វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 35 / 169
-
អត្តទន្តី នាម
( ម . ព . អត្តទន្ត )។
-
អត្តនោបទ នាម
បទដើម្បីខ្លួន។
-
អត្តនោមតិភាព នាម
( ទស្សនៈ .) ប្រធានវិស័យភាពអត្ថិភាពនៃអ្វីមួយដោយផ្អែកលើទស្សនៈឬអារម្មណ៍របស់បុគ្គលជាជាងផ្អែកលើហេតុការណ៍ខាងក្រៅឬភស្តុតាង
-
អត្តនោមត្យាធិប្បាយ នាម
អធិប្បាយតាមអត្តនោម័តិគឺអធិប្បាយតាមគំនិតរបស់ខ្លួនក្រៅពីសំនួនសេចក្ដីក្នុងគម្ពីរដីកាឬក្បួនច្បាប់។
-
អត្តនោម័តិ នាម
គំនិតនៃខ្លួន; ការយល់ឃើញដោយគំនិតរបស់ខ្លួន
-
អត្តបរិហារ នាម
ការរក្សាឬថែទាំខ្លួន។
-
អត្តប្រយោគ
( ម . ព . អត្ថប្បយោគ )។
-
អត្តពលកម្ម នាម
អំពើឬកិច្ចការដែលកើតអំពីកម្លាំងខ្លួន។
-
អត្តពលិក នាម
កីឡាករអត្តពលកម្ម
-
អត្តពលិកា នាម
( ម . ព . អត្តពលិក )។
-
អត្តពិគ្រោះ នាម
ការពិនិត្យមើលផ្លូវចិត្តរបស់ខ្លួន។
-
អត្តព្យាបាល នាម
( ម . ព . អត្តបរិហារ )។
-
អត្តភាព នាម
ភាវៈរបស់ខ្លួន; ខ្លួនទាំងមូល; ធម្មតារបស់ខ្លួន; និស្ស័យនៃខ្លួន; អាត្មាភាព។
-
អត្តលេខ នាម
លេខប្រចំាខ្លួន, លេខសម្គាល់ខ្លួននៃទាហានជាដើម។
-
អត្តវិនិបាតកម្ម នាម
( ម . ព . អត្តឃាត )។
-
អត្តសញ្ញាណ នាម
គ្រឿងសម្គាល់ខ្លួន; សញ្ញាដែលអាចសម្គាល់បានថាព័ត៌មាននោះៗពិតជាមានឬត្រូវចំលើរូបបុគ្គលឬក៏វត្ថុណាមួយ
-
អត្តសញ្ញាណជាតិ នាម
លក្ខណៈពិសេសនៃជាតិមួយដែលគេច្រើនប្រើវត្ថុនានាជាតំណាង
-
អត្តសញ្ញាណបត្រ នាម
លិខិតផ្លូវការនៃអត្តសញ្ញាណ, សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្សសត្វនិងវត្ថុផ្សេងៗ។
-
អត្តសញ្ញាណប័ណ្ណ នាម
លិខិតផ្លូវការនៃអត្តសញ្ញាណ, សំបុត្រជាគ្រឿងសម្គាល់ខ្លួនមនុស្សសត្វនិងវត្ថុផ្សេងៗ។
-
អត្តសន្និយាតន៍ នាម
ការប្រគល់ខ្លួនឱ្យនៅក្នុងអំណាចគេ។
-
អត្តសម្មាបណិធិ នាម
ការតាំងខ្លួនឱ្យល្អគឺការតាំងចិត្តប្រតិបត្តិតាមធម៌តាមច្បាប់។
-
អត្តហេតុ នាម
ព្រោះហេតុខ្លួន; ការឃើញប្រយោជន៍ផ្ទាល់ខ្លួន។
-
អត្តា នាម
ខ្លួន; ចិត្ត ( អាត្ម័ន, អាត្មា )។
-
អត្តាធិបតី នាម
ភាពតម្កល់ខ្លួនជាធំសម្បូណ៌ាជ្ញាសិទ្ធិរាជា។
-
អត្តាធិបតេយ្យ នាម
របបគ្រប់គ្រងស្ថិតនៅលើជនតែម្នាក់ដែលមានសិទ្ធិអំណាចគ្មានកំណត់។
-
អត្តាធីន នាម
អ្នកដែលមានអំណាចលើខ្លួនឯង, សេរីឬស្វៃរិន។
-
អត្តាធីនភាព នាម
សេរីភាពឬស្វៃរីភាព។
-
អត្តានុវាទភ័យ នាម
ភ័យអំពីការតិះដៀលខ្លួនឯងគឺការខ្លាចក្រែងខ្លួនធ្វើអំពើអាក្រក់ហើយនឹងកើតក្ដៅក្រហាយនឹកស្ដាយក្រោយស្រឡេតចិត្ត។
-
អត្តាពិគ្រោះ នាម
ការពិចារណានិងពិគ្រោះយោបល់ដោយខ្លួនឯង។
-
អត្តាភិបាល នាម
ដូចគ្នានឹងអត្តបរិហារ, អត្តព្យាបាលដែរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។