វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 58 / 169
-
អនេកត្ថសំខ្យា នាម
សំខ្យាសព្ទប្រាប់សេចក្ដីថា " ច្រើន " គឺសត, សហស្សកុំប្រែថា " រយ, ពាន់ " ឱ្យប្រែថា " ច្រើន " ឬថា " អនេក " វិញ, ដូចជាសតបទី, សហស្សបទី " សត្វមានជើងច្រើន " គឺម្រើមព្រះ, ក្អែប; សតតេជះ " មានតេជះច្រើន ", សហស្សរំសី " មានរស្មីច្រើន " ( ព្រះអាទិត្យ ); សតបុញ្ញលក្ខណៈ " មានលក្ខណៈនៃបុណ្យច្រើន " ( ព្រះសម្មាសម្ពុទ្ធ ); សហស្សនេត្ត " មានបញ្ញាចក្ខុច្រើន " គឺអាចដឹងនូវហេតុដ៏ច្រើនក្នុងការគិតមួយរំពេចក៏អាចឃើញភ្លាមៗ ( ព្រះឥន្ទ្រ ); សហស្សធនុឬសហស្សធ្នូ " ធ្នូមានទម្ងន់ច្រើន " ឬក៏សហស្សត្ថាមធ្នូ " ធ្នូធ្ងន់ច្រើនបើលុះតែកម្លាំងមនុស្សច្រើននាក់ទើបអាចលើករួចឬយឹតបាញ់បាន "។លក្ខកុំឱ្យប្រែថា " គ្រឿងចំណាំ, គ្រឿងកំណត់ " ឱ្យប្រែថា " សែន, មួយសែន ", ដូចជាលក្ខសំវច្ឆរៈ " មួយសែនឆ្នាំ ", លក្ខកប្បឬលក្សកល្ប " មួយសែនកប្ប, មួយសែនកល្ប៍ "។
-
អនេកន័យ
ន័យដ៏ច្រើន; ដែលមានន័យច្រើន។
-
អនេកបរិយាយ
បរិយាយច្រើន; ដែលមានបរិយាយច្រើន។
-
អនេកប្បការ នាមគុណនាម
ការច្រើន; ដែលមានប្រការច្រើន។
-
អនេកប្បភេទ
ប្រភេទច្រើន; ដែលមានប្រភេទច្រើន។
-
អនេកប្បមាណ
ចំនួនច្រើន; ដែលមានចំនួនច្រើន។
-
អនេកប្រការ
( ម . ព . អនេកប្បការ )។
-
អនេកប្រភេទ
( ម . ព . អនេកប្បភេទ )។
-
អនេកប្រមាណ
( ម . ព . អនេកប្បមាណ )។
-
អនេកពាន់ជាតិ
ជាតិច្រើនពាន់ឬច្រើនពាន់ជាតិ, អនេកជាតិ
-
អនេកពិធ
ច្រើនយ៉ាង, ច្រើនបែប។
-
អនេកវិធ
( ម . ព . អនេកពិធ )។
-
អនេកអនន្ត
ច្រើនក្រៃលែងមិនមានទីបំផុត។
-
អនេកអន័គ្ឃ
ដែលច្រើនណាស់កាត់ថ្លៃពុំបាន។
-
អនេសនប្បហាន
ការលះអនេសនៈគឺការស្វែងរកត្រូវតាមធម៌។
-
អនេសនា នាម
( ម . ព . អនេសនៈ )។
-
អនេសនៈ នាម
ការស្វែងរកពុំត្រូវតាមធម៌ឬពុំត្រូវតាមបែបបទ
-
អនោកាស គុណនាមនាម
ដែលមិនមានឱកាស
-
អនោកាសគ្រឹះ
ផ្ទះដែលមិនទំនេរ។
-
អនោកាសដ្ឋាន
ទីដែលមិនមានឱកាស, ទីមិនទំនេរ។
-
អនោតត្ត នាម
ឈ្មោះស្រះធំឬបឹងធំមួយក្នុងពួកស្រះធំឬបឹងធំដែលហៅមហាស្រះទាំង៧ក្នុងទីប្រជុំភ្នំហិមពាន្ត
-
អនោតត្តស្រះ នាម
( ម . ព . អនោតត្ត )។
-
អនោតស្រះ នាម
( ម . ព . អនោតត្ត )។
-
អនោទកៈ នាម
ដែលគ្មានទឹក។
-
អនោម គុណនាម
ដែលមិនថោកទាប, មិនទន់ទាប, មិនថយថោក, មិនមែនល្មាក់ល្មម ( លើសលែង, ប្រសើរ, ថ្លៃថ្លា, ខ្ពង់ខ្ពស់ )។
-
អនោមកសត្ត
( ម . ព . អនោមសត្ត )។
-
អនោមកសត្វ
( ម . ព . អនោមសត្ត )។
-
អនោមគុណ
គុណខ្ពង់ខ្ពស់; ដែលមានគុណខ្ពង់ខ្ពស់
-
អនោមញ្ញាណ
ញាណដ៏ខ្ពង់ខ្ពស់; ដែលមានញាណខ្ពង់ខ្ពស់។
-
អនោមទស្សី នាម
ព្រះនាមព្រះសព្វញ្ញុពុទ្ធមួយព្រះអង្គបានត្រាស់ក្នុងអតីតកាលយូរអង្វែងណាស់ទៅហើយប៉ុន្តែមានសេចក្ដីតំណាលញឹកញយក្នុងគម្ពីរពុទ្ធសាសនា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។