វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 33 / 169
-
អតិសុខុមប្រាណ នាម
សត្វមានជីវិតយ៉ាងតូចល្អិតជាទីបំផុតដែលគេអាចមើលឃើញបានតែដោយសារអតិសុខុមទស្សន៍។
-
អតិសុខុមសាស្ត្រ នាម
វិទ្យាសាស្ត្រផ្នែកខាងការសិក្សាពីអតិសុខុមប្រាណ។
-
អតិសុខុមាល គុណនាម
ដែលធ្លាប់តែស្រណុកក្រៃពេក។
-
អតិសុខុមាលភាព នាម
ភាពនៃបុគ្គលអ្នកមានសេចក្ដីសុខស្រួលក្រៃពេក។
-
អតិសេដ្ឋ គុណនាម
វិសេសវិសាល, ឧត្តុង្គឧត្តម, ប្រសើរបំផុត
-
អតិសេដ្ឋភាព នាម
ភាពវិសេសវិសាល, ភាពឧត្តុង្គឧត្តម
-
អតិសោភនា គុណនាម
( ម . ព . អតិសោភ័ណ )។
-
អតិសោភា គុណនាម
( ម . ព . អតិសោភ័ណ )។
-
អតិសោភ័ណ គុណនាម
ល្អកន្លង។
-
អតិស័យ គុណនាម
ច្រើនក្រៃ, ច្រើនណាស់។
-
អតីត គុណនាមនាម
ដែលកន្លងទៅហើយ, ដែលហួសទៅហើយ; ដែលមានពីក្នុងកាលព្រេងនាយ; ដែលស្លាប់ហើយ
-
អតីតកាល នាម
កាលដែលកន្លងទៅហើយ។កាលប្រាប់ដំណើរដែលកន្លងទៅហើយ, ដែលរួចហើយ ( ខ្មែរប្រើពាក្យហើយពីខាងចុងឬប្រើពាក្យបានពីខាងដើមជាគ្រឿងសម្គាល់ )
-
អតីតជន នាម
ជនដែលស្លាប់បាត់ទៅហើយ។
-
អតីតជាតិ នាម
ជាតិមុនឬភពមុន។
-
អតីតនិទាន នាម
និទានឬរឿងដែលកន្លងទៅហើយ។
-
អតីតភព នាម
( ម . ព . អតីតជាតិ )។
-
អតីតភាព នាម
ភាពនៃអ្វីៗដែលចាស់, ដែលកន្លងទៅហើយ។
-
អតីតមន្ត្រី នាម
មន្ត្រីចាស់ ( មន្ត្រីដែលឈប់លែងធ្វើរាជការហើយ )។
-
អតីតរដ្ឋមន្ត្រី នាម
រដ្ឋមន្ត្រីចាស់ ( រដ្ឋមន្ត្រីដែលឈប់លែងធ្វើរាជការហើយ )។
-
អតីតវត្ថុ នាម
( ម . ព . អតីតនិទាន )។
-
អតីតសម័យ នាម
សម័យពីដើម, អតីតកាល។
-
អតីតហេតុ នាម
ហេតុដែលកន្លងទៅហើយ, ហេតុពីមុន។
-
អតុល្យភាព នាម
ការមិនមានតុល្យភាព, ស្ថានការណ៍មួយដែលភាគីទំនាស់ម្ខាងមានអំណាចខ្លាំងឬមានប្រៀបខ្លាំងលើភាគីម្ខាងទៀត។
-
អតេកិច្ចភាព
ភាពឬដំណើរកែលែងកើត។
-
អតេកិច្ឆ គុណនាម
ដែលមិនគួររក្សាបាន, ដែលអស់កែបាន, ដែលកែខៃលែងកើត
-
អតេកិច្ឆបុគ្គល នាម
បុគ្គលដែលមានទោសធ្ងន់ឥតអ្នកណាជួយបន្ធូរបន្ថយឬជួយសម្រាលបានឡើយ។
-
អតេកិច្ឆភាព នាម
ភាពឬដំណើរកែលែងកើត។
-
អតេកិច្ឆរោគ នាម
រោគដែលពេទ្យអស់កែបាន។
-
អតេកិច្ឆា គុណនាម
( ម . ព . អតេកិច្ឆ )។
-
អតេកិច្ឆាបត្តិ នាម
អាបត្តិដែលភិក្ខុត្រូវហើយនឹងនៅជាភិក្ខុភាវៈតទៅទៀតពុំបាន ( អាបត្តិបារាជិក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។