វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 51 / 169
-
អនីតិជន នាម
( ច្ប .) ជនដែលមានអាយុក្រោមដប់ប្រាំបីឆ្នាំ
-
អនីតិជនអត្តាធីន នាម
អនីតិជនដែលមិនស្ថិតនៅក្នុងបន្ទុកឪពុកម្ដាយឬអាណាព្យាបាល។
-
អនីតិភាព នាម
ភាពនៃអនីតិជន។
-
អនីតិសង្វាស គុណនាម
( ច្ប .) ដែលរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។
-
អនីតិសង្វាសិនី នាម
ស្ត្រីដែលរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។
-
អនីតិសង្វាសី នាម
បុរសដែលរស់នៅជាមួយគ្នាដូចប្ដីប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។
-
អនីត្យានុកូល គុណនាម
( ច្ប .) ដែលមិនស្របច្បាប់ដែលមិនត្រឹមត្រូវតាមច្បាប់។
-
អនីត្យានុកូលភាព នាម
ភាពដែលមិនស្របច្បាប់ភាពដែលមិនត្រឹមត្រូវតាមច្បាប់។
-
អនុ គុណនាម
តាម; រឿយៗ, ញយៗ; រង, បន្ទាប់; តូច, បណ្ដោយ; ក្រោយ, ខាងក្រោយ; ...។
-
អនុកម្បចិត្ត
ចិត្តអនុគ្រោះ, ចិត្តអាណិតឬប្រណី។
-
អនុកម្ម នាម
( អ . សិ .) ការត្រាប់តាមការចម្លងតាមស្នាដៃសិល្បៈអក្សរសិល្ប៍ដែលមានរួចមកហើយរួចត្រូវបានលើកមកពិពណ៌នាបង្ហាញបញ្ចាំងគូរឆ្លាក់ឱ្យឃើញឡើងវិញ
-
អនុករ
ធ្វើតាម; អ្នកធ្វើតាម។
-
អនុករណីយ គុណនាម
ដែលគួរយកជាគំរូឬតម្រាប់ដែលគួរយកជាមេរៀន។
-
អនុកលា នាម
ចំណិតឬចម្រៀកបន្ទាប់ឬតូច, ក្បៀសបន្ទាប់, ក្បៀសមួយ ( ឥតគូ )។
-
អនុការី
អ្នកធ្វើការរង, អ្នកធ្វើការបន្ទាប់, អ្នកជាជំនួយការ; គិលានុបដ្ឋាកជាជំនួយគ្រូពេទ្យក្នុងការវះកាត់។
-
អនុកិរិយា
ការធ្វើតាម, ការយកតម្រាប់។
-
អនុកូល នាមកិរិយាសព្ទ
សេចក្ដីទំនុកបម្រុង, អនុគ្រោះ; ករុណា; សេចក្ដីពេញចិត្ត; ការបណ្ដោយតាម, ការព្រមតាម; ទំនុកបម្រុង; បណ្ដោយតាម, ព្រមតាម
-
អនុក្បៀស
( ម . ព . អនុកលា )។
-
អនុក្រម
លំដាប់, របៀបតាមលំដាប់, លំដាប់មានរបៀប។
-
អនុក្រិយា
( ម . ព . អនុកិរិយា )។
-
អនុក្រឹត្យ នាម
ក្រឹត្យបន្ទាប់, ក្រឹត្យរងគឺសេចក្ដីសម្រេចរបស់រាជការដែលមានអំណាចថយតិចជាងក្រឹត្យ។
-
អនុគណ នាម
គណៈបន្ទាប់, គណៈរង; គណៈតូច។
-
អនុគណៈ នាម
( ម . ព . អនុគណ )។
-
អនុគហបតី នាម
គហបតីរង, គហបតីបន្ទាប់។
-
អនុគាមិកនិធិ
កំណប់ដែលរមែងទៅតាម ( កំណប់បុណ្យឬកំណប់ព្រេងសំណាងល្អ )។
-
អនុគាមិនី
( ម . ព . អនុគាមី។
-
អនុគាមី
អ្នកទៅតាម, អ្នកទៅជាមួយគ្នា។
-
អនុគុម្ពព្រឹក្ស នាម
រុក្ខជាតិផ្ញើប្រាណនឹងគេដូចជាពួកសន្តានប៉ប្រកអ័រគីដេលំពែងព្រះរាមជាដើម។
-
អនុគ្គមនាការ
អាការនៃការក្រោកជូន
-
អនុគ្គមនៈ
ការក្រោកជូន, ការតាមជូនដំណើរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។