វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 39 / 169
-
អទារុណភាព នាម
ភាវៈស្លូត។
-
អទាសតា នាម
( ម . ព . អទាសព្យ )។
-
អទាសព្យ នាម
ភាវៈមិនមែនជាទាសៈឬទាសីគេ; ភាពជាអ្នកជា, ភុជិស្សតាឬភុជិស្សភាព ( ប្រើជាអទាសតាក៏បាន )។
-
អទាសភាព នាម
( ម . ព . អទាសព្យ )។
-
អទិដ្ឋ គុណនាម
ដែលមិនឃើញ, ដែលមិនបានឃើញ។
-
អទិដ្ឋបុព្វ នាម
ដែលមិនធ្លាប់បានឃើញ
-
អទិដ្ឋមិត្ត នាម
មិត្តមិនដែលឃើញគ្នាគឺអ្នកដែលរាប់អានគ្នាជាមិត្តប៉ុន្តែមិនដែលបានចួបមិនដែលបានឃើញគ្នាសោះគ្រាន់តែបានផ្ញើសំបុត្រឬផ្ដាំដំណឹងទៅវិញទៅមករកគ្នាឬក៏ផ្ញើទ្រព្យរបស់ភ័ស្ដុភារអ្វីៗទៅវិញទៅមកដោយអ្នកដទៃ។
-
អទិដ្ឋមិត្រ នាម
( ម . ព . អទិដ្ឋមិត្ត )។
-
អទិដ្ឋហេតុ នាម
ហេតុដែលមិនដែលឃើញ, ហេតុចម្លែក។
-
អទិតិ នាម
ព្រះនាមរបស់ទេពធីតាមួយអង្គនៅឋានសួគ៌មានបុត្រឈ្មោះអាទិត្យឬសូរ្យទិត្យក្នុងចំណោមបុត្រជាច្រើន ( តាមលទ្ធិបុរាណឬលទ្ធិព្រាហ្មណ៍ )។
-
អទិន្ន គុណនាម
ដែលមិនឱ្យ, ដែលគេមិនបានឱ្យ។
-
អទិន្នភណ្ឌ នាម
ភណ្ឌៈដែលគេមិនបានឱ្យ។
-
អទិន្នវត្ថុ នាម
វត្ថុដែលគេមិនបានឱ្យ។
-
អទិន្នហារិន នាម
( ម . ព . អទិន្នហារី )។
-
អទិន្នហារិនី នាម
( ម . ព . អទិន្នហារី )។
-
អទិន្នហារី នាម
អ្នកយករបស់ដែលគេមិនឱ្យ ( ចោរ )។
-
អទិន្នាទាន នាម
ការលួចទ្រព្យគេ។
-
អទិន្នាទាយិនី នាម
( ម . ព . អទិន្នាទាយី )។
-
អទិន្នាទាយី នាម
( ម . ព . អទិន្នហារី )។
-
អទិស្សមាន គុណនាម
ដែលមើលពុំឃើញ; ដែលពុំប្រាកដ
-
អទិស្សមានកាយ នាម
អ្នកដែលមានខ្លួនគេមើលមិនឃើញ
-
អទិស្សមានការណ៍ នាម
ដំណើរឬហេតុពុំប្រាកដ។
-
អទិស្សមានភាព នាម
ភាពដែលមើលពុំឃើញ, ភាពដែលពុំប្រាកដ។
-
អទិស្សមានហេតុ នាម
( ម . ព . អទិស្សមានការណ៍ )។
-
អទុរាគត គុណនាមនាម
ដែលមកដោយមិនលំបាក, ដោយងាយស្រួលឬដោយសួស្ដី; អ្នកដែលមកដល់ដោយសុខស្រួល
-
អទុរាគតា នាម
( ម . ព . អទុរាគត )។
-
អទេវនិយម នាម
( ទស្សនៈ .) លទ្ធិឬជំនឿដែលបដិសេធអត្ថិភាពរបស់អាទិទេព
-
អទ្ធគូ នាម
អ្នកដំណើរ, អ្នកដើរផ្លូវឆ្ងាយ
-
អទ្ធា នាម
កាល, សម័យ; ផ្លូវ, អធ្វា, ផ្លូវឆ្ងាយ
-
អទ្ធាន នាម
ផ្លូវ, ផ្លូវឆ្ងាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។