វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 57 / 169
-
អនុសាសនៈ នាម
ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ។
-
អនុសាសន៍ នាម
ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ; ពាក្យពេចន៍ឬសេចក្ដីណែនាំការចង្អុលបង្ហាញ; មតិយោបល់ឬការយល់ឃើញ
-
អនុសិដ្ឋ នាម
ការសុំជនណាម្នាក់ឱ្យជួយជ្រោមជ្រែងដោយក្ដីទំនុកបម្រុងដល់ជនណាម្នាក់ឬច្រើននាក់។
-
អនុសិដ្ឋជន នាម
អ្នកផ្ដល់អនុសិដ្ឋ។
-
អនុសិដ្ឋិ
( ម . ព . អនុសាសនៈ )។
-
អនុសេនានី នាម
នាយទាហានជាន់ទាបតាមលំដាប់ថ្នាក់ចាប់ពីអនុសេនីយ៍ត្រីដល់អនុសេនីយ៍ឯក។
-
អនុសេនីយ៍ត្រី នាម
ឋានន្តរសក្ដិនាយទាហានបន្ទាប់ពីអនុសេនីយ៍ទោ ( សក្ដិ១)។
-
អនុសេនីយ៍ទោ នាម
ឋានន្តរសក្ដិនាយទាហានបន្ទាប់ពីអនុសេនីយ៍ឯក ( សក្ដិ២)។
-
អនុសេនីយ៍ឯក នាម
ឋានន្តរសក្ដិនាយទាហានខ្ពស់ផុតក្នុងថ្នាក់អនុសេនានី, បន្ទាប់ពីវរសេនីយ៍ត្រី ( សក្ដិ៣)។
-
អនុសោក
ការសោកស្ដាយរឿយៗ, ការនឹកស្ដាយមិនចេះភ្លេច។
-
អនុសំវច្ឆរមហាសន្និបាត
មហាសន្និបាតប្រចាំឆ្នាំគឺក្នុងមួយឆ្នំាមានម្ដង
-
អនុសំវច្ឆរៈ
រាល់ឆ្នាំ, រៀងរាល់ឆ្នាំ; ប្រចាំឆ្នាំ; ផ្ដាច់ឆ្នាំ
-
អនុសំវត្សរ៍
( ម . ព . អនុសំវច្ឆរៈ )។
-
អនុស័យ
កិលេសដែលដេកនៅក្នុងសន្តាន ...។
-
អនុស្វារ នាម
និគ្គហិតឬដំលើ (º)
-
អនុស្សតិ
ការរឭកតាមឬរឭកដល់, ការនឹករឭក, ការនឹកឃើញរឿយៗ។
-
អនុស្សតិកម្មដ្ឋាន
កម្មដ្ឋានមានការនឹករំពឹងដល់ពុទ្ធគុណជាដើមជាអារម្មណ៍ ( ព . ពុ .)។
-
អនុស្សរណៈ នាម
( វិ . ន .) ឯកសារជាលាយលក្ខណ៍អក្សរនៅក្នុងវិស័យធុរកិច្ចឬការទូតលិខិតផ្លូវច្បាប់ម្យ៉ាងដែលមានចែងអំពីថិរវេលានៃកិច្ចសន្យាឬសេចក្ដីលម្អិតផ្នែកច្បាប់ដទៃទៀត
-
អនុស្សរណៈនៃការយោគយល់គ្នា នាម
( វិ . ន .) ឯកសារអន្តរជាតិទាំងឡាយណាដែលមានទម្រង់ជាលិខិតទោលហើយមិនតម្រូវឱ្យមានការផ្ដល់សច្ចាប័ន
-
អនុស្សរណៈអនុស្សរណ៍
( ម . ព . អនុស្សតិ )។
-
អនុស្សរណ៍ នាម
( ម . ព . អនុស្សរណៈ )។
-
អនុស្សារ នាម
( ម . ព . អនុស្វារ )។
-
អនុស្សាវនក នាម
( ម . ព . អនុស្សាវនា )។
-
អនុស្សាវនកៈ នាម
( ម . ព . អនុស្សាវនា )។
-
អនុស្សាវនា នាម
ការសូត្រប្រកាសសេចក្ដីតាមលក្ខណប្បញ្ញត្តិក្នុងទីប្រជុំឱ្យគេឮរាល់គ្នា។វាចាដែលសូត្រឬការសូត្រផ្ដៀងជំនុំសង្ឃតាមលក្ខណវិនយប្បញ្ញត្តិ ( ព . វិ .)។
-
អនុស្សាវនាចារ្យ នាម
ភិក្ខុជាអាចារ្យអ្នកសូត្រអនុស្សាវនា; ហៅអនុស្សាវនកឬអនុស្សាវនកៈក៏បាន ( ហៅតាមទម្លាប់ថាគ្រូសូត្រឆ្វេង )។
-
អនុស្សាវរីយ នាម
ពាក្យសន្មតហៅចេតិយដ្ឋានដែលសាងទុកជាទីរឭកដល់ហេតុឬរឿងឬក៏បុគ្គលដែលពុំគួរបំភ្លេចចោល
-
អនុស្សាវរីយ៍ នាម
( ម . ព . អនុស្សាវរីយ )។
-
អនេក គុណនាម
មិនមែនតែមួយគឺច្រើនដែលរាប់ពុំបាន, ប្រមាណពុំអស់
-
អនេកជាតិ នាម
ជាតិច្រើនរាប់ពុំអស់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។