វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 31 / 169
-
អតិថិពលី នាម
ពលិការដល់ភ្ញៀវ, ការទទួលភ្ញៀវ។
-
អតិថិមន្ទីរ នាម
( ម . ព . អតិថិវេស្ម័ន )។
-
អតិថិវត្ត នាម
សណ្ដាប់ធ្នាប់ឬបែបបទរបស់ភ្ញៀវឬរបស់អ្នកទទួលភ្ញៀវ។
-
អតិថិវិន័យ នាម
( ម . ព . អតិថិធម៌ )។
-
អតិថិវេស្ម័ន នាម
ផ្ទះសម្រាប់ទទួលភ្ញៀវ។
-
អតិថិសក្ការៈ នាម
( ម . ព . អតិថិពលី )។
-
អតិថិសន្និបាត នាម
ការប្រជុំភ្ញៀវ។
-
អតិថី នាម
( ម . ព . អតិថិ )។
-
អតិថូបករណ៍ នាម
( ប . ព .) កុំព្យូទ័រឬឧបករណ៍ដែលភ្ជាប់ទៅបណ្ដាញមួយហើយប្រើប្រាស់ប្រភពនានា ( ទិន្នន័យឯកសារ ...) របស់កុំព្យូទ័រឬឧបករណ៍មួយទៀត។
-
អតិទាន នាម
អំណោយយ៉ាងធំ។
-
អតិទារុណ គុណនាម
អាក្រក់ក្រៃ; កាចឆ្នើម។
-
អតិទារុណី គុណនាម
( ម . ព . អតិទារុណ )។
-
អតិទុក្ករ គុណនាម
ដែលកម្រធ្វើកើត, ដែលធ្វើបានដោយកម្រក្រៃពេក។
-
អតិទុក្ខ នាម
ទុក្ខខ្លាំង, សេចក្ដីព្រួយខ្លាំង។
-
អតិទុគ៌ត គុណនាម
( ម . ព . អតិទុគ្គត )។
-
អតិទុគ្គត គុណនាម
ទុគ៌តក្រៃពេក, ក្រីក្រពន់ពេក។
-
អតិទុព្វល គុណនាម
ដែលមិនត្រឹមត្រូវតាមលក្ខណៈច្បាប់ដែលអស់សុពលភាពដែលផុតកំណត់។
-
អតិទេព នាម
ទេពតាស័ក្ដិធំ។
-
អតិបរមា គុណនាមនាម
កម្រិតយ៉ាងច្រើន, យ៉ាងខ្ពស់, យ៉ាងឆ្ងាយបំផុត; យ៉ាងច្រើនបំផុត, យ៉ាងក្រៃលែង, ដ៏លើសលប់បំផុត
-
អតិបរិមាណ នាម
បរិមាណយ៉ាងក្រៃលែង, ចំនួនយ៉ាងច្រើនឬយ៉ាងខ្ពស់បំផុត។
-
អតិផរណា នាម
( សេ . ហិ .) ការកើនឡើងនៃកម្រិតថ្លៃជាទូទៅរបស់ទំនិញនិងសេវាក្នុងប្រទេសឬតំបន់ក្នុងរយៈពេលជាក់លាក់ណាមួយ។
-
អតិផល គុណនាម
( កសិ .) ដែលបានផលច្រើនក្រៃលែង
-
អតិផលកម្ម នាម
អំពើឬសកម្មភាពដែលបណ្ដាលឱ្យមានអតិផល។
-
អតិពលកម្ម នាម
( សេ . ហិ .) ដំណើរការឬឧស្សាហកម្មដែលទាមទារនូវចំនួនកម្លាំងពលកម្មដ៏ច្រើនទើបអាចផលិតទំនិញឬសេវាបាន
-
អតិពាក្យ នាម
ពាក្យពោលកន្លងគឺពាក្យជេរ, ពាក្យមើលងាយ, ពាក្យហួសហេតុ, អតិកថា។
-
អតិពាល គុណនាម
ក្មេងណាស់; ល្ងង់ពេក។
-
អតិពាលា គុណនាម
( ម . ព . អតិពាល )។
-
អតិព្រឹទ្ធ គុណនាម
ចាស់ណាស់។
-
អតិព្រឹទ្ធា គុណនាម
( ម . ព . អតិព្រឹទ្ធ )។
-
អតិភារភាព នាម
( ម . ព . ឧត្តមានុភាព )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។