វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 42 / 169
-
អធិជេដ្ឋ គុណនាម
ដែលជាចម្បងបំផុត, ដែលជាធំបំផុត; ប្រសើរផុត។
-
អធិជេដ្ឋា នាម
( ម . ព . អធិជេដ្ឋ )។
-
អធិជ័យ នាម
ជម្នះយ៉ាងធំឬយ៉ាងសម្បើម ( ប្រើជាអភិជ័យក៏បាន )។
-
អធិជ្យោតិស នាម
ពន្លឺខ្លាំងក្រៃ; ពន្លឺដែលភ្លឺខ្លាំងចាំងភ្នែក; ពន្លឺព្រះអាទិត្យ
-
អធិដ្ឋាន កិរិយាសព្ទ
តាំងចិត្ត, តាំងចិត្តនឹកថាឱ្យទៅជាដូច្នេះដូច្នោះឬថាឱ្យបានសម្រេចដូចបំណង; ផ្សង; ប្រាថ្នា
-
អធិដ្ឋានធម៌ នាម
ធម៌សម្រាប់អធិដ្ឋាន; ធម៌អស្ចារ្យដែលកើតអំពីអធិដ្ឋាន ( អធិដ្ឋានបារមី )។
-
អធិដ្ឋានបារមី នាម
បារមីដែលកើតអំពីអធិដ្ឋានឱ្យឃើញជាក់ស្ដែងតាមហេតុពិត។
-
អធិដ្ឋានសីល កិរិយាសព្ទ
អធិដ្ឋានឱ្យកើតបានជាសីល។
-
អធិធម្មជាតិ នាម
អ្វីៗដែលហួសពីសមត្ថភាពមនុស្សយល់ដឹងបាន។
-
អធិប នាម
ព្រះរាជា; អធិបតី
-
អធិបតី នាម
អ្នកដែលជាធំ, ជាម្ចាស់លើគេ, ជាប្រមុខ, ជាប្រធាន, ឥស្សរជន, ចៅហ្វាយ, ចាងហ្វាង
-
អធិបតីភាព នាម
ភាពនៃជនជាអធិបតី; មុខងារ, ឋានន្តរ, អំណាចរបស់អធិបតី
-
អធិបតីរង
អធិបតីបន្ទាប់, ចាងហ្វាងរង។
-
អធិបតេយ្យ នាម
អធិបតីភាព, ភាវៈនៃបុគ្គលជាអធិបតី, ឥស្សរភាព, អំណាចដាច់ខាតលើខ្លួនតាមគន្លងច្បាប់បើកសិទ្ធិឱ្យ
-
អធិបតេយ្យភាព នាម
( វិ . ន .) អំណាចខ្ពស់បំផុតនៅក្នុងរដ្ឋដែលមានសិទ្ធិគ្រប់គ្រងកំណត់និងត្រួតពិនិត្យកិច្ចការនានារបស់រដ្ឋដោយគ្មានការជ្រៀតជ្រែកពីអ្នកដទៃ
-
អធិបត្រ នាម
ឯកសារឬសញ្ញាបត្រដែលទទួលស្គាល់ជាផ្លូវការ។
-
អធិប័ត្រ នាម
( ម . ព . អធិបត្រ )។
-
អធិប្បញ្ញា នាម
បញ្ញាថ្នាក់ខ្ពស់ ( វិបស្សនាបញ្ញា )។
-
អធិប្បញ្ញាសិក្ខា នាម
ការសិក្សាខាងផ្លូវអធិប្បញ្ញាឬឱ្យកើតអធិប្បញ្ញា។
-
អធិប្បយោគ នាម
( ច្ប .) ការផ្លាស់ប្ដូរប្រភេទទ្រព្យសម្បត្តិឯកជនរបស់រដ្ឋមកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ
-
អធិប្បាយ កិរិយាសព្ទគុណនាម
ពន្យល់សេចក្ដីដោយមានគ្រឿងអាង; ដែលពន្យល់អាងឬមានព័ស្ដុតាង, មានគោលៈ
-
អធិព្រឹក្ស នាម
ដើមឈើដែលធំខ្ពស់ចម្បងជាងពួកឈើក្នុងព្រៃនីមួយៗ។
-
អធិភូ នាម
អធិបតី
-
អធិមត្ត គុណនាម
ដែលពុំអាចរាប់បាន, ដែលរាប់ពុំអស់, លើសលន់, ហួសប្រមាណ
-
អធិមាត្រ នាម
( ម . ព . អធិមត្ត )។
-
អធិមានិក នាម
អ្នកដែលមានះខ្លាំង; ចចេស, មុខរឹង; អ្នកដែលនឹកស្មានថាខ្លួនជាបុគ្គលមានគុណវិសេសក្រៃលែង
-
អធិមានិកា នាម
( ម . ព . អធិមានិក )។
-
អធិមុត្តិ នាម
ការតាំងចិត្ត; បំណង
-
អធិមុត្តិនិយម នាម
ការប្រកាន់ជំនឿហួសហេតុជាពិសេសទាក់ទងនឹងសាសនាឬនយោបាយ
-
អធិមុត្តិភាព នាម
ភាវៈនៃអធិមុត្តិ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។