឡេមឡឹមញើបៗ
-
អន្ថោចៗ គុណកិរិយា
សន្សឹមៗបន្តិចៗតាមដោយហោច
-
អន្ទង កិរិយាសព្ទ
នាំសរសៃអំបោះឬសូត្រទៅមកៗរៀបចំឱ្យមានរបៀបបណ្ដោយគ្នាហើយមូរដោយក្ដារមូរដាក់ព័ទ្ធមូលនឹងដាមដើម្បីថ្ករត្បាញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។