វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 4 / 169
-
អក្ខទេវិនី នាម
( ម . ព . អក្ខទេវី។
-
អក្ខទេវី នាម
អ្នកលេងល្បែងចេញកូនដើរតាមក្រឡាមានល្បែងបាស្កានិងចត្រង្គជាដើម; អ្នកលេងល្បែងភ្នាល់ឬល្បែងស៊ីសងផ្សេងៗ។
-
អក្ខធុត្តី នាម
( ម . ព . អក្ខធូតនិងអក្ខទេវី )។
-
អក្ខធុត្តុម្មត្តកៈ
ឆ្កួតល្បែងស៊ីសង។
-
អក្ខធូត នាម
អក្ខទេវីឬជូតការ, ជូតការី
-
អក្ខធូតី នាម
( ម . ព . អក្ខធូត។
-
អក្ខន្តី នាម
ការមិនអត់ទ្រាំ, ដំណើរអត់ធន់ពុំបាន; ដំណើរទប់កំហឹងពុំឈ្នះឬដំណើរអត់ខឹងពុំបាន
-
អក្ខបាដ នាម
ទីសម្រាប់លេងល្បែងដាល់ឬចំបាប់ជាដើម; ទីកីឡា។
-
អក្ខបាដក នាម
( ម . ព . អក្ខទស្ស )។
-
អក្ខមា នាម
អក្ខន្តីឬអក្សាន្តី; ដំណើរមិនព្រមអត់ទោសឱ្យ។
-
អក្ខរ នាម
ស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ពាក្យសម្ដីនិងសេចក្ដីទាំងពួងប្រើមិនចេះអស់ ( អក្សរ ) ចែកជាពីរពួកគឺស្រៈនិងព្យញ្ជនៈ។
-
អក្ខរកម្ម នាម
ការចេះអាននិងសរសេរ
-
អក្ខរកោវិទ គុណនាមនាម
អ្នកឈ្លាសក្នុងអក្សរសាស្ត្រ
-
អក្ខរកោវិទា នាម
( ម . ព . អក្ខរកោវិទ។
-
អក្ខរកោវិទី នាម
( ម . ព . អក្ខរកោវិទ។
-
អក្ខរក្រម នាម
លំដាប់អក្សរ។
-
អក្ខរជន នាម
អ្នកចេះអាននិងសរសេរ, អ្នកមានសមត្ថភាពក្នុងការប្រើប្រាស់អ្វីមួយ
-
អក្ខរជននី
ប៉ាកកៃឬស្លាបប៉ាកកា។
-
អក្ខរជីវក
ស្មេរ, ស្មៀន ( លិបិការ, លេខកៈ ); អ្នកតែងសេចក្ដី។
-
អក្ខរជីវកៈ
( ម . ព . អក្ខជីវក )។
-
អក្ខរជីវិកា
( ម . ព . អក្ខជីវក។
-
អក្ខរដ្ឋាន
ឋាននិញ្វន។
-
អក្ខរតូលិកា
( ម . ព . អក្ខរជននី )។
-
អក្ខរបដ្ដ
( ម . ព . អក្ខរប័ដ )។
-
អក្ខរប័ដ
ដំបារប្រាក់ជាដើមដែលសរសេរឬឆ្លាក់អក្សរ។
-
អក្ខរប្បភេទ នាម
បែបអក្សរដែលចែកជាគូៗតាមសូរសំឡេងជាទំនាស់នឹងគ្នា; មាន៥គូឬ១០ប្រភេទគឺសិថិល " អក្សរមានសំឡេងធូរ " គឺអក្សរដែលឥតខ្យល់ហលាយ, មាន១០តួគឺកគ, ចជ, ដឌ, តទ, បពនិងធនិត " អក្សរមានសំឡេងតឹង " គឺអក្សរដែលមានខ្យល់ហលាយផងមាន១០តួគឺខឃ, ឆឈ, ឋឍ, ថធ, ផភ ( សំឡេងសំ . និងបា . ថាក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ, ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ, ព្ហៈជាគូ១; ទីឃៈ " អក្សរមានសំឡេងវែង " និងរស្សៈ " អក្សរមានសំឡេងខ្លី " ជាគូ១; គរុ " អក្សរមានសំឡេងធ្ងន់ឬយូរ " និងលហុ " អក្សរមានសំឡេងស្រាលឬរហ័ស " ជាគូ១; និគ្គហិត " អក្សរដែលមាននិគ្គហិតឬដំលើ " និងវិមុត្ត " អក្សរដែលមានសូរសំឡេងហាមាត់បន្តិច " ជាគូ១; សម្ពន្ធ " អក្សរដែលចងបទភ្ជាប់គ្នាជាសន្ធិ, ដូចជារាជាណាចក្រ " និងវវត្ថិត " អក្សរដែលកាត់ញែកចេញពីបទសន្ធិ, ដូចជារាជអាណាចក្រ " អាណាចក្ររបស់ព្រះរាជាជាគូ១ ( ព . វ .)។
-
អក្ខរប្បយោគ
អក្សរផ្ញើជើងឬអក្សរគ្រវាត់។
-
អក្ខរមុខ
អ្នករៀនអក្សរ។
-
អក្ខរលេខនី
( ម . ព . អក្ខរជននី )។
-
អក្ខរវិទូ នាម
អ្នកចេះអក្សរហ្មត់ចត់, អ្នកចេះអក្សរសាស្ត្រ ( ស្ត្រីក៏ជាអក្ខរវិទូដូចគ្នា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។